ទោះយ៉ាងណាក្ដី ក៏គ្មានអ្នកណានិយាយអំពីព្រះអង្គដោយបើកចំហដែរ ព្រោះខ្លាចពួកជនជាតិយូដា។
ប៉ុន្តែគ្មានអ្នកណានិយាយអំពីព្រះអង្គដោយបើកចំហឡើយ ព្រោះតែការភិតភ័យចំពោះពួកយូដា។
ប៉ុន្តែ គ្មានអ្នកណាហ៊ាននិយាយពីព្រះអង្គ ដោយចំហឡើយ ព្រោះគេខ្លាចសាសន៍យូដា។
ប៉ុន្តែ គ្មាននរណាហ៊ាននិយាយអំពីព្រះអង្គដោយចំហឡើយ ព្រោះគេខ្លាចសាសន៍យូដា។
ប៉ុន្តែ គ្មានអ្នកឯណាហ៊ាននិយាយពីដំណើរទ្រង់ ឲ្យបណ្តាជនដឹងឡើយ ព្រោះខ្លាចសាសន៍យូដា។
ប៉ុន្ដែ គ្មាននរណាហ៊ាននិយាយអំពីអ៊ីសាដោយចំហឡើយ ព្រោះគេខ្លាចសាសន៍យូដា។
ក្រោយហេតុការណ៍ទាំងនេះ លោកយ៉ូសែប អ្នកក្រុងអើរីម៉ាថេបានសុំលោកពីឡាត់យកសពព្រះយេស៊ូ ហើយលោកពីឡាត់បានយល់ព្រម ដូច្នេះលោកយ៉ូសែបក៏មកយកសពរបស់ព្រះអង្គ។ លោកយ៉ូសែបជាសិស្សម្នាក់របស់ព្រះយេស៊ូ ប៉ុន្ដែគាត់បានលាក់មុខព្រោះខ្លាចពួកជនជាតិយូដា។
នៅពេលល្ងាចក្នុងថ្ងៃទីមួយនៃសប្តាហ៍នោះ ពួកសិស្សបាននៅកន្លែងមួយដោយបានបិទទ្វារ ព្រោះតែខ្លាចពួកជនជាតិយូដា។ ពេលនោះព្រះយេស៊ូក៏យាងមកឈរនៅកណ្តាលពួកសិស្ស ហើយមានបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ដ!»
គាត់បានមកជួបព្រះយេស៊ូទាំងយប់ទូលថា៖ «លោកគ្រូ យើងដឹងថា លោកជាគ្រូមកពីព្រះជាម្ចាស់មែន ដ្បិតទីសំគាល់អស្ចារ្យដែលលោកកំពុងធ្វើទាំងនេះ គ្មានអ្នកណាអាចធ្វើបានទេ លើកលែងតែព្រះជាម្ចាស់គង់ជាមួយប៉ុណ្ណោះ»
បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានយាងនៅក្នុងស្រុកកាលីឡេតែប៉ុណ្ណោះ ដ្បិតព្រះអង្គមិនចង់យាងនៅក្នុងស្រុកយូដាទេ ព្រោះពួកជនជាតិយូដារកសម្លាប់ព្រះអង្គ។
ពួកជនជាតិយូដាបានរកព្រះអង្គនៅក្នុងពិធីបុណ្យនោះ ដោយសួរថា៖ «តើអ្នកនោះនៅឯណា?»
ពេលនោះពួកជនជាតិយូដាឆ្ងល់ថា៖ «អ្នកនេះមិនដែលរៀនអ្វីឡើយ ចុះហេតុអ្វីបានជាគាត់ចេះបទគម្ពីរច្រើនម៉្លេះ?»
ឪពុកម្តាយរបស់គាត់និយាយដូច្នេះ ព្រោះខ្លាចពួកជនជាតិយូដា ដ្បិតពួកជនជាតិយូដាបានព្រមព្រៀងគ្នាហើយថា បើអ្នកណាទទួលស្គាល់ព្រះអង្គថាជាព្រះគ្រិស្ដ ត្រូវកាត់អ្នកនោះចេញពីសាលាប្រជុំ។
ពួកគេឆ្លើយតបទៅគាត់ថា៖ «ឯងកើតមកមានបាបទាំងស្រុង តើឯងកំពុងបង្រៀនយើងឬ?» រួចពួកគេក៏បណ្តេញគាត់ចេញ។
យើងស្គាល់កន្លែងដែលអ្នករស់នៅឋហើយ គឺឋជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំង ប៉ុន្ដែអ្នកនៅតែស្មោះស្ម័គ្រនឹងឈ្មោះរបស់យើង ហើយមិនបានលះបង់ចោលជំនឿលើយើងឡើយ ទោះបីជាក្នុងពេលដែលអាន់ទីប៉ាស ជាសាក្សីដ៏ស្មោះត្រង់របស់យើងត្រូវគេសម្លាប់នៅក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះក៏ដោយ