ដ្បិតព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាព្រះអង្គប្រទានព្រះរាជបុត្រាតែមួយ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
លូកា 1:78 - Khmer Christian Bible ទៅតាមព្រះហឫទ័យមេត្ដាករុណារបស់ព្រះជាម្ចាស់នៃយើងដែលជាការបំភ្លឺពីស្ថានសួគ៌មកប្រោសយើង ព្រះគម្ពីរខ្មែរសាកល ដោយសារតែព្រះហឫទ័យមេត្តាករុណារបស់ព្រះនៃយើង អរុណរះនឹងមកពីស្ថានដ៏ខ្ពស់ដល់យើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រះហឫទ័យមេត្តាករុណា ដ៏ទន់សន្ដោសរបស់ព្រះនៃយើង ដែលព្រះអង្គប្រទានថ្ងៃរះពីស្ថានដ៏ខ្ពស់មកដល់យើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរបស់យើងមានព្រះហឫទ័យ មេត្តាករុណាដ៏លើសលុប ព្រះអង្គប្រទានថ្ងៃរះ ពីស្ថានលើមក ដើម្បីរំដោះយើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះនៃយើង ដែលបណ្តាលឲ្យបច្ចូសកាល ភ្លឺមកដល់យើងពីស្ថានដ៏ខ្ពស់ អាល់គីតាប អុលឡោះជាម្ចាស់របស់យើង មេត្ដាករុណាដ៏លើសលប់ ទ្រង់ប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
ដ្បិតព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាព្រះអង្គប្រទានព្រះរាជបុត្រាតែមួយ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
ព្រោះជាពន្លឺទេតើដែលបង្ហាញឲ្យឃើញអ្វីៗទាំងអស់។ ដូច្នេះហើយ បានជាមានសេចក្ដីចែងទុកមកថា ចូរក្រោកឡើង អ្នកដែលដេកលក់អើយ! ចូរក្រោកចេញពីពួកមនុស្សស្លាប់មក នោះព្រះគ្រិស្ដនឹងចាំងពន្លឺមកលើអ្នក។
ព្រះជាម្ចាស់ជាសាក្សីរបស់ខ្ញុំថា ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងយ៉ាងណា ដោយព្រះហឫទ័យសន្ដោសរបស់ព្រះគ្រិស្ដយេស៊ូ។
ដូច្នេះបើមានការលើកទឹកចិត្ដណាមួយនៅក្នុងព្រះគ្រិស្ដ បើមានការកម្សាន្ដចិត្ដណាមួយរបស់សេចក្ដីស្រឡាញ់ បើមានសេចក្ដីប្រកបណាមួយរបស់ព្រះវិញ្ញាណ បើមានព្រះហឫទ័យសន្ដោស និងសេចក្ដីមេត្ដាករុណាណាមួយនោះ
ដូច្នេះ ដោយព្រោះព្រះជាម្ចាស់បានរើសតាំងអ្នករាល់គ្នាជាពួកបរិសុទ្ធ និងជាទីស្រឡាញ់របស់ព្រះអង្គ ចូរពាក់ចិត្ដអាណិតអាសូរ ចិត្ដសប្បុរស ចិត្ដសុភាព ចិត្ដស្លូតបូត និងចិត្ដអត់ធ្មត់ចុះ
យើងមានពាក្យរបស់អ្នកនាំព្រះបន្ទូលដ៏ប្រាកដប្រជា ហើយអ្នករាល់គ្នាយកចិត្ដទុកដាក់ស្ដាប់យ៉ាងល្អទុកជាចង្កៀងបំភ្លឺនៅទីងងឹតរហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះឡើងនៅក្នុងចិត្ដអ្នករាល់គ្នា។
បើអ្នកណាមានទ្រព្យសម្បត្តិខាងលោកិយ ហើយឃើញបងប្អូនខ្វះខាត ប៉ុន្ដែគ្មានចិត្ដអាណិតគាត់សោះ តើធ្វើដូចម្ដេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតក្នុងអ្នកនោះបាន?
«យើងជាយេស៊ូ យើងបានចាត់ទេវតារបស់យើងឲ្យមកធ្វើបន្ទាល់សេចក្ដីទាំងនេះបា្រប់អ្នករាល់គ្នាអំពីក្រុមជំនុំទាំងឡាយ ហើយយើងជាពន្លក ជាពូជរបស់ដាវីឌ និងជាផ្កាយពឹ្រកដ៏ភ្លឺចិញ្ចែង»។