គឺចូរប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូគ្រិស្ដវិញ ហើយកុំគិតតែបំពេញចំណង់តណ្ហាខាងសាច់ឈាមឡើយ។
រ៉ូម 13:12 - Khmer Christian Bible ដ្បិតរាត្រីកាលជិតកន្លងផុតហើយ រីឯថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះចូរយើងបោះបង់ចោលអំពើនៃសេចក្ដីងងឹតទាំងឡាយ ហើយពាក់គ្រឿងសឹកនៃពន្លឺវិញ។ ព្រះគម្ពីរខ្មែរសាកល យប់កាន់តែជ្រៅ ហើយថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះឲ្យយើងដោះអំពើនៃសេចក្ដីងងឹតចេញ ហើយពាក់គ្រឿងសឹកនៃពន្លឺវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យប់ជិតផុតហើយ ថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះ ចូរយើងលះចោលការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យប់ជិតផុតហើយ ហើយថ្ងៃ ក៏ជិតដល់ដែរ ដូច្នេះ យើងត្រូវលះបង់អំពើនៃសេចក្ដីងងឹត ចោលទៅ ហើយប្រដាប់ខ្លួនដោយគ្រឿងសស្ត្រាវុធនៃពន្លឺវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យប់យូរណាស់ហើយ ថ្ងៃក៏ជិតរះ ដូច្នេះ យើងត្រូវដោះចោលអស់ទាំងការរបស់សេចក្ដីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ អាល់គីតាប យប់ជិតផុតហើយ ហើយថ្ងៃ ចោលទៅ ហើយប្រដាប់ខ្លួនដោយគ្រឿងសស្ត្រាវុធនៃពន្លឺវិញ។ |
គឺចូរប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូគ្រិស្ដវិញ ហើយកុំគិតតែបំពេញចំណង់តណ្ហាខាងសាច់ឈាមឡើយ។
ហេតុការណ៍ទាំងនេះបានកើតឡើងដល់ពួកគេទុកជាគំរូ និងត្រូវបានចែងទុកសម្រាប់ការព្រមានដល់យើងដែលរស់នៅសម័យចុងក្រោយនេះ។
បងប្អូនអើយ! ខ្ញុំប្រាប់អំពីសេចក្ដីនេះថា ពេលវេលាកៀកណាស់ហើយ ដូច្នេះអ្នកមានប្រពន្ធគួរនៅដូចជាគ្មានប្រពន្ធ ចាប់ពីពេលនេះតទៅ
ព្រោះគ្រឿងសឹកសង្រ្គាមរបស់យើងមិនមែនខាងសាច់ឈាមទេ ផ្ទុយទៅវិញ ជាអំណាចមកពីព្រះជាម្ចាស់សម្រាប់បំផ្លាញបន្ទាយទាំងឡាយ ហើយក៏បំផ្លាញអស់ទាំងគំនិត
និងដោយព្រះបន្ទូលនៃសេចក្ដីពិត ដោយអំណាចអស្ចារ្យរបស់ព្រះជាម្ចាស់តាមរយៈគ្រឿងសឹកនៃសេចក្ដីសុចរិតដែលកាន់នៅដៃស្ដាំ និងនៅដៃឆ្វេង
គឺឲ្យអ្នករាល់គ្នាដោះមនុស្សចាស់ចោល ជាកិរិយាកាលពីមុន ដែលត្រូវបំផ្លាញដោយចំណង់តណ្ហាបោកបញ្ឆោត
កុំចូលរួមក្នុងកិច្ចការនៃសេចក្ដីងងឹតដែលគ្មានផលផ្លែនោះឡើយ ប៉ុន្ដែត្រូវលាតត្រដាងកិច្ចការទាំងនោះវិញ
