ចូរអរសប្បាយដោយមានសង្ឃឹម ចូរស៊ូទ្រាំនៅក្នុងសេចក្ដីទុក្ខលំបាក ចូរអធិស្ឋានឲ្យបានខ្ជាប់ខ្ជួន
រ៉ូម 8:24 - Khmer Christian Bible ដ្បិតយើងសង្ឃឹមថាបានសង្គ្រោះ ប៉ុន្ដែសេចក្ដីសង្ឃឹមនេះមិនមែនជាសេចក្ដីសង្ឃឹមដែលអាចមើលឃើញទេ តើមានអ្នកណាសង្ឃឹមចង់បានអ្វីដែលខ្លួនកំពុងមើលឃើញនោះ? ព្រះគម្ពីរខ្មែរសាកល ដ្បិតយើងបានសង្គ្រោះដោយសេចក្ដីសង្ឃឹមនេះឯង។ យ៉ាងណាមិញ សេចក្ដីសង្ឃឹមដែលមើលឃើញ មិនមែនជាសេចក្ដីសង្ឃឹមទេ។ តើមាននរណាសង្ឃឹមលើអ្វីដែលមើលឃើញ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងបានសង្គ្រោះដោយសង្ឃឹម តែសង្ឃឹមដែលមើលឃើញ នោះមិនហៅថាសង្ឃឹមទេ ដ្បិតអ្វីដែលមើលឃើញហើយ តើសង្ឃឹមធ្វើអ្វីទៀត? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតយើងបានទទួលការសង្គ្រោះ តែក្នុងសេចក្ដីសង្ឃឹមប៉ុណ្ណោះ។ ប្រសិនបើយើងបាន អ្វីដែលយើងសង្ឃឹមចង់បាន នោះមិនមែនហៅថាសង្ឃឹមទៀតទេ ព្រោះអ្វីៗដែលយើងបានហើយ តើយើងសង្ឃឹមចង់បានដូចម្ដេចទៀត!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងបានសង្គ្រោះរួច ដោយសេចក្ដីសង្ឃឹម តែសេចក្ដីសង្ឃឹមដែលមើលឃើញ នោះមិនឈ្មោះថាជាសេចក្ដីសង្ឃឹមទេ ដ្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយ នោះនឹងសង្ឃឹមចង់បានធ្វើអ្វីទៀត អាល់គីតាប ដ្បិតយើងបានទទួលការសង្គ្រោះតែក្នុងសេចក្ដីសង្ឃឹមប៉ុណ្ណោះ។ ប្រសិនបើយើងបានអ្វីដែលយើងសង្ឃឹមចង់បាននោះ មិនមែនហៅថាសង្ឃឹមទៀតទេ ព្រោះអ្វីៗដែលយើងបានហើយ តើយើងសង្ឃឹមចង់បានដូចម្ដេចទៀត!។ |
ចូរអរសប្បាយដោយមានសង្ឃឹម ចូរស៊ូទ្រាំនៅក្នុងសេចក្ដីទុក្ខលំបាក ចូរអធិស្ឋានឲ្យបានខ្ជាប់ខ្ជួន
ដូច្នេះ សូមឲ្យព្រះជាម្ចាស់នៃសេចក្ដីសង្ឃឹមបំពេញអ្នករាល់គ្នាដោយអំណរគ្រប់បែបយ៉ាង និងសេចក្ដីសុខសាន្តតាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមហូរហៀរដោយអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធ។
ដ្បិតសេចក្ដីទាំងឡាយដែលបានចែងទុកកាលពីមុន គឺបានចែងទុកសម្រាប់បង្រៀនយើង ដើម្បីឲ្យយើងមានសង្ឃឹមតាមរយៈការស៊ូទ្រាំ និងតាមរយៈការលើកទឹកចិត្ដពីបទគម្ពីរ។
នៅពេលគាត់អស់សង្ឃឹម គាត់បានមានសង្ឃឹមឡើងវិញដោយសារគាត់មានជំនឿ ដូច្នេះហើយ គាត់បានត្រលប់ជាឪពុករបស់ជនជាតិជាច្រើន ស្របតាមសេចក្ដីដែលបានសន្យាថា៖ «ពូជពង្សរបស់អ្នកនឹងបានដូច្នេះ»។
តាមរយៈព្រះអង្គ ដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយមានអំណរចំពោះសេចក្ដីសង្ឃឹមនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់។
ព្រោះអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក បានប្រគល់ទៅក្នុងភាពឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រចិត្ដទេ គឺព្រះជាម្ចាស់បានតម្រូវដូច្នេះ ដោយសង្ឃឹមថា
ដូច្នេះឥឡូវនេះ មានសេចក្ដីបីដែលនៅគង់វង្ស គឺជំនឿ សង្ឃឹម និងសេចក្ដីស្រឡាញ់ ប៉ុន្ដែក្នុងចំណោមទាំងបីនេះ សេចក្ដីស្រឡាញ់វិសេសជាងគេ។
ដូច្នេះហើយយើងមិនសម្លឹងមើលអ្វីដែលមើលឃើញទេ គឺអ្វីដែលមើលមិនឃើញវិញ ព្រោះអ្វីដែលមើលឃើញនៅមួយរយៈពេលប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលមើលមិនឃើញនៅអស់កល្បជានិច្ច។
ដ្បិតយើងទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមនៃសេចក្ដីសុចរិតតាមរយៈព្រះវិញ្ញាណ និងដោយសារជំនឿ
បើអ្នករាល់គ្នាពិតជាស្ថិតនៅក្នុងជំនឿដែលបានចាក់គ្រឹះ ហើយមាំមួន ទាំងមិនងាកចេញពីសេចក្ដីសង្ឃឹមរបស់ដំណឹងល្អដែលអ្នករាល់គ្នាបានឮនោះ។ ដំណឹងល្អនោះត្រូវបានប្រកាសប្រាប់ដល់មនុស្សទាំងអស់ដែលត្រូវបានបង្កើតមកនៅក្រោមមេឃ ហើយប៉ូលខ្ញុំនេះបានត្រលប់ជាអ្នកបម្រើដំណឹងល្អនោះ។
ដោយព្រះជាម្ចាស់សព្វព្រះហឫទ័យបង្ហាញឲ្យពួកគេស្គាល់សិរីរុងរឿងដ៏បរិបូរនៃសេចក្ដីអាថ៌កំបាំងនេះនៅក្នុងចំណោមសាសន៍ដទៃ គឺព្រះគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នាជាសេចក្ដីសង្ឃឹមសម្រាប់សិរីរុងរឿង។
គឺជាសេចក្ដីស្រឡាញ់មកពីសេចក្ដីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹមដែលអ្នករាល់គ្នាបានឮរួចមកហើយនៅក្នុងព្រះបន្ទូលនៃសេចក្ដីពិតដែលជាដំណឹងល្អ
ប៉ុន្ដែយើងជាពួកនៃថ្ងៃ យើងត្រូវដឹងខ្លួនទាំងពាក់ជំនឿ និងសេចក្ដីស្រឡាញ់ជាអាវក្រោះ ព្រមទាំងយកសេចក្ដីសង្ឃឹមនៃសេចក្ដីសង្រ្គោះជាមួក
សូមឲ្យព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង និងព្រះជាម្ចាស់ជាព្រះវរបិតា ដែលព្រះអង្គស្រឡាញ់យើង ព្រមទាំងប្រទានសេចក្ដីកម្សាន្ដចិត្ដដ៏អស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរតាមរយៈព្រះគុណ
ដើម្បីនៅពេលយើងត្រូវបានរាប់ជាសុចរិតដោយសារព្រះគុណរបស់ព្រះអង្គរួចហើយ នោះយើងនឹងត្រលប់ជាអ្នកស្នងមរតក ស្របតាមសេចក្ដីសង្ឃឹមលើជីវិតអស់កល្បជានិច្ច។
រីឯជំនឿ គឺជាការជឿជាក់លើអ្វីដែលបានសង្ឃឹម និងជាការប្រាកដអំពីអ្វីដែលមើលមិនឃើញ។
តាមរយៈព្រះអង្គ អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ដែលបានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញ ព្រមទាំងប្រទានសិរីរុងរឿងដល់ព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាមានជំនឿ និងមានសេចក្ដីសង្ឃឹមលើព្រះជាម្ចាស់។
គួរសរសើរព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងដែលបានបង្កើតយើងជាថ្មី ស្របតាមសេចក្ដីមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ ដើម្បីឲ្យយើងបានចូលទៅក្នុងសេចក្ដីសង្ឃឹមដ៏រស់តាមរយៈការរស់ពីការសោយទិវង្គតឡើងវិញរបស់ព្រះយេស៊ូគ្រិស្ដ
អស់អ្នកដែលមានសង្ឃឹមលើព្រះអង្គដូច្នេះ នោះបានជម្រះខ្លួនឲ្យបានបរិសុទ្ធ ដូចជាព្រះអង្គបរិសុទ្ធដែរ។