Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 5:8 - Khmer Christian Bible

8 រីឯ​អ្នក​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ ចូរ​អត់ធ្មត់​ ហើយ​ពង្រឹង​ចិត្ត​របស់​អ្នក​ឲ្យ​មាំមួន​ឡើង​ ដ្បិត​ព្រះអម្ចាស់​ជិត​យាង​មក​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 អ្នករាល់គ្នា​ក៏​ត្រូវ​អត់ធ្មត់​ដូច្នោះដែរ ទាំង​ពង្រឹង​ចិត្ត​របស់អ្នករាល់គ្នា ដ្បិត​ការយាងមកវិញ​របស់​ព្រះអម្ចាស់​មកជិតដល់​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ ចូរ​តាំង​ចិត្ត​ឲ្យ​ខ្ជាប់‌ខ្ជួន ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 បងប្អូន​ក៏​ដូច្នោះ​ដែរ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ តាំង​ចិត្ត​ឲ្យ​រឹង‌ប៉ឹង ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អត់‌ធ្មត់​ដូច្នោះ​ដែរ ទាំង​តាំង​ចិត្ត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 បង​ប្អូន​ក៏​ដូច្នោះ​ដែរ ចូរ​មាន​ចិត្ដ​អត់‌ធ្មត់ តាំង​ចិត្ដ​ឲ្យ​រឹង‌ប៉ឹង ដ្បិត​អ៊ីសា‌ជាអម្ចាស់​ជិត​មក​ដល់​ហើយ។

សូមមើលជំពូក ចម្លង




យ៉ាកុប 5:8
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារ​ការ​ស៊ូទ្រាំ​របស់​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​នឹង​ទទួល​បាន​ជីវិត​វិញ​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «បើ​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅរស់​រហូត​ដល់​ខ្ញុំ​មក​វិញ​ តើ​ទាក់ទង​អ្វី​នឹង​អ្នក?​ ចូរ​អ្នក​មក​តាម​ខ្ញុំ​ចុះ!»​


ប៉ុន្ដែ​បើ​យើង​សង្ឃឹម​លើ​អ្វី​ដែល​មិន​អាច​មើល​ឃើញ​ នោះ​យើង​មុខជា​ទន្ទឹង​រង់ចាំ​ដោយ​អំណត់។​


រីឯ​ផល​ផ្លែ​របស់​ព្រះវិញ្ញាណ​វិញ​ គឺ​សេចក្ដី​ស្រឡាញ់​ អំណរ​ សេចក្ដី​សុខសាន្ដ​ សេចក្ដី​អត់ធ្មត់​ សេចក្ដី​សប្បុរស​ សេចក្តី​ល្អ​ ភាព​ស្មោះ​ត្រង់​


ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ស្គាល់​ចិត្ដ​ស្លូតបូត​របស់​អ្នក​រាល់គ្នា​ចុះ‍។​ ព្រះអម្ចាស់​នៅ​ជិត​បង្កើយ។​


ព្រមទាំង​រង់​ចាំ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​យាង​មក​ពី​ស្ថានសួគ៌​ ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ គឺ​ជា​ព្រះយេស៊ូ​ ដែល​រំដោះ​យើង​ឲ្យ​រួច​ពី​សេចក្ដី​ក្រោធ​ ដែល​នឹង​មក​ដល់។​


ដ្បិត​តើ​អ្នកណា​ជា​សេចក្ដី​សង្ឃឹម​ និង​ជា​អំណរ​ ឬ​ជា​មកុដ​ដែល​នាំ​ឲ្យ​យើង​មាន​មោទនៈភាព​នៅ​ចំពោះ​ព្រះអម្ចាស់​យេស៊ូ​ នៅ​ពេល​ព្រះអង្គ​យាង​មក​វិញ‍?​ តើ​មិន​មែន​អ្នក​រាល់គ្នា​ទេ‍​ឬ?​


និង​សូម​ឲ្យ​ព្រះអង្គ​ពង្រឹង​ចិត្ដ​អ្នក​រាល់គ្នា​ឲ្យ​មាំមួន​ឡើង​ ហើយ​បរិសុទ្ធ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ នៅ​ពេល​ដែល​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​យាង​មក​ជាមួយ​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ។​ អាម៉ែន។​


សូម​ព្រះអម្ចាស់​នាំ​ចិត្ត​អ្នក​រាល់គ្នា​ទៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ និង​ការ​ស៊ូទ្រាំ​របស់​ព្រះគ្រិស្ដ​ចុះ។​


មាស​ប្រាក់​របស់​អ្នក​រាល់គ្នា​ដុះ​ស្និម​ ហើយ​ស្និម​នេះ​ជា​ទីបន្ទាល់​ទាស់​នឹង​អ្នក​រាល់គ្នា​ ហើយ​ស៊ី​សាច់​អ្នក​រាល់គ្នា​ដូច​ជា​ភ្លើង​ អ្នក​រាល់គ្នា​បានសន្សំ​ទ្រព្យ​សម្បត្តិ​ទុកនៅ​គ្រា​ចុងក្រោយ​នេះ។​


បងប្អូន​អើយ!​ ចូរ​កុំ​រអ៊ូរទាំ​ទាស់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ​ ក្រែងលោ​ត្រូវ​ជាប់​ជំនុំជម្រះ​ មើល៍​ ចៅ​ក្រម​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។​


ឥឡូវ​នេះ​ ទីបញ្ចប់​នៃ​អ្វីៗ​ទាំង​អស់​ជិត​មក​ដល់​ហើយ​ ដូច្នេះ​ ចូរ​មាន​គំនិត​ត្រឹម​ត្រូវ​ ហើយ​កុំ​ភ្លេច​ខ្លួន​នឹង​អធិស្ឋាន​ឡើយ។​


ព្រះអង្គ​ដែល​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ទាំង​នេះ​ មាន​បន្ទូល​ថា៖​ «មែន​ហើយ​ យើង​នឹង​មក​យ៉ាង​ឆាប់»។​ អាម៉ែន​ ព្រះអម្ចាស់​យេស៊ូ​អើយ!​ សូម​យាង​មក។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម