Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:38 - Khmer Christian Bible

38 ក្រោយ​ហេតុការណ៍​ទាំង​នេះ​ លោក​យ៉ូសែប​ អ្នក​ក្រុង​អើរីម៉ាថេ​បាន​សុំ​លោក​ពីឡាត់​យក​សព​ព្រះយេស៊ូ​ ហើយ​លោក​ពីឡាត់​បាន​យល់​ព្រម​ ដូច្នេះ​លោក​យ៉ូសែប​ក៏​មក​យក​សព​របស់​ព្រះអង្គ។​ លោក​យ៉ូសែប​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូ​ ប៉ុន្ដែ​គាត់​បាន​លាក់​មុខ​ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 បន្ទាប់ពីការទាំងនេះ យ៉ូសែប​អ្នកអើរីម៉ាថេ​សុំ​ពីឡាត់​ដើម្បី​យក​ព្រះសព​ព្រះយេស៊ូវ​ចេញ​។ គាត់​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ ប៉ុន្តែ​លាក់មុខ ព្រោះតែ​ការភិតភ័យ​ចំពោះ​ពួកយូដា​។ ពីឡាត់​បាន​អនុញ្ញាត ដូច្នេះ​គាត់​ក៏​មក ហើយ​យក​ព្រះសព​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 បន្ទាប់​មក យ៉ូសែប អ្នក​ស្រុក​អើរី‌ម៉ាថេ ដែល​ជា​សិស្ស​របស់​ព្រះ‌យេស៊ូវ​ដែរ តែ​មិន​បង្ហាញ​មុខ ព្រោះ​ខ្លាច​ពួក​យូដា លោក​បាន​សុំ​ច្បាប់​លោក​ពីឡាត់ យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ចុះ​មក។ លោក​ពីឡាត់​ក៏​អនុញ្ញាត​ឲ្យ ដូច្នេះ លោក​ក៏​មក​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 បន្ទាប់​មក លោក​យ៉ូសែប​ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ បាន​ទៅ​សុំ​ច្បាប់​លោក​ពីឡាត យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ លោក​យ៉ូសែប​នេះ​ក៏​ជា​សិស្ស*​របស់​ព្រះ‌យេស៊ូ​ដែរ តែ​មិន​ហ៊ាន​ចេញ​មុខ​ទេ ព្រោះ​ខ្លាច​ជន‌ជាតិ​យូដា។ លោក​ពីឡាត​អនុញ្ញាត​ឲ្យ ហើយ​លោក​យ៉ូសែប​ក៏​មក​ដោះ​ព្រះ‌សព​យក​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ក្រោយ​នោះ​មក យ៉ូសែប ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ ដែល​ជា​សិស្ស​របស់​ព្រះ‌យេស៊ូវ​ដោយ​សំងាត់ ព្រោះ​ខ្លាច​ពួក​យូដា លោក​បាន​សូម​ដល់​លោក​ពីឡាត់ ឲ្យ​មាន​ច្បាប់​នឹង​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ចុះ​មក លោក​ពីឡាត់​ក៏​បើក​ឲ្យ ដូច្នេះ លោក​មក​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

38 បន្ទាប់​មក យូសុះ ជា​អ្នក​ស្រុក​អើរីម៉ាថេ​បាន​ទៅ​សុំ​ច្បាប់​លោក​ពីឡាត យក​សព​អ៊ីសា។ យូសុះ​នេះ​ក៏​ជា​សិស្ស​របស់​អ៊ីសា​ដែរ​តែ​មិន​ហ៊ាន​ចេញ​មុខ​ទេ ព្រោះ​ខ្លាច​ជន‌ជាតិ​យូដា។ លោក​ពីឡាត​អនុញ្ញាត​ឲ្យ ហើយ​យូសុះ​ក៏​មក​ដោះ​សព​យក​ទៅ។

សូមមើលជំពូក ចម្លង




យ៉ូហាន 19:38
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​ជា​យ៉ាង​ណា​ក្ដី​ ក៏​មាន​ច្រើន​នាក់​ក្នុង​ចំណោម​ពួក​មេ​ដឹកនាំ​ជឿ​លើ​ព្រះអង្គ​ដែរ​ ប៉ុន្ដែ​ដោយសារ​តែ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ពួកគេ​មិន​ប្រកាស​ជំនឿ​របស់​ខ្លួន​ទេ​ ក្រែងលោ​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា​ប្រជុំ​


ទោះ​យ៉ាងណា​ក្ដី​ ក៏​គ្មាន​អ្នកណា​និយាយ​អំពី​ព្រះអង្គ​ដោយ​បើក​ចំហ​ដែរ​ ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា។​


ឪពុក​ម្តាយ​របស់​គាត់​និយាយ​ដូច្នេះ​ ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា​ ដ្បិត​ពួក​ជនជាតិ​យូដា​បាន​ព្រមព្រៀង​គ្នា​ហើយ​ថា​ បើ​អ្នកណា​ទទួល​ស្គាល់​ព្រះអង្គ​ថា​ជា​ព្រះគ្រិស្ដ​ ត្រូវ​កាត់​អ្នក​នោះ​ចេញ​ពី​សាលា​ប្រជុំ។​


កាល​ពួកគេ​បាន​សម្រេច​សេចក្ដី​ទាំងឡាយ​ ដែល​បាន​ចែង​ទុក​អំពី​ព្រះអង្គ​រួច​ហើយ​ ពួកគេ​ក៏​ដាក់​ព្រះអង្គ​ចុះ​ពី​លើ​ឈើ​ឆ្កាង​ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​


ហើយ​ដោយសារ​ការ​ជាប់​ចំណង​របស់​ខ្ញុំ​នេះ​ បងប្អូន​ភាគ​ច្រើន​បាន​ជឿជាក់​លើ​ព្រះអម្ចាស់​ ហើយ​កាន់តែ​ហ៊ាន​ប្រកាស​ព្រះបន្ទូល​ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម