ពួកអ្នកខាងគណៈផារិស៊ីបានចេញទៅ ហើយពិគ្រោះគ្នា ដើម្បីរកវិធីសម្លាប់ព្រះអង្គ។
លូកា 22:2 - Khmer Christian Bible ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យបានរិះរកមធ្យោបាយសម្លាប់ព្រះអង្គ ប៉ុន្ដែពួកគេខ្លាចប្រជាជន។ ព្រះគម្ពីរខ្មែរសាកល ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យកំពុងរកមធ្យោបាយធ្វើគុតព្រះយេស៊ូវ ដ្បិតពួកគេខ្លាចប្រជាជន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសង្គ្រាជ និងពួកអាចារ្យ រកវិធីយ៉ាងណាដើម្បីធ្វើគុតព្រះយេស៊ូវ ដ្បិតគេខ្លាចប្រជាជន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនាយកបូជាចារ្យ និងពួកអាចារ្យ រិះរកមធ្យោបាយធ្វើគុតព្រះយេស៊ូ ដ្បិតគេខ្លាចប្រជាជន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកសង្គ្រាជ នឹងពួកអាចារ្យ គេរកវិធីយ៉ាងណានឹងសំឡាប់ទ្រង់ចេញ ព្រោះគេខ្លាចបណ្តាជន អាល់គីតាប ពួកអ៊ីម៉ាំ និងពួកតួន រិះរកមធ្យោបាយសម្លាប់អ៊ីសា ដ្បិតគេខ្លាចប្រជាជន។ |
ពួកអ្នកខាងគណៈផារិស៊ីបានចេញទៅ ហើយពិគ្រោះគ្នា ដើម្បីរកវិធីសម្លាប់ព្រះអង្គ។
ប៉ុន្ដែកាលពួកអ្នកចម្ការឃើញកូនប្រុសនោះ ក៏និយាយគ្នាថា ម្នាក់នេះជាអ្នកស្នងមរតក ចូរយើងសម្លាប់វាចោលទៅ ដើម្បីយកមរតករបស់វា។
«អ្នករាល់គ្នាដឹងថា ពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលងហើយ ឯកូនមនុស្សវិញ ក៏ត្រូវគេបញ្ជូនឲ្យទៅជាប់ឆ្កាងដែរ»។
ឥឡូវនេះ នៅពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលង និងបុណ្យនំបុ័ងឥតមេ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យបានរិះរកឧបាយកល ដើម្បីចាប់ព្រះអង្គសម្លាប់
ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យរកចាប់ព្រះអង្គនៅពេលនោះ ព្រោះពួកគេដឹងថា ព្រះអង្គមានបន្ទូលជារឿងប្រៀបប្រដូចនោះ គឺសំដៅលើពួកគេ ប៉ុន្ដែពួកគេខ្លាចប្រជាជន។
រីឯពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានបង្គាប់ថា បើអ្នកណាដឹងថាព្រះអង្គនៅឯណា ត្រូវតែប្រាប់ឲ្យពួកគេដឹង ដើម្បីពួកគេចាប់ព្រះអង្គ។
ហើយនេះជាការពិត ដ្បិតនៅក្នុងក្រុងនេះ ស្ដេចហេរ៉ូឌ លោកប៉ុនទាសពីឡាត់ សាសន៍ដទៃ ព្រមទាំងប្រជាជនអ៊ីស្រាអែលបានរួមគ្នាទាស់នឹងព្រះយេស៊ូជាអ្នកបម្រើដ៏បរិសុទ្ធរបស់ព្រះអង្គដែលព្រះអង្គបានជ្រើសតាំង