កំលោះនោះទូលព្រះអង្គថា៖ «ខ្ញុំបានធ្វើតាមសេចក្ដីទាំងនេះអស់ហើយ តើខ្ញុំនៅខ្វះអ្វីទៀត?»
រ៉ូម 7:9 - Khmer Christian Bible កាលគ្មានគម្ពីរវិន័យនៅឡើយ ខ្ញុំមានជីវិត ប៉ុន្ដែពេលមានបញ្ញត្ដិ នោះបាបបានរស់ឡើងវិញ រីឯខ្ញុំបានស្លាប់ ព្រះគម្ពីរខ្មែរសាកល ពីមុន ខ្ញុំបានរស់នៅដោយគ្មានក្រឹត្យវិន័យ ប៉ុន្តែនៅពេលបទបញ្ជាចូលមក បាបក៏មានជីវិតឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីដើមខ្ញុំរស់ដោយគ្មានក្រឹត្យវិន័យ លុះបញ្ញត្តិមកដល់ នោះបាបក៏រស់ឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពីដើម ខ្ញុំរស់នៅដោយគ្មានក្រឹត្យវិន័យ។ លុះបញ្ញត្តិមកដល់ បាបក៏កើតមានឡើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពីដើម ក្រៅពីក្រិត្យវិន័យ នោះខ្ញុំបានរស់នៅ លុះសេចក្ដីបញ្ញត្តបានកើតមក នោះបាបក៏រស់ឡើង ឯខ្ញុំក៏ត្រូវស្លាប់វិញ អាល់គីតាប ពីដើមខ្ញុំរស់នៅដោយគ្មានហ៊ូកុំ។ លុះបញ្ញត្ដិមកដល់បាបក៏កើតមានឡើង |
កំលោះនោះទូលព្រះអង្គថា៖ «ខ្ញុំបានធ្វើតាមសេចក្ដីទាំងនេះអស់ហើយ តើខ្ញុំនៅខ្វះអ្វីទៀត?»
ប៉ុន្ដែគាត់បានឆ្លើយទៅឪពុកថា មើល៍ កូនបានបម្រើលោកឪពុកជាច្រើនឆ្នាំ ហើយមិនដែលមិនស្ដាប់បង្គាប់លោកឪពុកទេ ប៉ុន្ដែលោកឪពុកមិនដែលឲ្យកូនពពែមួយដល់ខ្ញុំ ដើម្បីឲ្យខ្ញុំអរសប្បាយជាមួយមិត្តភក្តិរបស់ខ្ញុំទេ
ប៉ុន្ដែគាត់ទូលព្រះអង្គថា៖ «ខ្ញុំបានធ្វើតាមបញ្ញត្ដិទាំងអស់នេះតាំងពីខ្ញុំនៅវ័យជំទង់ម៉្លេះ»
លោកម៉ូសេបានចែងទុកអំពីសេចក្ដីសុចរិតដែលមានតាមរយៈក្រឹត្យវិន័យថា អ្នកណាប្រព្រឹត្តតាមសេចក្ដីទាំងនេះ អ្នកនោះនឹងរស់នៅដោយសារសេចក្ដីទាំងនេះឯង
ហើយខ្ញុំក៏យល់ឃើញថា បញ្ញត្ដិដែលនាំមកនូវជីវិត បែរជានាំមកនូវសេចក្ដីស្លាប់វិញ
ព្រោះបាបបានឆ្លៀតឱកាសបញ្ឆោតខ្ញុំតាមរយៈបញ្ញត្ដិ ហើយក៏សម្លាប់ខ្ញុំតាមរយៈបញ្ញត្ដិនោះ
ហេតុនេះបងប្អូនអើយ! អ្នករាល់គ្នាក៏បានស្លាប់ខាងឯគម្ពីរវិន័យតាមរយៈរូបកាយរបស់ព្រះគ្រិស្ដរួចហើយ គឺដើម្បីឲ្យអ្នករាល់គ្នាបានរួមជាមួយមនុស្សម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យយើងបង្កើតផលថ្វាយព្រះជាម្ចាស់
ប៉ុន្ដែឥឡូវនេះ យើងបានរួចពីគម្ពីរវិន័យហើយ ទាំងបានស្លាប់ខាងឯសេចក្ដីដែលឃុំឃាំងយើងទុកដែរ ដើម្បីឲ្យយើងបម្រើតាមរបៀបថ្មីរបស់ព្រះវិញ្ញាណ មិនមែនតាមរបៀបចាស់របស់គម្ពីរវិន័យឡើយ។
ប៉ុន្ដែតាមរយៈបញ្ញត្ដិ បាបបានឆ្លៀតឱកាសឲ្យមានសេចក្ដីលោភលន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំ ដ្បិតបើគ្មានក្រឹត្យវិន័យទេ បាបក៏ស្លាប់ដែរ។
ដ្បិតគំនិតខាងសាច់ឈាមប្រឆាំងនឹងព្រះជាម្ចាស់ ព្រោះមិនចុះចូលជាមួយក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ គឺមិនអាចចុះចូលបានផង។
ដ្បិតខ្ញុំបានស្លាប់ខាងឯគម្ពីរវិន័យដោយសារគម្ពីរវិន័យ ដើម្បីឲ្យខ្ញុំបានរស់ខាងឯព្រះជាម្ចាស់វិញ។ ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រិស្ដហើយ
រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តិតាមគម្ពីរវិន័យ នោះត្រូវបណ្តាសាហើយ ដ្បិតមានសេចក្ដីចែងទុកថា៖ «ត្រូវបណ្តាសាហើយ អស់អ្នកដែលមិនកាន់តាមសេចក្ដីទាំងអស់ដែលបានចែងទុកនៅក្នុងគម្ពីរវិន័យឲ្យប្រព្រឹត្ដតាម»។