ព្រោះកាលពីមុនអ្នករាល់គ្នាជាសេចក្ដីងងឹត ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺនៅក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅឲ្យដូចជាកូនរបស់ពន្លឺចុះ
កុំឲ្យយើងបោះបង់ចោលការជួបជុំគ្នាដូចជាអ្នកខ្លះមានទម្លាប់នោះឡើយ ផ្ទុយទៅវិញ ចូរឲ្យយើងលើកទឹកចិត្តគ្នាកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថាថ្ងៃរបស់ព្រះអម្ចាស់មកជិតដល់ហើយ
ដូច្នេះ ដោយសារមានសាក្សីច្រើនដូចពពកនៅជុំវិញយើងទៅហើយ ចូរយើងបោះបង់បន្ទុកទាំងឡាយ និងបាបដែលងាយនឹងរឹតរួបយើងនោះចោល ហើយត្រូវរត់ក្នុងទីប្រណាំងដែលបានរៀបនៅចំពោះមុខយើងដោយសេចក្ដីអត់ធ្មត់
ដូច្នេះ ចូរបោះបង់សេចក្ដីស្មោកគ្រោកគ្រប់បែបយ៉ាង និងសេចក្ដីអាក្រក់ទាំងឡាយចោល ហើយទទួលយកព្រះបន្ទូលដែលបានដាំនៅក្នុងចិត្ដរបស់អ្នករាល់គ្នា ដោយចិត្ដស្លូតបូត ដ្បិតព្រះបន្ទូលអាចជួយសង្គ្រោះព្រលឹងរបស់អ្នករាល់គ្នាបាន។
រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ ចូរអត់ធ្មត់ ហើយពង្រឹងចិត្តរបស់អ្នកឲ្យមាំមួនឡើង ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ។
ដូច្នេះ ចូរអ្នករាល់គ្នាបោះបង់គ្រប់ទាំងការអាក្រក់ ឧបាយកល អំពើពុតត្បុត និងសេចក្ដីច្រណែន ព្រមទាំងការនិយាយដើមគ្នាគ្រប់បែបយ៉ាងនោះចោលទៅ!
ឥឡូវនេះ ទីបញ្ចប់នៃអ្វីៗទាំងអស់ជិតមកដល់ហើយ ដូច្នេះ ចូរមានគំនិតត្រឹមត្រូវ ហើយកុំភ្លេចខ្លួននឹងអធិស្ឋានឡើយ។
បើអ្វីៗទាំងនេះនឹងត្រូវបំផ្លាញបែបនេះទៅហើយ តើអ្នករាល់គ្នាត្រូវរស់នៅបែបណា គឺអ្នករាល់គ្នាត្រូវតែមានកិរិយាបរិសុទ្ធ និងគោរពកោតខ្លាចព្រះជាម្ចាស់
ព្រះអម្ចាស់មិនយឺតនឹងធ្វើតាមសេចក្ដីសន្យារបស់ព្រះអង្គ ដូចជាអ្នកខ្លះគិតថាយឺតនោះទេ ផ្ទុយទៅវិញ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា មិនចង់ឲ្យអ្នកណាម្នាក់ត្រូវវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្ដវិញ
ក្មេងរាល់គ្នាអើយ! ឥឡូវនេះជាគ្រាចុងក្រោយ ហើយដូចដែលអ្នករាល់គ្នាបានឮរួចហើយថា អ្នកប្រឆាំងព្រះគ្រិស្ដនឹងមក ឥឡូវនេះមានពួកអ្នកប្រឆាំងព្រះគ្រិស្ដជាច្រើនបានមកមែន ដូច្នេះយើងដឹងថា នេះជាគ្រាចុងក្រោយហើយ។
មានពរហើយអ្នកណាដែលអាន និងស្ដាប់ពាក្យថ្លែងព្រះបន្ទូលទាំងនេះ ហើយកាន់តាមសេចក្ដីទាំងឡាយដែលបានចែងទុកនៅក្នុងនោះ ដ្បិតពេលកំណត់ជិតមកដល់ហើយ។
ទេវតានោះក៏និយាយមកខ្ញុំទៀតថា៖ «ចូរកុំបំបិទព្រះបន្ទូលដែលបានថ្លែងទុកនៅក្នុងសៀវភៅនេះឡើយ ដ្បិតពេលកំណត់ជិតមកដល់ហើយ។