លូកា 17:37 - អាល់គីតាប37 ពួកសិស្សសួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ តើហេតុការណ៍ទាំងនេះ នឹងកើតមាននៅទីណា?»។ អ៊ីសាឆ្លើយថា៖ «សាកសពនៅទីណា ត្មាតក៏នឹងមកជុំគ្នានៅទីនោះដែរ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល37 ពួកសិស្សទូលសួរព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ តើនៅឯណា?”។ ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មានសាកសពនៅកន្លែងណា ត្មាតនឹងផ្ដុំគ្នានៅកន្លែងនោះដែរ”៕ សូមមើលជំពូកKhmer Christian Bible37 កាលពួកគេទូលសួរព្រះអង្គទៀតថា៖ «តើនៅឯណាទៅ ព្រះអម្ចាស់អើយ?» នោះព្រះអង្គមានបន្ទូលទៅពួកគេថា៖ «សពនៅទីណា សត្វត្មាតក៏ផ្ដុំគ្នានៅទីនោះដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 នោះគេទូលសួរថា៖ «ព្រះអម្ចាស់អើយ តើនៅឯណា?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «សាកសពនៅកន្លែងណា ត្មាតនឹងប្រជុំគ្នានៅទីនោះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 ពួកសិស្ស*ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើហេតុការណ៍ទាំងនេះនឹងកើតមាននៅទីណា?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «សាកសពនៅទីណា ត្មាតក៏នឹងមកជុំគ្នានៅទីនោះដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 នោះគេទូលសួរថា ព្រះអម្ចាស់អើយ តើនៅឯណា ទ្រង់មានបន្ទូលឆ្លើយថា ខ្មោចនៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅទីនោះឯង។ សូមមើលជំពូក |
យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេនឹងវាយយកបានទីក្រុង ហើយរឹបអូសយកទ្រព្យសម្បត្តិអស់ពីផ្ទះ ព្រមទាំងរំលោភលើស្រីៗទៀតផង។ អ្នកក្រុងចំនួនពាក់កណ្ដាលនឹងត្រូវគេកៀរ យកទៅជាឈ្លើយ តែប្រជាជនដែលនៅសេសសល់ មិនត្រូវគេដេញចេញពីទីក្រុងឡើយ។