Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:29 - Khmer Christian Bible

29 ពេល​ព្រះអង្គ​កំពុង​អធិស្ឋាន​ ព្រះភក្ដ្រ​របស់​ព្រះអង្គ​ក៏​ផ្លាស់​ប្រែ​ អាវ​របស់​ព្រះអង្គ​ប្រែជា​ស​ភ្លឺ​ចាំង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ខណៈដែល​ព្រះអង្គ​កំពុង​អធិស្ឋាន សណ្ឋាន​ព្រះភក្ត្រ​របស់​ព្រះអង្គ​ក៏​ផ្លាស់ប្រែ ហើយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ក៏​បញ្ចេញ​ពន្លឺ​ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 កាល​ព្រះ‌អង្គ​កំពុង​តែ​អធិស្ឋាន នោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ក៏​ផ្លាស់​ប្រែ ហើយ​ព្រះ‌ពស្ត្រ​ត្រឡប់​ជា​ស​ភ្លឺ​ព្រាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ពេល​កំពុង​អធិស្ឋាន ស្រាប់​តែ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ប្រែ​ជា​មាន​រស្មី ហើយ​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ត្រចះ‌ត្រចង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន នោះ​បែប​ភាព​ព្រះ‌ភក្ត្រ​ទ្រង់​ក៏​ផ្លាស់​ប្រែ ហើយ​ព្រះ‌ពស្ត្រ​ត្រឡប់​ជា​ស​ព្រាត

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ពេល​កំពុង​ទូរអា ស្រាប់​តែ​មុខ​របស់​អ៊ីសា​ប្រែ​ជា​មាន​រស្មី ហើយ​អាវ​របស់​គាត់​ត្រឡប់​ជា​មាន​ពណ៌​ស​ត្រចះ‌ត្រចង់។

សូមមើលជំពូក ចម្លង




លូកា 9:29
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ព្រះអង្គ​ទៅ​ជា​មាន​រូបរាង​ប្លែក​ នៅ​ចំពោះ​មុខ​ពួកគេ​ ព្រះភក្ដ្រ​របស់​ព្រះអង្គ​ភ្លឺ​ចាំង​ចែង​ដូច​ជា​ដួង​អាទិត្យ​ ឯ​អាវ​របស់​ព្រះអង្គ​ប្រែ​ជា​ស​ដូច​ជា​ពន្លឺ​


ក្រោយ​ហេតុ​ការណ៍​ទាំង​នេះ​ ព្រះអង្គ​បាន​លេច​មក​ជា​រូបរាង​ផ្សេង​ទៀត​ឲ្យ​មនុស្ស​ពីរ​នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ឃើញ​ ពេល​កំពុង​ដើរ​ទៅ​ស្រុក​ចម្ការ​


កាល​ប្រជាជន​ទាំងអស់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ ព្រះយេស៊ូ​ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ ហើយ​ពេល​កំពុង​អធិស្ឋាន​ មេឃ​ក៏​បើក​ចំហ​


ប៉ុន្ដែ​ព្រះអង្គ​បាន​យាង​ទៅ​កន្លែង​ស្ងាត់​ ហើយ​អធិស្ឋាន។​


នៅ​គ្រា​នោះ​ ព្រះអង្គ​បាន​យាង​ទៅ​ភ្នំ​ដើម្បី​អធិស្ឋាន​ ហើយ​ព្រះអង្គ​បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​អធិស្ឋាន​ទៅ​ព្រះជាម្ចាស់​


នៅ​ពេល​មួយ​ កាល​ព្រះអង្គ​កំពុង​អធិស្ឋាន​នៅ​ដាច់​ដោយ​ឡែក​ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​នៅជាមួយ​ព្រះអង្គ​ ព្រះអង្គ​បាន​មាន​បន្ទូល​សួរ​ពួកគេ​ថា៖​ «តើ​បណ្ដាជន​និយាយ​ថា​ខ្ញុំ​ជា​អ្នកណា?»​


ហើយ​មើល៍​ មាន​បុរស​ពីរ​នាក់​កំពុង​សន្ទនា​ជាមួយ​ព្រះអង្គ​ គឺ​ជា​លោក​ម៉ូសេ​ និង​លោក​អេលីយ៉ា​


ព្រះបន្ទូល​បាន​ត្រលប់​ជា​សាច់ឈាម ​គង់​នៅ​ក្នុង​ចំណោម​យើង​ ហើយ​យើង​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ដែល​ជា​សិរី​រុងរឿង​នៃ​ព្រះរាជ​បុត្រា​តែ​មួយ​គត់​មកពី​ព្រះ​វរ​បិតា​ ដែល​ពេញ​ដោយ​ព្រះគុណ​ និង​សេចក្ដី​ពិត។​


រីឯ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​កំពូល​បាន​សម្លឹង​មើល​លោក​ស្ទេផាន​គ្រប់ៗ​គ្នា​ ពួកគេ​បាន​ឃើញ​មុខ​របស់​គាត់​ដូច​ជា​មុខ​របស់​ទេវតា។​


បន្ទាប់​មក​ ខ្ញុំ​បាន​ឃើញ​បល័្លង្ក​ស​មួយ​យ៉ាង​ធំ​ និង​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ដែរ​ រីឯ​ផែនដី​ និង​ផ្ទៃ​មេឃ​ក៏​រត់​គេច​ពី​ព្រះភក្រ្ដ​របស់​ព្រះអង្គ​ទៅ​ ហើយ​ឥត​ឃើញ​មាន​កន្លែង​ណា​ទៀត​សម្រាប់​ពួកវា​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម