លូកា 5:5 - Khmer Christian Bible ប៉ុន្ដែលោកស៊ីម៉ូនបានទូលតបថា៖ «លោកគ្រូអើយ! យើងបានធ្វើការយ៉ាងនឿយហត់ពេញមួយយប់កន្លងមកហើយ យើងចាប់មិនបានអ្វីសោះ ប៉ុន្ដែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោក»។ ព្រះគម្ពីរខ្មែរសាកល ស៊ីម៉ូនទូលតបថា៖ “លោកគ្រូ យើងខ្ញុំបានធ្វើការនឿយហត់ពេញមួយយប់ ចាប់មិនបានអ្វីសោះ ប៉ុន្តែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ីម៉ូនទូលតបថា៖ «លោកគ្រូ យើងខ្ញុំខំអូសអួនពេញមួយយប់ ចាប់មិនបានត្រីសោះ តែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖ «លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្តែ បើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស៊ីម៉ូនទូលឆ្លើយថា លោកគ្រូអើយ យប់មិញ យើងខ្ញុំបានខំដឹកអួនទាល់ភ្លឺ គ្មានបានអ្វីសោះ តែខ្ញុំនឹងទំលាក់អួន តាមពាក្យលោកមើល អាល់គីតាប លោកស៊ីម៉ូនតបទៅអ៊ីសាវិញថា៖ «តួន! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្តែ បើតួនមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់តួន»។ |
ពួកគេបានចូលមកជិតដាស់ព្រះអង្គថា៖ «លោកគ្រូ! លោកគ្រូ! យើងកំពុងតែវិនាសហើយ» ព្រះអង្គក៏ភ្ញាក់ឡើង បន្ទោសខ្យល់ និងទឹករលក ហើយវាក៏ឈប់ រួចក៏ស្ងប់ទៅ។
ព្រះយេស៊ូមានបន្ទូលថា៖ «តើនរណាបានពាល់ខ្ញុំ?» ពេលមនុស្សគ្រប់គ្នាកំពុងតែបដិសេធ លោកពេត្រុសក៏ទូលថា៖ «លោកគ្រូអើយ! បណ្ដាជនកំពុងប្រជ្រៀតជុំវិញលោក»
កាលអ្នកទាំងពីរនោះចាកចេញពីព្រះអង្គទៅ លោកពេត្រុសបានទូលទៅព្រះយេស៊ូថា៖ «លោកគ្រូ ជាការល្អណាស់ដែលយើងបាននៅទីនេះ សូមឲ្យយើងធ្វើរោងបីទៅ គឺមួយសម្រាប់លោក មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា» ប៉ុន្ដែគាត់មិនដឹងអំពីអ្វីដែលគាត់កំពុងនិយាយឡើយ។
លោកយ៉ូហានទូលឆ្លើយថា៖ «លោកគ្រូ យើងបានឃើញមនុស្សម្នាក់បណ្ដេញអារក្សដោយឈ្មោះរបស់លោក ហើយយើងបានឃាត់គាត់ ព្រោះគាត់មិនបានដើរតាមជាមួយយើងទេ»។
ដូច្នេះ បើអ្នករាល់គ្នាធ្វើតាមសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា នោះអ្នករាល់គ្នាជាមិត្ដសម្លាញ់របស់ខ្ញុំ។
ម្ដាយរបស់ព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖ «ចូរធ្វើតាមអ្វីដែលកូនខ្ញុំប្រាប់ចុះ»។
ហើយនៅពេលនោះ លោកស៊ីម៉ូនពេត្រុសក៏ប្រាប់ពួកគេថា៖ «ខ្ញុំទៅនេសាទត្រី» ពួកគេក៏ឆ្លើយថា៖ «យើងទៅជាមួយដែរ» ពួកគេក៏ចុះទូកទៅ ប៉ុន្ដែនៅយប់នោះ ពួកគេចាប់មិនបានអ្វីសោះ។