លូកា 17:37 - Khmer Christian Bible កាលពួកគេទូលសួរព្រះអង្គទៀតថា៖ «តើនៅឯណាទៅ ព្រះអម្ចាស់អើយ?» នោះព្រះអង្គមានបន្ទូលទៅពួកគេថា៖ «សពនៅទីណា សត្វត្មាតក៏ផ្ដុំគ្នានៅទីនោះដែរ»។ ព្រះគម្ពីរខ្មែរសាកល ពួកសិស្សទូលសួរព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ តើនៅឯណា?”។ ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មានសាកសពនៅកន្លែងណា ត្មាតនឹងផ្ដុំគ្នានៅកន្លែងនោះដែរ”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះគេទូលសួរថា៖ «ព្រះអម្ចាស់អើយ តើនៅឯណា?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «សាកសពនៅកន្លែងណា ត្មាតនឹងប្រជុំគ្នានៅទីនោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្ស*ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើហេតុការណ៍ទាំងនេះនឹងកើតមាននៅទីណា?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «សាកសពនៅទីណា ត្មាតក៏នឹងមកជុំគ្នានៅទីនោះដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេទូលសួរថា ព្រះអម្ចាស់អើយ តើនៅឯណា ទ្រង់មានបន្ទូលឆ្លើយថា ខ្មោចនៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅទីនោះឯង។ អាល់គីតាប ពួកសិស្សសួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ តើហេតុការណ៍ទាំងនេះ នឹងកើតមាននៅទីណា?»។ អ៊ីសាឆ្លើយថា៖ «សាកសពនៅទីណា ត្មាតក៏នឹងមកជុំគ្នានៅទីនោះដែរ»។ |
ពួកគេបានរារាំងយើងមិនឲ្យប្រកាសដំណឹងល្អប្រាប់សាសន៍ដទៃទេ ដើម្បីកុំឲ្យសាសន៍ដទៃទទួលបានសេចក្ដីសង្គ្រោះ ពួកគេធ្វើដូច្នេះ បាបរបស់ពួកគេកាន់តែកើនឡើងជានិច្ច ហើយនៅទីបំផុត សេចក្ដីក្រោធរបស់ព្រះជាម្ចាស់បានធ្លាក់មកលើពួកគេ។