ពេលបាវបម្រើនោះចេញទៅ ក៏ជួបនឹងបាវបម្រើម្នាក់ជាគូកន ដែលបានជំពាក់គាត់មួយរយឌេណារី គាត់បានចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា សងអ្វីដែលឯងជំពាក់អញមក!
លូកា 16:7 - Khmer Christian Bible គាត់សួរម្នាក់ទៀតថា ចុះអ្នកវិញ តើជំពាក់ប៉ុន្មានដែរ? អ្នកនោះប្រាប់ថា ស្រូវមួយរយហាប។ គាត់ក៏ប្រាប់អ្នកនោះថា ចូរយកសំបុត្រជំពាក់របស់អ្នកទៅ ហើយសរសេរដាក់ថាប៉ែតសិប។ ព្រះគម្ពីរខ្មែរសាកល “គាត់សួរម្នាក់ទៀតថា: ‘ចុះអ្នកវិញ តើអ្នកជំពាក់ប៉ុន្មានដែរ?’។ “អ្នកនោះឆ្លើយថា: ‘ស្រូវសាលីមួយរយហាប ’។ “អ្នកគ្រប់គ្រងក៏ប្រាប់អ្នកនោះថា: ‘យកលិខិតបញ្ជាក់របស់អ្នកទៅសរសេរដាក់ប៉ែតសិបវិញទៅ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់សួរទៅម្នាក់ទៀតថា "ចុះអ្នក តើជំពាក់ប៉ុន្មាន?" អ្នកនោះឆ្លើយថា "ជំពាក់ស្រូវមួយរយហាប" គាត់ប្រាប់អ្នកនោះថា "ចូរយកសំបុត្រអ្នក ទៅសរសេរដាក់ប៉ែតសិបវិញទៅ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក គាត់សួរម្នាក់ទៀតថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?”។ កូនបំណុលនោះឆ្លើយថា “ស្រូវប្រាំរយថាំង”។ អ្នកបម្រើប្រាប់ថា “នែ៎! យកបញ្ជីរបស់អ្នក ហើយសរសេរដាក់ថា ជំពាក់បួនរយថាំង”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់សួរទៅម្នាក់ទៀតថា ឯអ្នក តើជំពាក់ប៉ុន្មាន អ្នកនោះឆ្លើយថា ជំពាក់ស្រូវ១រយហាប គាត់ប្រាប់អ្នកនោះថា ចូរយកសំបុត្រអ្នក ទៅសរសេរដាក់៨០វិញទៅ អាល់គីតាប បន្ទាប់មកគាត់សួរម្នាក់ទៀតថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?”។ កូនបំណុលនោះឆ្លើយថា “ស្រូវប្រាំរយថាំង”។ អ្នកបម្រើប្រាប់ថា “នែ៎! យកបញ្ជីរបស់អ្នក ហើយសរសេរដាក់ថា ជំពាក់បួនរយថាំង”។ |
ពេលបាវបម្រើនោះចេញទៅ ក៏ជួបនឹងបាវបម្រើម្នាក់ជាគូកន ដែលបានជំពាក់គាត់មួយរយឌេណារី គាត់បានចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា សងអ្វីដែលឯងជំពាក់អញមក!
អ្នកនោះប្រាប់ថា ប្រេងមួយរយធុង។ គាត់ក៏ប្រាប់អ្នកនោះថា ចូរយកសំបុត្រជំពាក់របស់អ្នកទៅ រួចអង្គុយចុះសរសេរដាក់ថាហាសិបធុងជាប្រញាប់។
ចៅហ្វាយក៏សរសើរមេការដ៏ទុច្ចរិតនោះ ព្រោះគាត់បានប្រព្រឹត្ដយ៉ាងឆ្លាតវៃ។ នៅជំនាន់របស់ពួកគេនេះ ពួកកូនចៅនៃលោកិយឆ្លាតជាងពួកកូនចៅនៃពន្លឺ។
រួចគាត់ក៏នៅមេម៉ាយរហូតដល់អាយុប៉ែតសិបបួនឆ្នាំ គាត់មិនដែលចាកចេញពីព្រះវិហារឡើយ ហើយគាត់បម្រើព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ទាំងតមអាហារ និងអធិស្ឋានផង។
គាត់ក៏បន្ដចាត់អ្នកទីបីឲ្យទៅ ប៉ុន្ដែពួកគេបានវាយម្នាក់នេះឲ្យរបួសដែរ ហើយបោះទៅខាងក្រៅ។
ព្រះអង្គចាប់ផ្ដើមមានបន្ទូលប្រាប់ប្រជាជនពីរឿងប្រៀបប្រដូចនេះថា៖ «មានបុរសម្នាក់បានធ្វើចម្ការទំពាំងបាយជូរមួយ រួចប្រវាស់ឲ្យពួកអ្នកចម្ការ ហើយក៏ចេញដំណើរទៅអស់រយៈពេលយ៉ាងយូរ។