ប៉ុន្ដែបើយើងឆ្លើយថា មកពីមនុស្ស នោះប្រជាជនទាំងអស់មុខជាចោលយើងនឹងដុំថ្ម ព្រោះគេរាប់លោកយ៉ូហានថាជាអ្នកនាំព្រះបន្ទូល»
លូកា 20:7 - Khmer Christian Bible ពួកគេក៏ទូលឆ្លើយថា៖ «មិនដឹងមកពីណាទេ» ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកគេឆ្លើយថា៖ “ពួកយើងមិនដឹងថាមកពីណាទេ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចគេទូលឆ្លើយថា គេមិនដឹងថាមកពីណាទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ មិនដឹងជាអ្នកណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*ឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេទូលឆ្លើយថា មិនដឹងជាមកពីណាទេ អាល់គីតាប ដូច្នេះ គេឆ្លើយទៅអ៊ីសាថា៖ «យើងមិនដឹងទេ មិនដឹងជាអ្នកណាចាត់យ៉ះយ៉ាឲ្យមកធ្វើពិធីជ្រមុជទឹកឡើយ»។ |
ប៉ុន្ដែបើយើងឆ្លើយថា មកពីមនុស្ស នោះប្រជាជនទាំងអស់មុខជាចោលយើងនឹងដុំថ្ម ព្រោះគេរាប់លោកយ៉ូហានថាជាអ្នកនាំព្រះបន្ទូល»
ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេវិញថា៖ «ខ្ញុំក៏មិនប្រាប់ពួកលោកដែរថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី»។
ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំបានមកក្នុងពិភពលោកនេះដើម្បីជំនុំជម្រះ គឺដើម្បីឲ្យពួកអ្នកដែលមើលមិនឃើញបានភ្លឺឡើង ហើយឲ្យពួកអ្នកដែលមើលឃើញត្រលប់ជាខ្វាក់វិញ»
មុនដំបូង ចូរដឹងអំពីសេចក្ដីនេះចុះថា នៅគ្រាចុងក្រោយបំផុត នឹងមានមនុស្សចំអកដែលដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេមក ទាំងចំអក