Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 20:8 - Khmer Christian Bible

8 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា៖​ «ខ្ញុំ​ក៏​មិន​ប្រាប់​ពួក​លោក​ដែរ​ថា​ ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា៖“ខ្ញុំ​ក៏មិន​ប្រាប់​អស់លោក​ថា ខ្ញុំ​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ដូច្នេះ ខ្ញុំ​ក៏​មិន​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ថា​ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​អំណាច​អ្វី​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ទ្រង់​ក៏​មាន​បន្ទូល​សប​ដល់​គេ​ថា ដូច្នេះ ខ្ញុំ​មិន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ដែល​ខ្ញុំ​អាង​អំណាច​អ្វី​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។

សូមមើលជំពូក ចម្លង




លូកា 20:8
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ បណ្ដោយ​តាម​ពួកគេ​ចុះ​ ពួកគេ​ជា​មនុស្ស​ខ្វាក់​នាំផ្លូវ​មនុស្ស​ខ្វាក់​ ហើយ​បើ​មនុស្ស​ខ្វាក់​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​ នោះ​ទាំង​ពីរ​នាក់​មុខ​ជា​ធ្លាក់​រណ្ដៅ​មិន​ខាន»​


ជំនាន់​មនុស្ស​ដ៏​អាក្រក់​ និង​ផិតក្បត់​ស្វែង​រក​ទីសំគាល់​ ប៉ុន្ដែ​គ្មាន​ទីសំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​ជំនាន់​នេះ​ទេ​ ក្រៅពី​ទីសំគាល់​របស់​លោក​យ៉ូណាស់»​ រួច​ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​ពួកគេ​ទៅ។​


ពួកគេ​ក៏​ទូល​ឆ្លើយ​ទៅ​ព្រះយេស៊ូ​ថា៖​ «យើង​មិន​ដឹង​ទេ»។​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា៖​ «ខ្ញុំ​ក៏​មិន​ប្រាប់​ពួក​លោក​ដែរ​ថា​ ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី​នោះ។​


ដូច្នេះ​ ពួកគេ​ក៏​ឆ្លើយ​ទៅ​ព្រះយេស៊ូ​ថា៖​ «យើង​មិន​ដឹង​ទេ» ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖​ «ខ្ញុំ​ក៏​មិន​ប្រាប់​ពួក​លោក​ដែរ​ថា​ ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​សារ​សិទ្ធិ​អំណាច​អ្វី»។​


ពួកគេ​ក៏​ទូល​ឆ្លើយ​ថា៖​ «មិន​ដឹង​មក​ពី​ណា​ទេ»​


ព្រះអង្គ​ចាប់​ផ្ដើម​មាន​បន្ទូល​ប្រាប់​ប្រជាជន​ពី​រឿង​ប្រៀប​ប្រដូច​នេះ​ថា៖​ «មាន​បុរស​ម្នាក់​បាន​ធ្វើ​ចម្ការ​ទំពាំង​បាយជូរ​មួយ​ រួច​ប្រវាស់​ឲ្យ​ពួក​អ្នក​ចម្ការ​ ហើយ​ក៏​ចេញ​ដំណើរ​ទៅ​អស់​រយៈ​ពេល​យ៉ាង​យូរ។​


ហើយ​ទោះ​បី​ខ្ញុំ​សួរ​ពួក​លោក​វិញ​ ក៏​ពួក​លោក​មិន​ព្រម​ឆ្លើយ​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម