បន្ទាប់មក លោកពេត្រុសបានចូលមកជិតព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! បើបងប្អូនរបស់ខ្ញុំប្រព្រឹត្តបាបចំពោះខ្ញុំ តើឲ្យខ្ញុំលើកលែងទោសឲ្យគាត់ប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»
លូកា 17:3 - Khmer Christian Bible ចូរប្រយ័ត្នខ្លួន បើបងប្អូនរបស់អ្នកប្រព្រឹត្ដបាប ចូរទូន្មានគាត់ ហើយបើគាត់ប្រែចិត្ដ ចូរលើកលែងទោសឲ្យគាត់ចុះ ព្រះគម្ពីរខ្មែរសាកល ចូរប្រយ័ត្នខ្លួន! ប្រសិនបើបងប្អូនរបស់អ្នកប្រព្រឹត្តបាបចូរស្ដីប្រដៅគាត់; ប្រសិនបើគាត់កែប្រែចិត្ត ចូរលើកលែងទោសឲ្យគាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រយ័ត្នខ្លួន! ប្រសិនបើមានបងប្អូនធ្វើបាបនឹងអ្នក អ្នកត្រូវបន្ទោសដល់គាត់ ហើយបើគាត់ប្រែចិត្តមក ចូរអត់ទោសឲ្យគាត់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន! ប្រសិនបើបងប្អូនណាធ្វើអ្វីខុសចំពោះអ្នក ចូរស្ដីប្រដៅគាត់ផង តែបើគាត់កែប្រែចិត្តគំនិត ចូរអត់ទោសឲ្យគាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រយ័តខ្លួន បើបងប្អូនធ្វើបាបនឹងអ្នក ត្រូវឲ្យអ្នកបន្ទោសដល់គាត់ បើគាត់ប្រែចិត្តមកវិញ នោះចូរអត់ទោសដល់គាត់ចុះ អាល់គីតាប ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន! ប្រសិនបើបងប្អូនណាធ្វើអ្វីខុសចំពោះអ្នក ចូរស្ដីប្រដៅគាត់ផង តែបើគាត់កែប្រែចិត្ដគំនិត ចូរអត់ទោសឲ្យគាត់ទៅ។ |
បន្ទាប់មក លោកពេត្រុសបានចូលមកជិតព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! បើបងប្អូនរបស់ខ្ញុំប្រព្រឹត្តបាបចំពោះខ្ញុំ តើឲ្យខ្ញុំលើកលែងទោសឲ្យគាត់ប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»
ដូច្នេះចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងលោចិត្ដរបស់អ្នករាល់គ្នាផ្ទុកដោយការស្រវឹងអួ និងការខ្វល់ខ្វាយនៃជីវិត ហើយថ្ងៃនោះអាចធ្លាក់មកលើអ្នករាល់គ្នាភ្លាមៗដូចជាអន្ទាក់
ដូច្នេះ ចូរប្រយ័ត្នឲ្យមែនទែនអំពីរបៀបដែលអ្នករាល់គ្នារស់នៅ មិនមែនដូចជាមនុស្សគ្មានប្រាជ្ញាទេ ប៉ុន្ដែដូចជាមនុស្សមានប្រាជ្ញាវិញ
ចូរប្រយ័ត្ន កុំឲ្យមានអ្នកណាម្នាក់មិនបានទទួលព្រះគុណរបស់ព្រះជាម្ចាស់ឡើយ ហើយកុំឲ្យឫសនៃភាពជូរចត់ពន្លកឡើង ដែលនាំឲ្យមានចលាចល ធ្វើឲ្យមនុស្សជាច្រើនមិនបរិសុទ្ធដោយសារសេចក្ដីទាំងនោះ
បងប្អូនរបស់ខ្ញុំអើយ! បើមានអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាវង្វេងចេញពីសេចក្ដីពិត ហើយមានអ្នកណាម្នាក់បាននាំគាត់មកវិញ
ចូរអ្នករាល់គ្នាប្រយ័ត្ន ដើម្បីកុំឲ្យអ្នករាល់គ្នាបាត់បង់អ្វីដែលយើងបានធ្វើនោះ គឺឲ្យទទួលបានរង្វាន់ដ៏ពេញលេញវិញ។