ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនឃើញរបស់ទាំងអស់នោះទេឬ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ថ្មដែលត្រួតលើគ្នានៅទីនេះនឹងត្រូវរើចោលគ្មានសល់ឡើយ»។
លូកា 21:6 - Khmer Christian Bible «អ្វីដែលអ្នករាល់គ្នាឃើញទាំងនេះ នៅថ្ងៃមកដល់ ថ្មដែលត្រួតលើគ្នានឹងត្រូវរើចោលគ្មានសល់ឡើយ»។ ព្រះគម្ពីរខ្មែរសាកល “អ្វីៗទាំងនេះដែលអ្នករាល់គ្នាឃើញ នឹងមានថ្ងៃមកដល់ ដែលគ្មានថ្មណាមួយសល់នៅលើថ្មមួយទៀត ដោយមិនត្រូវរំលំចោលឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «រីឯរបស់ដែលអ្នករាល់គ្នាឃើញទាំងនេះ នោះនឹងមានថ្ងៃមកដល់ ដែលនឹងគ្មានថ្មណានៅត្រួតលើគ្នាទៀតឡើយ គឺទាំងអស់នឹងត្រូវទម្លាក់ចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់ជាមិនខាន លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯរបស់ទាំងនេះ ដែលអ្នករាល់គ្នាកំពុងតែមើល នោះនឹងមានថ្ងៃមកដល់ ដែលនឹងគ្មានថ្មនៅត្រួតលើថ្មទៀត ឥតត្រូវទំលាក់ចុះនោះទេ អាល់គីតាប «នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់ជាមិនខាន លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។ |
ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនឃើញរបស់ទាំងអស់នោះទេឬ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ថ្មដែលត្រួតលើគ្នានៅទីនេះនឹងត្រូវរើចោលគ្មានសល់ឡើយ»។
ព្រះយេស៊ូមានបន្ទូលទៅសិស្សនោះថា៖ «តើអ្នកឃើញអគារធំៗទាំងនោះដែរឬទេ? ថ្មដែលត្រួតលើគ្នានៅទីនោះទាំងអស់នឹងត្រូវរើចោលគ្មានសល់ឡើយ»
ពួកគេក៏ទូលសួរព្រះអង្គថា៖ «លោកគ្រូ តើការទាំងនេះនឹងកើតឡើងនៅពេលណា? នៅពេលការទាំងនេះជិតកើតឡើង តើនឹងមានទីសំគាល់អ្វីខ្លះ?»