ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ សេចក្ដីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ព្រោះគាត់ក៏ជាពូជពង្សរបស់លោកអ័ប្រាហាំដែរ
រ៉ូម 4:16 - Khmer Christian Bible ដូច្នេះហើយ តាមរយៈជំនឿស្របតាមព្រះគុណ ដែលព្រះបន្ទូលសន្យាត្រលប់ជាការពិតសម្រាប់ពូជពង្សទាំងអស់របស់លោកអ័ប្រាហាំ គឺមិនមែនសម្រាប់តែអស់អ្នកធ្វើតាមគម្ពីរវិន័យប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលមានជំនឿរបស់លោកអ័ប្រាហាំដែរ ដ្បិតគាត់ជាឪពុករបស់យើងទាំងអស់គ្នា ព្រះគម្ពីរខ្មែរសាកល នេះជាហេតុដែលសេចក្ដីសន្យានេះអាងលើជំនឿ ដើម្បីឲ្យសេចក្ដីសន្យានេះស្របតាមព្រះគុណ ទាំងធានានឹងប្រទានដល់ពូជពង្សទាំងអស់——មិនគ្រាន់តែដល់ពូជពង្សខាងក្រឹត្យវិន័យប៉ុណ្ណោះទេ គឺដល់ពូជពង្សខាងជំនឿរបស់អ័ប្រាហាំដែរ។ នៅចំពោះព្រះ អ័ប្រាហាំជាឪពុករបស់យើងទាំងអស់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សេចក្តីសន្យាអាងលើជំនឿ ហើយស្របតាមព្រះគុណ គឺសម្រាប់ពូជពង្សរបស់លោកទាំងអស់ មិនត្រឹមតែពួកអ្នកដែលអាងក្រឹត្យវិន័យប៉ុណ្ណោះ តែសម្រាប់ពួកដែលមានជំនឿដូចលោកអ័ប្រាហាំ ដែលជាឪពុករបស់យើងទាំងអស់គ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ព្រោះតែជំនឿដែលស្របតាមព្រះគុណ ព្រះបន្ទូលសន្យាត្រូវបានប្រទានមកចំពោះពូជពង្សលោកអប្រាហាំទាំងមូល មិនត្រឹមតែអស់អ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យប៉ុណ្ណោះទេ តែសម្រាប់អស់អ្នកដែលមានជំនឿដូចលោកអប្រាហាំ ជាឪពុករបស់យើងទាំងអស់គ្នាដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សេចក្ដីសន្យាបានមកដោយសេចក្ដីជំនឿ ដើម្បីឲ្យបានត្រូវខាងព្រះគុណ ប្រយោជន៍ឲ្យសេចក្ដីសន្យាបានខ្ជាប់ខ្ជួន ដល់ពូជលោកតទៅ មិនមែនត្រឹមតែពូជដែលអាងក្រិត្យវិន័យប៉ុណ្ណោះ គឺដល់ទាំងពូជដែលអាងសេចក្ដីជំនឿរបស់លោកអ័ប្រាហាំ ដែលជាឰយុកោនៃយើងទាំងអស់គ្នាថែមទៀតផង អាល់គីតាប ដូច្នេះ ព្រោះតែជំនឿដែលស្របតាមក្តីមេត្តានៃអុលឡោះ បន្ទូលសន្យានៃអុលឡោះត្រូវបានប្រទានមកចំពោះពូជពង្សអ៊ីព្រហ៊ីមទាំងមូល មិនត្រឹមតែអស់អ្នកដែលប្រតិបត្ដិតាមហ៊ូកុំប៉ុណ្ណោះទេ តែសម្រាប់អស់អ្នកដែលមានជំនឿដូចអ៊ីព្រហ៊ីម ជាឪពុករបស់យើងទាំងអស់គ្នាដែរ |
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ សេចក្ដីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ព្រោះគាត់ក៏ជាពូជពង្សរបស់លោកអ័ប្រាហាំដែរ
