ថា យើងផ្លុំខ្លុយឲ្យពួកឯង ប៉ុន្ដែពួកឯងមិនរាំ ហើយយើងស្មូត្រ ប៉ុន្ដែពួកឯងមិនទួញសោកសោះ
លូកា 23:27 - Khmer Christian Bible ហើយមានប្រជាជនច្រើនកុះករបានដើរតាមព្រះអង្គ មានទាំងពួកស្ដ្រីកំពុងកាន់ទុក្ខ និងកំពុងយំសោកសម្រាប់ព្រះអង្គផង។ ព្រះគម្ពីរខ្មែរសាកល មានហ្វូងមនុស្សមួយក្រុមធំ និងស្ត្រីៗដែលយំគក់ទ្រូងអាណិតព្រះអង្គ ដើរតាមព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានមនុស្សច្រើនកុះករដើរតាមព្រះអង្គ ក៏មានពួកស្រីៗដែលគក់ដើមទ្រូង ហើយយំទួញផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនច្រើនកុះករដើរតាមព្រះអង្គទៅ ព្រមទាំងមានពួកស្ត្រីគក់ទ្រូង យំសោកអាណិតព្រះអង្គផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានមនុស្សដើរតាមទ្រង់ដ៏ណែនណាន់ ក៏មានពួកស្រីៗដែលគក់ដើមទ្រូង ហើយយំទួញផង អាល់គីតាប ប្រជាជនច្រើនកុះករដើរតាមអ៊ីសាទៅ ព្រមទាំងមានពួកស្ដ្រីគក់ទ្រូង យំសោកអាណិតអ៊ីសាផង។ |
ថា យើងផ្លុំខ្លុយឲ្យពួកឯង ប៉ុន្ដែពួកឯងមិនរាំ ហើយយើងស្មូត្រ ប៉ុន្ដែពួកឯងមិនទួញសោកសោះ
នៅទីនោះមានស្ដ្រីជាច្រើនដែលបានតាមបម្រើព្រះយេស៊ូពីស្រុកកាលីឡេផងដែរ ពួកនាងបានសម្លឹងមើលពីចម្ងាយ
មានស្ដ្រីខ្លះបានសម្លឹងមើលពីចម្ងាយ ក្នុងចំណោមនោះមានទាំងនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេដែរ
ប៉ុន្ដែព្រះយេស៊ូងាកមកមានបន្ទូលទៅពួកគេថា៖ «កូនស្រីក្រុងយេរូសាឡិមអើយ! កុំយំសម្រាប់ខ្ញុំអី ចូរយំសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាវិញចុះ
ឯពួកស្ដ្រីដែលចេញមកពីស្រុកកាលីឡេជាមួយព្រះអង្គ បានដើរតាមទៅមើលផ្នូរ និងរបៀបដែលគេដាក់សពរបស់ព្រះអង្គ។
ព្រមទាំងស្ដ្រីខ្លះដែលព្រះអង្គបានប្រោសឲ្យជាពីជំងឺផ្សេងៗ និងពីវិញ្ញាណអាក្រក់ទាំងឡាយដែរ គឺនាងម៉ារាហៅថា អ្នកក្រុងម៉ាក់ដាឡា ដែលមានអារក្សចំនួនប្រាំពីរបានចេញពីនាង
មនុស្សទាំងអស់កំពុងកាន់ទុក្ខ ទាំងទ្រហោយំ ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «ឈប់ទ្រហោយំទៀតទៅ ដ្បិតនាងមិនទាន់ស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ»
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នករាល់គ្នានឹងយំ ហើយកាន់ទុក្ខ ប៉ុន្ដែ លោកិយនេះនឹងអរសប្បាយ។ អ្នករាល់គ្នានឹងព្រួយចិត្ដ ប៉ុន្ដែសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នា នឹងត្រលប់ជាអំណរវិញ