Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 18:1 - Khmer Christian Bible

1 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​មួយ​អំពី​ភាព​ចាំ​បាច់​ដែល​ត្រូវ​អធិស្ឋាន​ជានិច្ច​ ទាំង​មិន​ត្រូវ​រសាយ​ចិត្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា ដើម្បី​បញ្ជាក់ថា ពួកគេ​ត្រូវតែ​អធិស្ឋាន​ជានិច្ច ហើយ​កុំឲ្យ​ធ្លាក់ទឹកចិត្ត​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បន្ទាប់​មក ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ទៅ​គេ ដើម្បី​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា ពន្យល់​សិស្ស*​ឲ្យ​ដឹង​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច មិន​ត្រូវ​រសាយ​ចិត្ត​ឡើយ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នោះ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ជា​ប្រស្នា ពន្យល់​សិស្ស​ឲ្យ​ដឹង​ថា ត្រូវ​តែ​ទូរអា​ជា‌និច្ច មិន​ត្រូវ​រសាយ​ចិត្ដ​ឡើយ៖

សូមមើលជំពូក ចម្លង




លូកា 18:1
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នកណា​សុំ នោះ​បាន​ទទួល​ អ្នកណា​រក​ នោះ​បាន​ឃើញ​ ហើយ​អ្នកណា​គោះ​ នោះ​នឹង​បើក​ឲ្យ​


ដូច្នេះ​អ្នក​រាល់គ្នា​ត្រូវ​ប្រុង​ស្មារតី​ ទាំង​អធិស្ឋាន​គ្រប់​ពេល​វេលា​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​គេច​ផុត​ពី​ហេតុ​ការណ៍​ទាំង​អស់​នេះ​ដែល​នឹង​កើត​ឡើង​ ហើយ​ឈរ​នៅ​ចំពោះ​មុខ​កូន​មនុស្ស​បាន»។​


ចូរ​អរ​សប្បាយ​ដោយ​មាន​សង្ឃឹម​ ចូរ​ស៊ូទ្រាំ​នៅ​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​ ចូរ​អធិស្ឋាន​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​


ហេតុនេះ​ ដោយសារ​យើង​បាន​ទទួល​សេចក្ដី​មេត្ដា​ករុណា​ ទើប​យើង​មាន​មុខងារ​បម្រើ​នេះ​ យើង​មិន​រសាយ​ចិត្ដ​ទេ​


ចូរ​យើង​កុំ​នឿយ​ណាយ​នឹង​ប្រព្រឹត្ត​ល្អ​ឡើយ​ ព្រោះ​បើ​យើង​មិន​ល្វើយ​ទេ​ ដល់​វេលា​កំណត់​ យើង​នឹង​ច្រូត​បាន​ផល។​


ទាំង​អធិស្ឋាន​នៅ​ក្នុង​ព្រះវិញ្ញាណ​គ្រប់​ពេល​វេលា​ដោយ​ការ​អធិស្ឋាន​ និង​ពាក្យ​ទូល​អង្វរ​គ្រប់​បែប​យ៉ាង​ ហើយ​សម្រាប់​ការ​នេះ​ឯង​ ចូរ​ប្រុង​ស្មារតី​ដោយ​សេចក្ដី​ព្យាយាម​គ្រប់​បែប​យ៉ាង​ និង​ដោយ​ការ​ទូល​អង្វរ​សម្រាប់​ពួក​បរិសុទ្ធ​ទាំង​អស់​


ចូរ​កុំ​ខ្វល់ខ្វាយ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គ្រប់​ការ​ទាំង​អស់​ ចូរ​ទូល​ព្រះជាម្ចាស់​ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​អធិស្ឋាន​ និង​ការ​ទូល​អង្វរ​ ទាំង​អរព្រះគុណ​ផង​


លោក​អេប៉ាប្រាស​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​យេស៊ូ​ និង​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ​ គាត់​ខំប្រឹង​អធិស្ឋាន​ឲ្យ​អ្នក​រាល់គ្នា​ជានិច្ច​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ឈរ​មាំមួន​ ពេញវ័យ​ និង​យល់​ច្បាស់​ពី​បំណង​របស់​ព្រះជាម្ចាស់​គ្រប់​បែប​យ៉ាង។​


ចូរ​អធិស្ឋាន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ទាំង​ប្រុង​ស្មារតី​ក្នុង​សេចក្ដី​អធិស្ឋាន​ដោយ​ការ​អរព្រះគុណ​


ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ!​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម