ព្រះយេស៊ូបានចាត់សាវកទាំងដប់ពីរនេះឲ្យចេញទៅដោយបង្គាប់ថា៖ «ចូរកុំទៅតាមផ្លូវរបស់សាសន៍ដទៃ ហើយកុំចូលក្នុងក្រុងពួកសាម៉ារី
លូកា 17:16 - Khmer Christian Bible ហើយគាត់ផ្កាប់មុខចុះនៅទៀបបាទាព្រះអង្គ ទាំងអរព្រះគុណព្រះអង្គ ឯអ្នកនោះជាជនជាតិសាម៉ារី។ ព្រះគម្ពីរខ្មែរសាកល ហើយក្រាបមុខនៅទៀបព្រះបាទារបស់ព្រះយេស៊ូវ ទាំងអរព្រះគុណដល់ព្រះអង្គ។ អ្នកនោះជាជនជាតិសាម៉ារី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយគាត់ក្រាបចុះមុខដល់ដី នៅទៀបព្រះបាទព្រះយេស៊ូវ ទាំងអរព្រះគុណព្រះអង្គ។ អ្នកនោះជាសាសន៍សាម៉ារី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ឱនក្បាលដល់ដី ហើយអរព្រះគុណព្រះអង្គ អ្នកនោះជាអ្នកស្រុកសាម៉ារី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ទំលាក់ខ្លួនផ្កាប់មុខ នៅទៀបព្រះបាទព្រះយេស៊ូវ ទាំងអរព្រះគុណដល់ទ្រង់ផង អ្នកនោះជាសាសន៍សាម៉ារី អាល់គីតាប គាត់ក្រាបដល់ជើងអ៊ីសា អោនក្បាលដល់ដី ហើយអរគុណអ៊ីសា អ្នកនោះជាអ្នកស្រុកសាម៉ារី។ |
ព្រះយេស៊ូបានចាត់សាវកទាំងដប់ពីរនេះឲ្យចេញទៅដោយបង្គាប់ថា៖ «ចូរកុំទៅតាមផ្លូវរបស់សាសន៍ដទៃ ហើយកុំចូលក្នុងក្រុងពួកសាម៉ារី
ពេលចូលមកក្នុងផ្ទះ ពួកគេក៏ឃើញបុត្រតូចនៅជាមួយនាងម៉ារាជាម្ដាយ ពួកគេក៏ក្រាបថ្វាយបង្គំព្រះអង្គ ព្រមទាំងបើកយកទ្រព្យសម្បត្ដិរបស់ខ្លួនថ្វាយដល់ព្រះអង្គជាតង្វាយ មានមាស កំញ៉ាន និងជ័រក្រអូប។
ស្ដ្រីនោះបានដឹងពីអ្វីដែលបានកើតឡើងចំពោះនាង ក៏មកទាំងភ័យញ័រ និងក្រាបនៅចំពោះព្រះអង្គ ហើយទូលប្រាប់ការពិតទាំងស្រុង
ព្រះយេស៊ូមានបន្ទូលសួរថា៖ «តើមិនបានជាស្អាតទាំងដប់នាក់ទេឬ? ចុះប្រាំបួននាក់ទៀតនៅឯណា?
កាលបានឃើញដូច្នោះ លោកស៊ីម៉ូនក៏ក្រាបចុះទាបជង្គង់ព្រះយេស៊ូទូលថា៖ «ព្រះអម្ចាស់អើយ! សូមយាងចេញពីខ្ញុំទៅ ដ្បិតខ្ញុំជាមនុស្សបាប»
ស្ត្រីជនជាតិសាម៉ារីនោះបានទូលទៅព្រះអង្គថា៖ «លោកជាជនជាតិយូដា ម្តេចក៏លោកសុំទឹកពីខ្ញុំ ដែលជាស្ត្រីជនជាតិសាម៉ារីដូច្នេះ?» (ដ្បិតជនជាតិយូដា មិនរាប់អានជនជាតិសាម៉ារីទេ)
ដើម្បីឲ្យមនុស្សគ្រប់គ្នាគោរពព្រះរាជបុត្រា ដូចជាគោរពព្រះវរបិតាដែរ។ អ្នកណាដែលមិនគោរពព្រះរាជបុត្រា នោះក៏មិនគោរពព្រះវរបិតាដែលចាត់ព្រះរាជបុត្រាឲ្យមកដែរ។
ពួកជនជាតិយូដាទូលឆ្លើយទៅព្រះអង្គថា៖ «តើយើងនិយាយមិនត្រូវទេឬអីថា អ្នកជាជនជាតិសាម៉ារី ហើយមានអារក្សចូល?»
ប៉ុន្ដែអ្នករាល់គ្នានឹងទទួលអំណាច នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្រុងយេរូសាឡិម និងស្រុកយូដាទាំងមូល និងស្រុកសាម៉ារី រហូតដល់ចុងបំផុតនៃផែនដី»។
នោះអាថ៌កំបាំងក្នុងចិត្តរបស់គេនឹងបង្ហាញចេញមក គេនឹងក្រាបផ្កាប់មុខថ្វាយបង្គំព្រះជាម្ចាស់ ទាំងប្រកាសថា ព្រះជាម្ចាស់គង់នៅក្នុងចំណោមអ្នករាល់គ្នាពិតមែន!
ពេលនោះ ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទេវតានោះដើម្បីថ្វាយបង្គំ ប៉ុន្ដែទេវតានោះនិយាយមកខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ខ្ញុំជាបាវបម្រើរួមការងារជាមួយអ្នក និងរួមជាមួយបងប្អូនរបស់អ្នកដែលមានសេចក្ដីបន្ទាល់របស់ព្រះយេស៊ូដែរ ចូរថ្វាយបង្គំព្រះជាម្ចាស់វិញ ដ្បិតសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ ជាវិញ្ញាណនៃការថ្លែងព្រះបន្ទូល។»
នោះពួកចាស់ទុំទាំងម្ភៃបួននាក់ក៏ក្រាបចុះនៅចំពោះមុខព្រះអង្គដែលគង់នៅលើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច ព្រមទាំងដាក់មកុដរបស់ខ្លួនចុះនៅពីមុខបល្ល័ង្ក ទាំងនិយាយថា៖
រីឯសត្វមានជីវិតទាំងបួនក៏និយាយថា៖ «អាម៉ែន!» នោះពួកចាស់ទុំក៏ក្រាបថ្វាយបង្គំ។