Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:63 - ព្រះគម្ពីរខ្មែរសាកល

63 សាការី​ក៏​សុំ​ក្ដារឆ្នួន​មួយ ហើយ​សរសេរ​ថា​៖ “ឈ្មោះ​របស់​កូននេះ​គឺ យ៉ូហាន”។ ពួកគេ​ទាំងអស់គ្នា​ក៏​ងឿងឆ្ងល់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

63 គាត់​ក៏​សុំ​ក្ដារ​ឆ្នួន​មួយ​ ហើយ​សរសេរ​ថា​ ឈ្មោះ​របស់​ទារក​នេះ​គឺ​ យ៉ូហាន។​ គេ​គ្រប់គ្នា​ក៏​នឹក​អស្ចារ្យ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

63 លោក​សុំ​ឲ្យ​គេ​យក​ក្តារឆ្នួន​មួយ​មក ហើយ​សរសេរ​ថា៖ «កូន​នេះ​ឈ្មោះ យ៉ូហាន»។ គេ​ទាំង​អស់​គ្នា​ក៏​មាន​សេចក្តី​អស្ចារ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

63 លោក​សាការី​សុំ​ឲ្យ​គេ​យក​ក្ដារ‌ឆ្នួន​មួយ​មក ហើយ​សរសេរ​ថា «កូន​នេះ​ឈ្មោះ យ៉ូហាន»។ ពួក​គេ​ងឿង‌ឆ្ងល់​គ្រប់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

63 លោក​សូម​ក្តារ‌ខៀន​មក​សរសេរ​ថា វា​ឈ្មោះ​យ៉ូហាន នោះ​គេ​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

63 សាកា‌រីយ៉ា​សុំ​ឲ្យ​គេ​យក​ក្ដារ​ឆ្នួន​មួយ​មក ហើយ​សរសេរ​ថា «កូន​នេះ​ឈ្មោះ យ៉ះយ៉ា»។ ពួក​គេ​ងឿង‌ឆ្ងល់​គ្រប់​គ្នា។

សូមមើលជំពូក ចម្លង




លូកា 1:63
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ចាកចេញ​ពី​អ្នក​ឡើយ ចូរ​ចង​សេចក្ដីទាំងនេះ​ក្រវាត់​នឹង​ក​អ្នក ចូរ​ចារឹក​វា​លើ​បន្ទះ​ដួងចិត្ត​អ្នក


ឥឡូវនេះ ចូរ​ទៅ​សរសេរ​សេចក្ដីនេះ​នៅលើ​បន្ទះថ្ម​នៅមុខ​ពួកគេ ហើយ​ចារឹក​វា​ក្នុង​ក្រាំង ដើម្បីឲ្យ​បាន​សម្រាប់​ថ្ងៃ​ខាងមុខ​រហូតអស់កល្បជាអង្វែងតរៀងទៅ​។


នៅពេល​បាន​ឮ​ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​ស្ងើច រួច​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​មកតាម​ថា៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​មិនដែល​ឃើញ​អ្នកណា​មាន​ជំនឿ​ខ្លាំងបែបនេះ​ក្នុង​អ៊ីស្រាអែល​ឡើយ​។


ប៉ុន្តែ​ទូតសួគ៌​និយាយ​នឹង​លោក​ថា៖ “កុំ​ខ្លាច​ឡើយ សាការី​អើយ ពីព្រោះ​សេចក្ដីអធិស្ឋាន​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ​។ អេលីសាបិត ប្រពន្ធ​របស់អ្នក​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់​ឲ្យ​អ្នក ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា យ៉ូហាន​។


ប៉ុន្តែ​ម្ដាយ​របស់​ទារក​តប​ថា​៖ “ទេ​! ត្រូវ​ដាក់ឈ្មោះ​ថា​យ៉ូហាន​វិញ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម