Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:10 - Khmer Christian Bible

10 ពួក​អ្នក​ដែល​ត្រូវ​បាន​ចាត់​ឲ្យ​មក​ ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​ ហើយ​បាន​ឃើញ​បាវបម្រើ​នោះ​មាន​សុខភាព​ល្អ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ពួក​អ្នក​ដែល​ត្រូវបាន​ចាត់ឲ្យមក​បាន​ត្រឡប់ទៅ​ផ្ទះ​វិញ ក៏​ឃើញ​បាវបម្រើ​នោះ​មានសុខភាពល្អ​ឡើងវិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពេល​អស់​អ្នក​ដែល​លោក​បាន​ចាត់​ឲ្យ​មក ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ គេ​ឃើញ​បាវ​បម្រើ​នោះ​ជា​សះ‌ស្បើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 មិត្ត‌ភក្ដិ​ដែល​នាយ​ទាហាន​ចាត់​ឲ្យ​មក ក៏​វិល​ត្រឡប់​ទៅ​វិញ ឃើញ​អ្នក​បម្រើ​បាន​ជា​សះ‌ស្បើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​ពួក​អ្នក​ដែល​លោក​បាន​ចាត់​ឲ្យ​មក គេ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​បាវ​ដែល​ឈឺ​នោះ​បាន​ជា​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 មិត្ដ‌ភក្ដិ​ដែល​នាយ​ទាហាន​ចាត់​ឲ្យ​មក ក៏​វិល​ត្រឡប់​ទៅ​វិញ ឃើញ​អ្នក​បម្រើ​បាន​ជា​សះ‌ស្បើយ។

សូមមើលជំពូក ចម្លង




លូកា 7:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​នឹង​នាង​ថា៖​ «ឱ​នាង​អើយ!​ អ្នក​មាន​ជំនឿ​ខ្លាំង​មែន​ ចូរ​ឲ្យ​បាន​សម្រេច​ដូច​អ្នក​ប្រាថ្នា​ចុះ»​ កូន​ស្រី​របស់​នាង​ក៏​បាន​ជា​សះស្បើយ​ពី​ពេល​នោះ​មក‍។​


ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​នាយ​ទាហាន​នោះ​ថា៖​ «ចូរ​ទៅ​ចុះ​ សូម​ឲ្យ​បាន​សម្រេច​ដូច​ដែល​លោក​ជឿ»​ ឯ​បាវបម្រើ​របស់​គាត់​ក៏​បាន​ជា​នៅ​វេលា​នោះ​ឯង។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ប្រសិន​បើ​អាច​ឬ?​ គ្រប់​ការ​ទាំង​អស់​នឹង​បាន​សម្រេច​សម្រាប់​អ្នក​ជឿ»​


នៅ​ថ្ងៃ​បន្ទាប់​នោះ​ ព្រះអង្គ​បាន​យាង​ទៅ​ក្រុង​មួយ​ឈ្មោះ​ណាអ៊ីន​ ហើយ​មាន​សិស្ស​របស់​ព្រះអង្គ​ និង​បណ្ដាជន​ច្រើន​កុះករ​បាន​រួម​ដំណើរ​ជាមួយ​ព្រះអង្គ។​


កាល​បាន​ឮ​សេចក្ដី​ទាំង​នេះ​ ព្រះយេស៊ូ​ស្ងើច​សរសើរ​គាត់​ រួច​បែរ​មក​មាន​បន្ទូល​នឹង​បណ្ដាជន​ដែល​កំពុង​ដើរ​តាម​ព្រះអង្គ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​អ៊ីស្រាអែល​ ខ្ញុំ​មិន​ដែល​ឃើញ​ជំនឿ​ខ្លាំង​បែបនេះ​ទេ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម