Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 17:4 - Khmer Christian Bible

4 បើ​គាត់​ប្រព្រឹត្ដ​បាប​ទាស់​នឹង​អ្នក​ក្នុង​មួយ​ថ្ងៃ​ប្រាំ​ពីរ​ដង​ក៏​ដោយ​ ពេល​ណា​គាត់​ត្រលប់​មក​ឯ​អ្នក​ប្រាំ​ពីរ​ដង​ ទាំង​និយាយ​ថា ខ្ញុំ​ប្រែ​ចិត្ដ​ហើយ​ នោះ​ចូរ​លើក​លែង​ទោស​ឲ្យ​គាត់​ចុះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ប្រសិនបើ​គាត់​ប្រព្រឹត្តបាប​ទាស់នឹង​អ្នក​ប្រាំពីរដង​ក្នុង​មួយ​ថ្ងៃ ហើយ​គាត់​ត្រឡប់មក​រក​អ្នក​វិញ​ទាំង​ប្រាំពីរដង​ដោយ​និយាយថា​: ‘ខ្ញុំ​សូម​កែប្រែចិត្ត​!’ នោះ​អ្នក​ត្រូវតែ​លើកលែងទោស​ឲ្យ​គាត់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប្រសិន‌បើ​គាត់​ធ្វើ​បាប​នឹង​អ្នក​ប្រាំ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​ត្រឡប់​មក​និយាយ​នឹង​អ្នក​ប្រាំ​ពីរ​ដង​ថា "ខ្ញុំ​ប្រែ​ចិត្ត" នោះចូរ​អត់​ទោស​ឲ្យ​គាត់​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ប្រសិន​បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក​ប្រាំ‌ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​គាត់​ត្រឡប់​មក​រក​អ្នក​ទាំង​ប្រាំ‌ពីរ​ដង ដោយ​ពោល​ថា “ខ្ញុំ​ស្ដាយ​ដោយ​បាន​ធ្វើ​ខុស” ចូរ​អត់‌ទោស​ឲ្យ​គាត់​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 បើ​គាត់​ធ្វើ​បាប​នឹង​អ្នក​៧​ដង​ក្នុង​១​ថ្ងៃ ហើយ​ត្រឡប់​មក​និយាយ​នឹង​អ្នក​៧​ដង​ថា ខ្ញុំ​ប្រែ​ចិត្ត​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​អត់​ទោស​ដល់​គាត់​ជា​កុំ​ខាន

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ប្រសិន​បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ប្រាំ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​គាត់​ត្រឡប់​មក​រក​អ្នក​ទាំង​ប្រាំ​ពីរ​ដង ដោយ​ពោល​ថា “ខ្ញុំ​ស្ដាយ​ដោយ​បាន​ធ្វើ​ខុស”ចូរ​អត់​ទោស​ឲ្យ​គាត់​ទៅ»។

សូមមើលជំពូក ចម្លង




លូកា 17:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​បើ​គាត់​មិន​ព្រម​ស្ដាប់​ ចូរ​អ្នក​នាំ​ម្នាក់​ ឬ​ពីរ​នាក់​ទៀត​ទៅ​ជាមួយ​ ដើម្បី​ឲ្យ​មាន​សាក្សី​ពីរ​ បី​នាក់​បញ្ជាក់​ផ្ទាល់​មាត់​ពី​ពាក្យ​សំដី​ទាំងឡាយ​នោះ។​


បើ​ម្នាក់ៗ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មិន​លើកលែង​ទោស​ដល់​បងប្អូន​របស់​ខ្លួន​ដោយ​អស់​ពី​ចិត្ដ​ទេ​ ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​នឹង​ធ្វើ​ចំពោះ​អ្នក​រាល់គ្នា​យ៉ាង​ដូច្នោះ​ដែរ»។​


ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​ស្រឡាញ់​សត្រូវ​របស់​អ្នក​រាល់គ្នា​ ហើយ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បៀត​បៀន​អ្នក​រាល់គ្នា​


សូម​លើក​លែង​ទោស​កំហុស​យើង​ខ្ញុំ​ ដូច​ជា​យើង​ខ្ញុំ​បាន​លើក​លែង​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ។​


ពួក​សាវក​ទូល​ព្រះអម្ចាស់​ថា៖​ «សូម​បន្ថែម​ជំនឿ​ដល់​យើង​ផង!»​


ប៉ុន្ដែ​បើ​សត្រូវ​របស់​អ្នក​ឃ្លាន​ ចូរ​ឲ្យ​គេ​បរិភោគ​ ហើយ​បើ​គេ​ស្រេក​ ចូរ​ឲ្យ​គេ​ផឹក​ដែរ​ចុះ​ ដ្បិត​ធ្វើ​ដូច្នេះ​ ប្រៀប​ដូចជា​អ្នក​ប្រមូល​រងើក​ភ្លើង​ដាក់​លើ​ក្បាល​របស់​គេ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម