កាលស្ដាប់ឮដូច្នេះ ព្រះយេស៊ូស្ងើចសរសើរ រួចមានបន្ទូលទៅពួកអ្នកកំពុងដើរតាមថា៖ «ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា នៅអ៊ីស្រាអែល ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងបែបនេះទេ
លូកា 1:63 - Khmer Christian Bible គាត់ក៏សុំក្ដារឆ្នួនមួយ ហើយសរសេរថា ឈ្មោះរបស់ទារកនេះគឺ យ៉ូហាន។ គេគ្រប់គ្នាក៏នឹកអស្ចារ្យ។ ព្រះគម្ពីរខ្មែរសាកល សាការីក៏សុំក្ដារឆ្នួនមួយ ហើយសរសេរថា៖ “ឈ្មោះរបស់កូននេះគឺ យ៉ូហាន”។ ពួកគេទាំងអស់គ្នាក៏ងឿងឆ្ងល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសុំឲ្យគេយកក្តារឆ្នួនមួយមក ហើយសរសេរថា៖ «កូននេះឈ្មោះ យ៉ូហាន»។ គេទាំងអស់គ្នាក៏មានសេចក្តីអស្ចារ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាការីសុំឲ្យគេយកក្ដារឆ្នួនមួយមក ហើយសរសេរថា «កូននេះឈ្មោះ យ៉ូហាន»។ ពួកគេងឿងឆ្ងល់គ្រប់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកសូមក្តារខៀនមកសរសេរថា វាឈ្មោះយ៉ូហាន នោះគេមានសេចក្ដីអស្ចារ្យទាំងអស់គ្នា អាល់គីតាប សាការីយ៉ាសុំឲ្យគេយកក្ដារឆ្នួនមួយមក ហើយសរសេរថា «កូននេះឈ្មោះ យ៉ះយ៉ា»។ ពួកគេងឿងឆ្ងល់គ្រប់គ្នា។ |
កាលស្ដាប់ឮដូច្នេះ ព្រះយេស៊ូស្ងើចសរសើរ រួចមានបន្ទូលទៅពួកអ្នកកំពុងដើរតាមថា៖ «ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា នៅអ៊ីស្រាអែល ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងបែបនេះទេ
ប៉ុន្ដែទេវតានោះបាននិយាយទៅគាត់ថា៖ «សាការីអើយ! កុំខ្លាចអីដ្បិតព្រះជាម្ចាស់បានស្ដាប់ឮសេចក្ដីអធិស្ឋានទូលសូមរបស់អ្នកហើយ រីឯអេលីសាបិតជាប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកនឹងដាក់ឈ្មោះកូននោះថាយ៉ូហាន។