កាលពួកគេមកជិតដល់ក្រុងយេរូសាឡិម គឺត្រង់ក្រុងបេតផាសេ ជិតភ្នំដើមអូលីវ ព្រះយេស៊ូក៏ចាត់សិស្សពីរនាក់ឲ្យទៅ
លូកា 21:37 - Khmer Christian Bible ព្រះអង្គបានបង្រៀននៅក្នុងព្រះវិហារនៅពេលថ្ងៃ ហើយពេលយប់បានចេញទៅសម្រាកនៅភ្នំមួយឈ្មោះថា ភ្នំដើមអូលីវ ព្រះគម្ពីរខ្មែរសាកល នៅពេលថ្ងៃ ព្រះយេស៊ូវទ្រង់បង្រៀននៅក្នុងព្រះវិហារ ហើយនៅពេលយប់ ព្រះអង្គក៏យាងចេញទៅស្នាក់នៅលើភ្នំដែលគេហៅថា “ភ្នំដើមអូលីវ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលថ្ងៃ ព្រះអង្គតែងបង្រៀននៅក្នុងព្រះវិហារ ហើយនៅពេលយប់ ព្រះអង្គយាងចេញទៅស្នាក់នៅលើភ្នំ ដែលហៅថា ភ្នំដើមអូលីវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលថ្ងៃ ព្រះយេស៊ូតែងប្រៀនប្រដៅគេនៅក្នុងព្រះវិហារ* ហើយនៅពេលយប់ ព្រះអង្គយាងចេញទៅសម្រាកនៅលើភ្នំដើមអូលីវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅពេលថ្ងៃ ទ្រង់តែងបង្រៀនក្នុងព្រះវិហារ លុះដល់ពេលយប់ ទ្រង់តែងតែយាងចេញទៅស្នាក់នៅលើភ្នំ ដែលហៅថា ភ្នំដើមអូលីវ អាល់គីតាប ពេលថ្ងៃអ៊ីសាតែងប្រៀនប្រដៅគេនៅក្នុងម៉ាស្ជិទ ហើយនៅពេលយប់ អ៊ីសាចេញទៅសម្រាកនៅលើភ្នំដើមអូលីវ។ |
កាលពួកគេមកជិតដល់ក្រុងយេរូសាឡិម គឺត្រង់ក្រុងបេតផាសេ ជិតភ្នំដើមអូលីវ ព្រះយេស៊ូក៏ចាត់សិស្សពីរនាក់ឲ្យទៅ
ព្រះអង្គបានចាកចេញពីពួកគេ ហើយយាងចេញពីក្រុងនោះឆ្ពោះទៅក្រុងបេថានី និងបានស្នាក់នៅទីនោះនៅយប់នោះ។
នៅពេលនោះ ព្រះយេស៊ូក៏មានបន្ទូលទៅបណ្ដាជនថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមកចាប់ខ្ញុំទាំងមានដាវ និងដំបងដូច្នេះ? ខ្ញុំអង្គុយបង្រៀននៅក្នុងព្រះវិហាររាល់ថ្ងៃ នោះអ្នករាល់គ្នាមិនចាប់ខ្ញុំទេ
ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃ ទាំងបង្រៀននៅក្នុងព្រះវិហារផង អ្នករាល់គ្នាមិនចាប់ខ្ញុំទេ ប៉ុន្ដែការនេះកើតឡើង ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ»
ហើយពេលមកជិតដល់ក្រុងបេតផាសេ និងក្រុងបេថានីក្បែរភ្នំមួយឈ្មោះភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សពីរនាក់ឲ្យទៅ
កាលព្រះអង្គមកដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សច្រើនកុះករចាប់ផ្ដើមអរសប្បាយទាំងអស់គ្នា ព្រមទាំងសរសើរតម្កើងព្រះជាម្ចាស់ដោយសំឡេងឮៗអំពីការអស្ចារ្យទាំងអស់ដែលពួកគេបានឃើញ
រួចព្រះអង្គក៏បង្រៀននៅក្នុងព្រះវិហាររាល់ថ្ងៃ រីឯពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកមេដឹកនាំប្រជាជនវិញ កំពុងរកមធ្យោបាយសម្លាប់ព្រះអង្គ
កាលព្រះអង្គចេញទៅ ក៏យាងទៅភ្នំដើមអូលីវតាមទម្លាប់ ឯពួកសិស្សក៏បានទៅតាមព្រះអង្គដែរ។
មុនបុណ្យរំលងប្រាំមួយថ្ងៃ ព្រះយេស៊ូបានយាងមកក្រុងបេថានី ជាកន្លែងដែលឡាសារនៅ គាត់ជាអ្នកដែលព្រះយេស៊ូបានប្រោសឲ្យរស់ពីស្លាប់។
យូដាស ជាអ្នកក្បត់ព្រះអង្គបានស្គាល់កន្លែងនោះដែរ ព្រោះព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គជួបជុំគ្នាជាញឹកញាប់នៅ ទីនោះ។
បន្ទាប់មក ពួកគេក៏ត្រលប់ពីភ្នំដើមអូលីវទៅក្រុងយេរូសាឡិមវិញ ភ្នំនោះនៅជិតក្រុងយេរូសាឡិម គឺមានចម្ងាយដើរអស់មួយថ្ងៃសប្ប័ទ។