ដ្បិតខ្ញុំសូមប្រាប់ថា ព្រះគ្រិស្ដបានត្រលប់ជាអ្នកបម្រើរបស់ពួកអ្នកកាត់ស្បែកក្នុងនាមជាសេចក្ដីពិតរបស់ព្រះជាម្ចាស់ ដើម្បីបញ្ជាក់សេចក្ដីសន្យារបស់ព្រះជាម្ចាស់ដែលបានធ្វើជាមួយនឹងពួកដូនតា
គឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ដែលមានដោយសារជំនឿលើព្រះយេស៊ូគ្រិស្ដ ហើយសម្រាប់អស់អ្នកដែលជឿ ដោយមិនខុសប្លែកគ្នាឡើយ។
ព្រោះមានព្រះជាម្ចាស់តែមួយអង្គទេ ព្រះអង្គនឹងរាប់អ្នកកាត់ស្បែក និងអ្នកមិនកាត់ស្បែកជាសុចរិតដោយសារជំនឿ។
លោកអ័ប្រាហាំបានទទួលទីសំគាល់នៃការកាត់ស្បែកនេះទុកជាត្រានៃសេចក្ដីសុចរិត ដែលគាត់មានដោយសារជំនឿពេលមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យគាត់ត្រលប់ជាឪពុករបស់អស់អ្នកដែលជឿដោយមិនបានកាត់ស្បែក ហើយឲ្យពួកគេត្រូវបានរាប់ជាសុចរិតដែរ
ដូច្នេះ ដែលយើងបានរាប់ជាសុចរិតដោយសារជំនឿ នោះយើងមានមេត្រីភាពជាមួយព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
គឺកូនខាងសាច់ឈាមមិនមែនជាកូនរបស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ កូនខាងឯសេចក្ដីសន្យាទេតើដែលត្រូវរាប់ជាពូជពង្ស។
ដើម្បីឲ្យពររបស់លោកអ័ប្រាហាំមានដល់ពួកសាសន៍ដទៃដោយសារព្រះគ្រិស្ដយេស៊ូ និងដើម្បីឲ្យយើងបានទទួលព្រះវិញ្ញាណ ដែលជាសេចក្ដីសន្យាតាមរយៈជំនឿ។
រីឯសេចក្ដីសន្យាទាំងឡាយនោះត្រូវបានសន្យាដល់លោកអ័ប្រាហាំ និងពូជពង្សរបស់គាត់ប៉ុណ្ណោះ ព្រះអង្គមិនបានមានបន្ទូលថា «ដល់ពូជពង្សទាំងឡាយ» ដែលសំដៅលើចំនួនច្រើននោះទេ ផ្ទុយទៅវិញ មានបន្ទូលថា «ដល់ពូជពង្សរបស់អ្នក» ដែលសំដៅលើចំនួនតែមួយ គឺជាព្រះគ្រិស្ដ
តែបទគម្ពីរបានបង្ខាំងអ្វីៗទាំងអស់ឲ្យនៅក្រោមបាប ដើម្បីឲ្យសេចក្ដីសន្យាតាមរយៈជំនឿលើព្រះយេស៊ូគ្រិស្ដបានប្រទានមកដល់ពួកអ្នកដែលជឿ
ទោះបីយើងបានស្លាប់នៅក្នុងកំហុសរបស់យើងក៏ដោយ ក៏ព្រះអង្គប្រោសយើងឲ្យមានជីវិតរួមជាមួយព្រះគ្រិស្ដដែរ ដូច្នេះ អ្នករាល់គ្នាទទួលបានសេចក្ដីសង្គ្រោះដោយសារព្រះគុណ
ដ្បិតអ្នករាល់គ្នាទទួលសេចក្ដីសង្គ្រោះដោយសារព្រះគុណតាមរយៈជំនឿ ហើយសេចក្ដីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះជាម្ចាស់
ដើម្បីនៅពេលយើងត្រូវបានរាប់ជាសុចរិតដោយសារព្រះគុណរបស់ព្រះអង្គរួចហើយ នោះយើងនឹងត្រលប់ជាអ្នកស្នងមរតក ស្របតាមសេចក្ដីសង្ឃឹមលើជីវិតអស់កល្បជានិច្ច។
ដូច្នេះ បងប្អូនអើយ! ចូរមានចិត្ដសង្វាត ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់អ្នករាល់គ្នាប្រាកដប្រជា ដ្បិតបើប្រព្រឹត្ដសេចក្ដីទាំងនេះ នោះអ្នករាល់គ្នានឹងមិនជំពប់ដួលសោះឡើយ