Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 20:34 - Khmer Christian Bible

34 ដោយ​ព្រះយេស៊ូ​មាន​ក្ដី​អាណិត​អាសូរ​ក៏​ពាល់​ភ្នែក​របស់​ពួកគេ។​ រំពេច​នោះ​ ពួកគេ​ក៏​មើល​ឃើញ​វិញ​ ហើយ​ដើរ​តាម​ព្រះអង្គ​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 ព្រះយេស៊ូវ​មានព្រះទ័យអាណិតអាសូរ ក៏​ពាល់​ភ្នែក​របស់​ពួកគេ​។ ភ្លាមនោះ ពួកគេ​ក៏​មើលឃើញវិញ ហើយ​ទៅតាម​ព្រះអង្គ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ដោយ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត ព្រះ‌យេស៊ូវ​ក៏​ពាល់​ភ្នែក​គេ។ រំពេច​នោះ​គេ​មើល​ឃើញ​ភ្លាម ហើយ​ក៏​ដើរ​តាម​ព្រះ‌អង្គ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​អ្នក​ទាំង​ពីរ​ពន់​ពេក​ណាស់ ព្រះអង្គ​ក៏​ពាល់​ភ្នែក​គេ។ រំពេច​នោះ គេ​មើល​ឃើញ​ភ្លាម ហើយ​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ទ្រង់​មាន​សេចក្ដី​ក្តួល​ក្នុង​ព្រះ‌ហឫទ័យ ក៏​ពាល់​ភ្នែក​គេ ស្រាប់​តែ​ភ្នែក​បាន​ភ្លឺ​ឡើង រួច​គេ​ដើរ​តាម​ទ្រង់​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 អ៊ីសា​អាណិត​អាសូរ​អ្នក​ទាំង​ពីរ​ពន់​ពេក​ណាស់ គាត់​ក៏​ពាល់​ភ្នែក​គេ។ រំពេច​នោះ គេ​ឃើញ​ភ្លាម ហើយ​នាំ​គ្នា​ដើរ​តាម​អ៊ីសា​ទៅ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 20:34
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ចេញ​ពី​ទូក​ ព្រះអង្គ​បាន​ឃើញ​មនុស្ស​ច្រើន​កុះករ​ ក៏​មាន​ចិត្ដ​អាណិត​អាសូរ​ពួកគេ​យ៉ាង​ខ្លាំង​ និង​បាន​ប្រោស​អ្នក​ជំងឺ​ទាំងឡាយ​ក្នុង​ចំណោម​ពួកគេ​ឲ្យ​បាន​ជា។​


ព្រះយេស៊ូ​បាន​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គ​មក​ ហើយ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​អាណិត​បណ្ដាជន​ទាំង​អស់​នេះ​ណាស់​ ព្រោះ​ពួកគេ​បាន​នៅ​ជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ​ ប៉ុន្ដែ​ពួកគេ​គ្មាន​អ្វី​សម្រាប់​បរិភោគ​ទាល់​តែ​សោះ​ ខ្ញុំ​មិន​ចង់​បញ្ចូន​ពួកគេ​ទៅ​វិញ​ទាំង​ឃ្លាន​ទេ​ ក្រែងលោ​ពួកគេ​អស់​កម្លាំង​តាម​ផ្លូវ»​


ពួកគេ​ក៏​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ‍!​ សូម​បើក​ភ្នែក​របស់​យើង​ឲ្យ​បាន​ភ្លឺ​ផង»​


កាល​ពួកគេ​មកជិត​ដល់​ក្រុង​យេរូសាឡិម​ គឺ​ត្រង់​ក្រុង​បេតផាសេ​ ជិត​ភ្នំ​ដើម​អូលីវ​ ព្រះយេស៊ូ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ​


ព្រះអង្គ​ពាល់​ដៃ​គាត់​ គាត់​ក៏​បាន​ជា​ពី​គ្រុន​ ហើយ​ក្រោក​ឡើង​បម្រើ​ព្រះអង្គ។​


បន្ទាប់​មក​ ព្រះអង្គ​ក៏​ពាល់​ភ្នែក​របស់​ពួកគេ​ ដោយ​មាន​បន្ទូល​ថា៖​ «សូម​ឲ្យបាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ទាំង​ពីរ​ចុះ»​


ពេល​ឃើញ​បណ្ដាជន​ ព្រះអង្គ​អាណិត​អាសូរ​ពួកគេ​ពន់​ពេក​ ព្រោះ​ពួកគេ​ខ្ចាត់​ព្រាត់​ និង​ល្វើយ​ ដូច​ជា​ចៀម​គ្មាន​អ្នក​គង្វាល។​


ព្រះអង្គ​នាំ​គាត់​ទៅ​ដាច់​ឡែក​ពី​បណ្ដាជន​ រួច​ដាក់​ម្រាម​ដៃ​ក្នុង​ត្រចៀក​គាត់ ស្ដោះ​ទឹក​មាត់​ ហើយ​ពាល់​អណ្ដាត​គាត់​


ភ្លាម​នោះ​ គាត់​ក៏​មើល​ឃើញ​ ហើយ​ដើរ​តាម​ព្រះអង្គ​ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ឯ​មនុស្ស​ទាំង​អស់​ដែល​បាន​ឃើញ​ ក៏​ថ្វាយ​ការ​សរសើរ​ដល់​ព្រះជាម្ចាស់។​


ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ថា៖​ «ឈប់!​ ប៉ុណ្ណឹង​បាន​ហើយ»​ រួច​ព្រះអង្គ​ក៏​ពាល់​ត្រចៀក​នោះ​ ហើយ​បាន​ប្រោស​គាត់​ឲ្យ​ជា​វិញ។​


កាល​បាន​ឃើញ​ស្ដ្រី​នោះ​ ព្រះអម្ចាស់​មាន​សេចក្ដី​អាណិត​អាសូរ​ដល់​នាង​ ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ឈប់​យំ​សោក​ទៀត​ទៅ»​


បំភ្លឺ​ភ្នែក​របស់​ពួកគេ​ឲ្យ​បែរ​ចេញ​ពី​សេចក្ដី​ងងឹត​មក​ឯ​ពន្លឺ​ ហើយ​ពី​អំណាច​របស់​អារក្ស​សាតាំង​មក​ឯ​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ការ​លើកលែង​ទោស​បាប​ និង​មរតក​ក្នុង​ចំណោម​អស់​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ ដោយ​ជំនឿ​លើ​យើង។​


ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​មាន​លក្ខណៈ​ដូច​ជា​បងប្អូន​របស់​ព្រះអង្គ​គ្រប់​យ៉ាង​ ដើម្បី​ត្រលប់​ជា​សម្ដេច​សង្ឃ​ដ៏​មាន​ចិត្ត​មេត្តា​ករុណា​ និង​ស្មោះត្រង់​ក្នុង​កិច្ចការ​ដែល​ទាក់ទង​នឹង​ព្រះជាម្ចាស់​ ហើយ​ថ្វាយ​តង្វាយ​លោះបាប​របស់​ប្រជាជន​


នៅ​ទី​បញ្ចប់​នេះ​ ចូរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​គំនិត​តែ​មួយ​ មាន​ចិត្ដ​អាណិត​អាសូរ​ មាន​ចិត្ដ​ស្រឡាញ់​គ្នា​ដូច​ជា​បងប្អូន​ ចិត្ដ​សន្ដោស​ និង​ចិត្ត​សុភាព​ចុះ‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម