ពួកអ្នកដែលត្រូវបានចាត់ឲ្យមក ក៏ត្រលប់ទៅផ្ទះវិញ ហើយបានឃើញបាវបម្រើនោះមានសុខភាពល្អ។
លូកា 7:11 - Khmer Christian Bible នៅថ្ងៃបន្ទាប់នោះ ព្រះអង្គបានយាងទៅក្រុងមួយឈ្មោះណាអ៊ីន ហើយមានសិស្សរបស់ព្រះអង្គ និងបណ្ដាជនច្រើនកុះករបានរួមដំណើរជាមួយព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃបន្ទាប់ ព្រះយេស៊ូវយាងទៅទីក្រុងមួយដែលគេហៅថាណាអ៊ីន។ ពួកសិស្សរបស់ព្រះអង្គ និងហ្វូងមនុស្សមួយក្រុមធំក៏ទៅជាមួយព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក ព្រះអង្គយាងទៅក្រុងមួយឈ្មោះណាអ៊ីន ហើយពួកសិស្សរបស់ព្រះអង្គ និងបណ្ដាជនជាច្រើនបានធ្វើដំណើរទៅជាមួយព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមកទៀត ព្រះយេស៊ូយាងឆ្ពោះទៅភូមិមួយឈ្មោះណាអ៊ីន។ សិស្សរបស់ព្រះអង្គ និងបណ្ដាជនជាច្រើន ក៏ធ្វើដំណើរទៅជាមួយព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ថ្ងៃក្រោយមក ទ្រង់យាងទៅឯក្រុង១ហៅថា ណាអ៊ីន មានទាំងពួកសិស្ស នឹងមនុស្សសន្ធឹកទៅដែរ អាល់គីតាប ក្រោយមកទៀត អ៊ីសាទៅភូមិមួយឈ្មោះណាអ៊ីន។ សិស្សរបស់អ៊ីសា និងបណ្ដាជនជាច្រើន ក៏ធ្វើដំណើរទៅជាមួយគាត់ដែរ។ |
ពួកអ្នកដែលត្រូវបានចាត់ឲ្យមក ក៏ត្រលប់ទៅផ្ទះវិញ ហើយបានឃើញបាវបម្រើនោះមានសុខភាពល្អ។
ពេលព្រះអង្គមកជិតដល់ទ្វារក្រុង មានគេសែងសពមនុស្សម្នាក់ចេញមក ដែលជាកូនប្រុសទោលស្ដ្រីមេម៉ាយម្នាក់ និងមានអ្នកក្រុងនោះច្រើនកុះករបាននៅជាមួយស្ដ្រីនោះ។
គឺអំពីព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតដែលព្រះជាម្ចាស់បានតាំងព្រះអង្គឡើង ដោយព្រះវិញ្ញាណបរិសុទ្ធ និងអំណាច ព្រមទាំងអំពីរបៀបដែលព្រះយេស៊ូបានយាងទៅធ្វើការល្អ និងបានប្រោសអស់អ្នកដែលមានអារក្សសង្កត់សង្កិនឲ្យបានជា ព្រោះព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។