រ៉ូម 7:8 - Khmer Christian Bible8 ប៉ុន្ដែតាមរយៈបញ្ញត្ដិ បាបបានឆ្លៀតឱកាសឲ្យមានសេចក្ដីលោភលន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំ ដ្បិតបើគ្មានក្រឹត្យវិន័យទេ បាបក៏ស្លាប់ដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 ប៉ុន្តែបាបបានឆ្លៀតឱកាសតាមរយៈបទបញ្ជា ហើយបង្កើតសេចក្ដីលោភលន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំ។ ជាការពិត បើគ្មានក្រឹត្យវិន័យ បាបក៏ស្លាប់ដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ប៉ុន្តែ ដោយបាបឆ្លៀតឱកាសតាមរយៈបញ្ញត្តិ នោះក៏បង្កើតឲ្យមានការលោភលន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំ ដ្បិតបើគ្មានក្រឹត្យវិន័យ បាបក៏ស្លាប់ដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 បាប*ក៏ឆ្លៀតឱកាសដែលបញ្ញត្តិហាមឃាត់ខ្ញុំនោះ បង្កើតឲ្យមានការលោភលន់គ្រប់យ៉ាងនៅក្នុងខ្លួនខ្ញុំ។ ប្រសិនបើគ្មានក្រឹត្យវិន័យទេ បាបក៏រលាយសូន្យដែរ ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 តែកាលអំពើបាបបានឱកាស ដោយសារបញ្ញត្ត នោះក៏បង្កើតគ្រប់ទាំងសេចក្ដីលោភ នៅក្នុងខ្លួនខ្ញុំវិញ ដ្បិតក្រៅពីក្រិត្យវិន័យ អំពើបាបបានស្លាប់សូន្យ សូមមើលជំពូកអាល់គីតាប8 បាបក៏ឆ្លៀតឱកាសដែលបញ្ញត្ដិហាមឃាត់ខ្ញុំនោះ បង្កើតឲ្យមានការលោភលន់គ្រប់យ៉ាងនៅក្នុងខ្លួនខ្ញុំ។ ប្រសិនបើគ្មានហ៊ូកុំទេ បាបក៏រលាយសូន្យដែរ។ សូមមើលជំពូក |