Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 17:2 - Khmer Christian Bible

2 ហើយ​ស៊ូ​ឲ្យ​អ្នក​នោះ​ចង​ក​នឹង​ត្បាល់​ថ្ម​ ហើយ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ប្រសើរ​ជាង​ឲ្យ​អ្នក​នោះ​ធ្វើ​ឲ្យ​អ្នក​តូច​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នេះ​ជំពប់​ដួល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ជាការប្រសើរជាង​សម្រាប់​អ្នកនោះ ប្រសិនបើ​ព្យួរ​ត្បាល់កិនដ៏ធំនឹង​ក​របស់​គាត់ ហើយ​ទម្លាក់​ទៅក្នុង​សមុទ្រ ជាជាង​ឲ្យ​គាត់​បាន​ធ្វើឲ្យ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ជំពប់ដួល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ប្រសិន‌បើ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទៅ​ចង​ក​អ្នក​នោះ ទម្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​នោះ ជា​ជាង​ទុក​ឲ្យ​នៅ​ធ្វើ​ហេតុ​នាំ​ឲ្យ​កូន​តូច​ណា​មួយ​រវាត​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក ទម្លាក់​ទៅ​ក្នុង​សមុទ្រ ប្រសើរ​ជាង​ទុក​ឲ្យ​គាត់​នៅ​រស់ ហើយ​នាំ​មនុស្ស​តូច‌តាច​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 បើ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទៅ​ចង​ក​អ្នក​នោះ ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​នោះ ជា​ជាង​ទុក​ឲ្យ​នៅ​ធ្វើ​ហេតុ​នាំ​ឲ្យ​កូន​តូច​ណា​មួយ​នេះ​រវាត​ចិត្ត​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក ទម្លាក់​ទៅ​ក្នុង​សមុទ្រ ប្រសើរ​ជាង​ទុក​ឲ្យ​គាត់​នៅ​រស់ ហើយ​នាំ​មនុស្ស​តូច‌តាច​ណា​ម្នាក់​ប្រព្រឹត្ដ​អំពើ​បាប។

សូមមើលជំពូក ចម្លង




លូកា 17:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ដើម្បី​កុំ​ឲ្យ​គេ​ទាស់ចិត្ដ​ ចូរ​ទៅ​បឹង​ ហើយ​បោះ​សន្ទូច​ចុះ​ រួច​យក​ត្រី​ដែល​ជាប់​សន្ទូច​មុន​គេ​ បើក​មាត់​វា​ នោះ​អ្នក​នឹង​ឃើញ​កាក់​មួយ​ ចូរ​យក​កាក់​នោះ​បង់​ពន្ធ​ឲ្យ​គេ​សម្រាប់​ខ្ញុំ​ និង​អ្នក​ចុះ‍»។​


ចូរ​ប្រយ័ត្ន​ កុំ​មើល​ងាយ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ឲ្យ​សោះ​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ឯ​ស្ថានសួគ៌​ទេវតា​របស់​ពួកគេ​តែងតែ​ឃើញ​ព្រះភក្ដ្រ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​ជានិច្ច‍។​


ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​ ក៏​ដូច្នោះ​ដែរ​ ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូចតាច​ទាំង​នេះ​ត្រូវ​វិនាស​ឡើយ។​


ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​ដូច​ដែល​មាន​ចែង​អំពី​លោក​មែន​ ប៉ុន្ដែ​វេទនា​ដល់​អ្នក​ដែល​ក្បត់​កូន​មនុស្ស​ ហើយ​ជា​ការ​ប្រសើរ​ជាង​ បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ»​


ប៉ុន្ដែ​បើ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​តូច​តាច​ម្នាក់​ក្នុង​ចំណោម​អ្នក​ជឿ​ខ្ញុំ​ទាំង​នេះ​ជំពប់​ដួល​ ស៊ូ​ឲ្យ​អ្នក​នោះ​ចង​ក​នឹង​ត្បាល់​ថ្ម​ដែល​កិន​ដោយ​សត្វ​លា​ ហើយ​ឲ្យ​គេ​ទម្លាក់​ក្នុង​សមុទ្រ​ នោះ​ប្រសើរ​ជាង​


ពេល​នោះ​ ក្រោយ​ពេល​ពួកគេ​បរិភោគ​រួច​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖​ «ស៊ីម៉ូន​ កូន​លោក​យ៉ូហាន​អើយ!​ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​ពួកអ្នក​ទាំង​នេះ​ដែរ​ឬ​ទេ?»​ គាត់​ទូល​ឆ្លើយ​ថា៖​ «បាទ​ ព្រះអម្ចាស់!​ ព្រះអង្គ​បាន​ដឹង​ហើយ​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖​ «ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​របស់​ខ្ញុំ​ផង!»​


ប៉ុន្ដែ​ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ​ទាំង​នេះ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​បាន​សរសេរ​សេចក្ដី​ទាំង​នេះ​ ដើម្បី​ឲ្យ​បាន​យ៉ាង​នោះ​ដល់​ខ្ញុំ​ដែរ​ ដ្បិត​ខ្ញុំ​សុខចិត្ដ​ស្លាប់​ប្រសើរ​ជាង​ឲ្យ​អ្នកណា​ម្នាក់​បង្ខូច​កិត្ដិយស​របស់​ខ្ញុំ​


ខ្ញុំ​បាន​ត្រលប់​ជា​អ្នក​ទន់ខ្សោយ​នៅ​ចំពោះ​ពួកអ្នក​ទន់ខ្សោយ​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ពួកអ្នក​ទន់ខ្សោយ‍។​ ខ្ញុំ​បាន​ត្រលប់​ជា​គ្រប់​បែបយ៉ាង​នៅ​ចំពោះ​មនុស្ស​ទាំង​អស់​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​សង្គ្រោះ​មនុស្ស​ខ្លះ​បាន​ដោយ​មធ្យោបាយ​គ្រប់​យ៉ាង​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម