ដ្បិតចិត្ដរបស់ប្រជាជននេះបានត្រលប់ជាស្ពឹក ត្រចៀកគេធ្ងន់ពិបាកស្ដាប់ ហើយគេក៏បិទភ្នែក បើពុំនោះសោត គេមុខជាមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក យល់នៅក្នុងចិត្ដ រួចប្រែចិត្ដ ហើយយើងនឹងប្រោសពួកគេឲ្យជា។
យ៉ូហាន 8:37 - Khmer Christian Bible ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់លោកអ័ប្រាហាំ ប៉ុន្ដែអ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យសំដីរបស់ខ្ញុំមិននៅក្នុងចិត្តរបស់អ្នករាល់គ្នាទេ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជពង្សរបស់អ័ប្រាហាំ។ ប៉ុន្តែអ្នករាល់គ្នាចង់សម្លាប់ខ្ញុំ ពីព្រោះក្នុងអ្នករាល់គ្នា គ្មានកន្លែងសម្រាប់ពាក្យរបស់ខ្ញុំឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជលោកអ័ប្រាហាំ តែអ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យខ្ញុំ មិនស្ថិតនៅក្នុងចិត្តរបស់អ្នករាល់គ្នាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់លោកអប្រាហាំ ប៉ុន្តែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជលោកអ័ប្រាហាំ ប៉ុន្តែ អ្នករាល់គ្នារកសំឡាប់ខ្ញុំ ពីព្រោះពាក្យខ្ញុំគ្មានកន្លែងដក់នៅក្នុងចិត្តរបស់អ្នករាល់គ្នាទេ អាល់គីតាប ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់អ៊ីព្រហ៊ីម ក៏ប៉ុន្ដែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្ដអ្នករាល់គ្នាឡើយ។ |
ដ្បិតចិត្ដរបស់ប្រជាជននេះបានត្រលប់ជាស្ពឹក ត្រចៀកគេធ្ងន់ពិបាកស្ដាប់ ហើយគេក៏បិទភ្នែក បើពុំនោះសោត គេមុខជាមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក យល់នៅក្នុងចិត្ដ រួចប្រែចិត្ដ ហើយយើងនឹងប្រោសពួកគេឲ្យជា។
ហើយកុំគិតក្នុងចិត្ដឲ្យសោះថា យើងមានលោកអ័ប្រាហាំជាឪពុករបស់យើង ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចបង្កើតកូនលោកអ័ប្រាហាំពីថ្មទាំងអស់នេះបានដែរ។
ដូច្នេះ បើអ្នករាល់គ្នាទទួលយកតែការសរសើរពីគ្នាទៅវិញទៅមក ហើយមិនព្រមស្វែងរកការសរសើរដែលមកពីព្រះជាម្ចាស់ ដែលជាព្រះតែមួយអង្គនោះ តើអាចឲ្យអ្នករាល់គ្នាជឿយ៉ាងដូចម្តេចបាន?
បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានយាងនៅក្នុងស្រុកកាលីឡេតែប៉ុណ្ណោះ ដ្បិតព្រះអង្គមិនចង់យាងនៅក្នុងស្រុកយូដាទេ ព្រោះពួកជនជាតិយូដារកសម្លាប់ព្រះអង្គ។
តើលោកម៉ូសេមិនបានប្រគល់គម្ពីរវិន័យឲ្យអ្នករាល់គ្នាទេឬ? ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ប្រពឹ្រត្តតាមក្រឹត្យវិន័យនោះឡើយ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំ?»
ពួកអ្នកក្រុងយេរូសាឡិមខ្លះនិយាយថា៖ «តើអ្នកនេះមិនមែនជាមនុស្សដែលគេរកសម្លាប់ទេឬ?
ពួកគេទូលឆ្លើយទៅព្រះអង្គថា៖ «យើងជាកូនចៅរបស់លោកអ័ប្រាហាំ ហើយយើងមិនដែលធ្វើជាបាវបម្រើរបស់អ្នកណាទេ ម្តេចក៏អ្នកនិយាយថា អ្នករាល់គ្នានឹងមានសេរីភាពដូច្នេះ?»
ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យសំដីរបស់ខ្ញុំ? នេះមកពីអ្នករាល់គ្នាមិនអាចស្តាប់ពាក្យរបស់ខ្ញុំបាន
រីឯលោកអ័ប្រាហាំដែលជាដូនតារបស់អ្នករាល់គ្នាបានត្រេកអរដោយឃើញគ្រារបស់ខ្ញុំ ឥឡូវនេះ គាត់បានឃើញមែន ហើយមានចិត្ដរីករាយណាស់»
ដូច្នេះពួកគេក៏រើសដុំថ្មដើម្បីគប់ព្រះយេស៊ូ ប៉ុន្ដែព្រះអង្គបានបំបាំងកាយយាងចេញពីព្រះវិហារ។
ពួកគេនិយាយដូច្នេះដោយល្បងលព្រះអង្គ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ ប៉ុន្ដែព្រះយេស៊ូបានឱនសរសេរនៅលើដីដោយម្រាមដៃ
ឱ បងប្អូនជាកូនចៅពូជពង្សរបស់លោកអ័ប្រាហាំ និងបងប្អូននៅក្នុងចំណោមពួកអ្នកកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានបញ្ជូនព្រះបន្ទូលនៃសេចក្ដីសង្គ្រោះនេះមកយើងហើយ។
ហើយក៏មិនមែនដោយសារពួកគេជាពូជពង្សរបស់លោកអ័ប្រាហាំ ពួកគេសុទ្ធតែជាកូនចៅរបស់គាត់ដែរ ផ្ទុយទៅវិញមានសេចក្ដីចែងទុកថា៖ «ពូជពង្សពីអ៊ីសាកនឹងត្រូវរាប់ជាពូជរបស់អ្នក»
ប៉ុន្ដែមនុស្សខាងសាច់ឈាមមិនទទួលសេចក្ដីខាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេ ពីព្រោះសេចក្ដីទាំងនោះជាសេចក្ដីលេលាសម្រាប់គេ ហើយគេក៏មិនអាចយល់បានដែរ ដ្បិតសេចក្ដីទាំងនោះត្រូវវិនិច្ឆ័យខាងវិញ្ញាណ
ក្មេងរាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះវរបិតាហើយ។ ឪពុករាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីដើមដំបូងមក។ កំលោះរាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាមានកម្លាំង ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងអ្នករាល់គ្នា អ្នករាល់គ្នាបានឈ្នះអារក្សសាតាំងហើយ។