ពួកគេក៏ចេញទៅ ហើយដាក់អ្នកយាមឲ្យយាមផ្នូរ និងបានបោះត្រានៅលើថ្មបិទផ្នូរនោះទៀតផង។
រ៉ូម 15:28 - Khmer Christian Bible ដូច្នេះពេលណាខ្ញុំបំពេញកិច្ចការនេះចប់សព្វគ្រប់ គឺប្រគល់ជំនួយដល់អ្នកទាំងនោះរួចហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស្បាញដោយឆៀងចូលជួបអ្នករាល់គ្នា ព្រះគម្ពីរខ្មែរសាកល ដូច្នេះ បន្ទាប់ពីខ្ញុំបានបំពេញការនេះ គឺបានប្រគល់ជំនួយនេះដល់ពួកគេដោយសុវត្ថិភាពហើយ ខ្ញុំក៏នឹងទៅអេស្ប៉ាញដោយឆ្លងកាត់កន្លែងអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពេលខ្ញុំបានបំពេញកិច្ចការនេះចប់ គឺបានប្រគល់ប្រាក់ដែលប្រមូលបាននេះដល់គេរួចហើយ នោះខ្ញុំនឹងចេញដំណើរទៅស្រុកអេស៉្បាញ ហើយឆៀងមកជួបអ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាខ្ញុំបំពេញកិច្ចការនេះចប់ គឺប្រគល់ប្រាក់ដែលប្រមូលបានទៅឲ្យគេជាផ្លូវការរួចរាល់ហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស្ប៉ាញ ដោយឆៀងចូលមកសួរសុខទុក្ខបងប្អូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលណាខ្ញុំបានសំរេចការនេះ គឺប្រគល់ផលនៃការជំនួយនេះដល់គេរួចហើយ នោះខ្ញុំនឹងចេញដំណើរទៅឯស្រុកអេស្ប៉ាញ ដោយសារអ្នករាល់គ្នា អាល់គីតាប ពេលណាខ្ញុំបំពេញកិច្ចការនេះចប់ គឺប្រគល់ប្រាក់ដែលប្រមូលបានទៅឲ្យគេជាផ្លូវការរួចរាល់ហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស៉្បាញ ដោយឆៀងចូលមកសួរសុខទុក្ខបងប្អូន។ |
ពួកគេក៏ចេញទៅ ហើយដាក់អ្នកយាមឲ្យយាមផ្នូរ និងបានបោះត្រានៅលើថ្មបិទផ្នូរនោះទៀតផង។
ប៉ុន្ដែអ្នកណាទទួលយកសេចក្តីបន្ទាល់របស់ព្រះអង្គ អ្នកនោះក៏អះអាងដែរថា ព្រះជាម្ចាស់ពិតត្រង់
ក្រោយហេតុការណ៍ទាំងនេះ ព្រះវិញ្ញាណបាននាំឲ្យលោកប៉ូលសម្រេចចិត្ដទៅក្រុងយេរូសាឡិម ដោយធ្វើដំណើរកាត់តាមស្រុកម៉ាសេដូន និងស្រុកអាខៃ។ គាត់បាននិយាយថា៖ «ក្រោយពេលខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវទៅមើលក្រុងរ៉ូមដែរ»
ហើយពេលណាខ្ញុំធ្វើដំណើរទៅស្រុកអេស្បាញ ខ្ញុំសង្ឃឹមថា នឹងជួបអ្នករាល់គ្នានៅពេលធ្វើដំណើរកាត់តាមនោះ ដើម្បីឲ្យអ្នករាល់គ្នាជួយខ្ញុំបន្តដំណើរពីស្រុកនោះទៀត បន្ទាប់ពីខ្ញុំបានកម្សាន្ដចិត្ដបន្ដិច ដោយបានស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ។
ខ្ញុំនិយាយនេះ មិនមែនរកជំនួយទេ គឺខ្ញុំរកផលផ្លែដែលចម្រើនដល់អ្នករាល់គ្នាវិញ
ដែលបានមកដល់អ្នករាល់គ្នា ហើយដំណឹងល្អនេះបង្កើតផលផ្លែ និងចម្រើនឡើងនៅក្នុងពិភពលោកទាំងមូល ដូចជានៅក្នុងចំណោមអ្នករាល់គ្នាដែរ តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ និងបានយល់ព្រះគុណរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត