ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក ប៉ុន្ដែគេនិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្ដរបស់អ្នកទារពន្ធដារ និងមនុស្សបាប។ ប៉ុន្ដែគេដឹងថាប្រាជ្ញាត្រឹមត្រូវ គឺដោយសារផលផ្លែរបស់វា»។
រ៉ូម 6:7 - Khmer Christian Bible ព្រោះអ្នកណាស្លាប់រួចហើយ អ្នកនោះក៏បានរួចពីបាបហើយដែរ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតអ្នកដែលស្លាប់ ត្រូវបានរំដោះពីបាបហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នកណាដែលបានស្លាប់ហើយ អ្នកនោះរួចពីបាបហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតអ្នកដែលស្លាប់មិនទាក់ទាមនឹងបាបទៀតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអ្នកណាដែលស្លាប់ នោះក៏បានរាប់ជាសុចរិតរួចពីបាបហើយ អាល់គីតាប ដ្បិតអ្នកដែលស្លាប់ មិនទាក់ទាមនឹងបាបទៀតទេ។ |
ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក ប៉ុន្ដែគេនិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្ដរបស់អ្នកទារពន្ធដារ និងមនុស្សបាប។ ប៉ុន្ដែគេដឹងថាប្រាជ្ញាត្រឹមត្រូវ គឺដោយសារផលផ្លែរបស់វា»។
មិនមែនដូច្នោះទេ! យើងដែលបានស្លាប់ខាងឯបាបរួចហើយ តើឲ្យយើងរស់នៅក្នុងបាបតទៅទៀតយ៉ាងដូចម្ដេចកើត?
គឺស្ដ្រីរៀបការហើយ ត្រូវនៅជាប់ជាមួយប្ដីដោយសារក្រឹត្យវិន័យ នៅពេលប្ដីនោះមានជីវិតនៅឡើយ តែបើប្ដីស្លាប់ នោះនាងបានរួចពីក្រឹត្យវិន័យស្ដីអំពីប្ដីនោះហើយ
ហេតុនេះបងប្អូនអើយ! អ្នករាល់គ្នាក៏បានស្លាប់ខាងឯគម្ពីរវិន័យតាមរយៈរូបកាយរបស់ព្រះគ្រិស្ដរួចហើយ គឺដើម្បីឲ្យអ្នករាល់គ្នាបានរួមជាមួយមនុស្សម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យយើងបង្កើតផលថ្វាយព្រះជាម្ចាស់
ដូច្នេះ ដោយព្រះគ្រិស្ដបានរងទុក្ខខាងសាច់ឈាមរួចហើយ នោះអ្នករាល់គ្នាក៏ត្រូវពាក់គ្រឿងសឹកផ្ទាល់ទាំងមានគំនិតដូច្នោះដែរ ព្រោះអ្នកដែលបានរងទុក្ខខាងសាច់ឈាម អ្នកនោះឈប់ពាក់ព័ន្ធនឹងបាបទៀតហើយ