ពេលរំសាយបណ្ដាជនរួចហើយ ព្រះអង្គក៏យាងទៅអធិស្ឋាននៅលើភ្នំតែម្នាក់ឯង។ លុះដល់ពេលព្រលប់ ព្រះអង្គក៏នៅទីនោះតែម្នាក់ឯង
លូកា 5:16 - Khmer Christian Bible ប៉ុន្ដែព្រះអង្គបានយាងទៅកន្លែងស្ងាត់ ហើយអធិស្ឋាន។ ព្រះគម្ពីរខ្មែរសាកល រីឯព្រះអង្គតែងតែបណ្ដោះខ្លួនទៅទីរហោស្ថាន ហើយអធិស្ឋាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះអង្គបានយាងចេញទៅកន្លែងស្ងាត់ ហើយអធិស្ឋានវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះយេស៊ូវិញ ព្រះអង្គយាងទៅទីស្ងាត់ ដើម្បីអធិស្ឋាន*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់ថយចេញទៅឯទីស្ងាត់ ដើម្បីអធិស្ឋានវិញ។ អាល់គីតាប រីឯអ៊ីសាវិញ គាត់ទៅទីស្ងាត់ ដើម្បីទូរអ។ |
ពេលរំសាយបណ្ដាជនរួចហើយ ព្រះអង្គក៏យាងទៅអធិស្ឋាននៅលើភ្នំតែម្នាក់ឯង។ លុះដល់ពេលព្រលប់ ព្រះអង្គក៏នៅទីនោះតែម្នាក់ឯង
កាលប្រជាជនទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹក ព្រះយេស៊ូក៏បានទទួលពិធីជ្រមុជទឹកដែរ ហើយពេលកំពុងអធិស្ឋាន មេឃក៏បើកចំហ
នៅគ្រានោះ ព្រះអង្គបានយាងទៅភ្នំដើម្បីអធិស្ឋាន ហើយព្រះអង្គបានចំណាយពេលពេញមួយយប់អធិស្ឋានទៅព្រះជាម្ចាស់
ប្រហែលជាប្រាំបីថ្ងៃក្រោយពីបានមានបន្ទូលអំពីសេចក្ដីទាំងនេះ ព្រះអង្គបាននាំលោកពេត្រុស លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំជាមួយដើម្បីអធិស្ឋាន។
ពេលព្រះអង្គកំពុងអធិស្ឋាន ព្រះភក្ដ្ររបស់ព្រះអង្គក៏ផ្លាស់ប្រែ អាវរបស់ព្រះអង្គប្រែជាសភ្លឺចាំង
ពេលព្រះយេស៊ូដឹងថា ពួកគេបម្រុងមកបង្ខំព្រះអង្គឲ្យធ្វើជាស្ដេច នោះព្រះអង្គក៏យាងតែម្នាក់ឯងឡើងទៅលើភ្នំវិញ។