ប្រសិនបើមានអ្នកណាសួរអ្វីដល់អ្នក នោះចូរប្រាប់ថា ព្រះអម្ចាស់ត្រូវការពួកវា ហើយគេនឹងប្រគល់ពួកវាឲ្យអ្នកភ្លាម»។
លូកា 22:11 - Khmer Christian Bible ហើយប្រាប់ម្ចាស់ផ្ទះនោះថា លោកគ្រូសួរមកអ្នកថា តើបន្ទប់ដែលខ្ញុំត្រូវបរិភោគអាហារជាមួយនឹងសិស្សរបស់ខ្ញុំក្នុងថ្ងៃបុណ្យរំលងនៅឯណា? ព្រះគម្ពីរខ្មែរសាកល ហើយនិយាយនឹងម្ចាស់ផ្ទះថា: ‘លោកគ្រូសួរអ្នកថា តើបន្ទប់ទទួលភ្ញៀវដែលខ្ញុំនឹងហូបអាហារបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅឯណា?’ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនិយាយនឹងម្ចាស់ផ្ទះនោះថា "លោកគ្រូមានប្រសាសន៍សួរមកអ្នកថា ‘តើបន្ទប់ដែលខ្ញុំនឹងទទួលទានបុណ្យរំលងជាមួយពួកសិស្សខ្ញុំនៅឯណា?’" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយនិយាយនឹងម្ចាស់ផ្ទះថា “លោកគ្រូចាត់យើងឲ្យមកសួរអ្នកថា បន្ទប់ដែលលោកនឹងជប់លៀងជាមួយសិស្សក្នុងពេលបុណ្យចម្លងនៅឯណា?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនិយាយនឹងម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍សួរមកអ្នកថា តើបន្ទប់ដែលខ្ញុំនឹងទទួលទានបុណ្យរំលង ជាមួយនឹងពួកសិស្សខ្ញុំនៅឯណា អាល់គីតាប ហើយនិយាយនឹងម្ចាស់ផ្ទះថា “តួនចាត់យើងឲ្យមកសួរអ្នកថា បន្ទប់ដែលតួននឹងជប់លៀងជាមួយសិស្សក្នុងពេលបុណ្យរំលង នៅឯណា?”។ |
ប្រសិនបើមានអ្នកណាសួរអ្វីដល់អ្នក នោះចូរប្រាប់ថា ព្រះអម្ចាស់ត្រូវការពួកវា ហើយគេនឹងប្រគល់ពួកវាឲ្យអ្នកភ្លាម»។
ពេលគាត់ចូលក្នុងផ្ទះមួយណា ចូរប្រាប់ម្ចាស់ផ្ទះនោះថា លោកគ្រូសួរថា តើបន្ទប់ដែលខ្ញុំត្រូវបរិភោគអាហារជាមួយសិស្សរបស់ខ្ញុំក្នុងថ្ងៃបុណ្យរំលងនៅឯណា?
ប្រសិនបើមានអ្នកណាសួរពួកអ្នកថា ហេតុអ្វីពួកអ្នកស្រាយវា? ចូរប្រាប់ថា ព្រះអម្ចាស់ត្រូវការវា»។
ពេលព្រះអង្គយាងមកដល់កន្លែងនោះហើយ ព្រះយេស៊ូក៏មើលទៅលើ ទាំងមានបន្ទូលទៅគាត់ថា៖ «សាខេអើយ! ចូរប្រញាប់ចុះមក ព្រោះខ្ញុំត្រូវនៅផ្ទះរបស់អ្នកថ្ងៃនេះ»។
ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មើល៍ ពេលពួកអ្នកចូលទៅក្នុងក្រុង ពួកអ្នកនឹងជួបបុរសម្នាក់លីក្អមទឹក ចូរដើរតាមអ្នកនោះទៅក្នុងផ្ទះដែលអ្នកនោះចូល
គាត់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញបន្ទប់ដ៏ធំមួយនៅជាន់លើដែលរៀបជាស្រេច ចូររៀបចំនៅទីនោះចុះ»។
ពេលនាងបាននិយាយដូច្នោះហើយ ក៏ទៅហៅនាងម៉ារា ជាប្អូនស្រីរបស់នាងដោយស្ងាត់ៗថា៖ «លោកគ្រូមកដល់ហើយ លោកគ្រូបានហៅប្អូន»។
មើល៍ យើងឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងយើង ហើយបើកទ្វារឲ្យ នោះយើងនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះក៏បរិភោគជាមួយយើងដែរ។