ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 7:11 - Khmer Christian Bible

ពួក​ជនជាតិ​យូដា​បាន​រក​ព្រះអង្គ​នៅ​ក្នុង​ពិធី​បុណ្យ​នោះ​ ដោយ​សួរ​ថា៖​ «តើ​អ្នក​នោះ​នៅ​ឯណា?»

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកយូដា​កំពុង​រក​ព្រះអង្គ​នៅក្នុង​ពិធីបុណ្យ​នោះ ដោយ​សួរថា​៖ “តើ​អ្នកនោះ​នៅ​ឯណា​?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​ពិធី​បុណ្យ​នោះ ពួក​សាសន៍​យូដា​សួរ​រក​ព្រះ‌អង្គ​ថា «តើ​លោក​នៅ​ឯ​ណា?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ឱកាស​បុណ្យ​នោះ ជន‌ជាតិ​យូដា​តាម​រក​ព្រះ‌យេស៊ូ គេ​សួរ​គ្នា​ថា៖ «តើ​លោក​នៅ​ឯ​ណា?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ពួក​សាសន៍​យូដា គេ​សួរ​រក​ទ្រង់​នៅ​ឯ​ទី​បុណ្យ​ថា តើ​លោក​នៅ​ឯ​ណា

សូមមើលជំពូក

អាល់គីតាប

ក្នុង​ឱកាស​បុណ្យ​នោះ ជន‌ជាតិ​យូដា​តាម​រក​អ៊ីសា គេ​សួរ​គ្នា​ថា៖ «តើ​គាត់​នៅ​ឯ​ណា?»។

សូមមើលជំពូក



យ៉ូហាន 7:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​ជនជាតិ​យូដា​បាន​ចាត់​ពួក​សង្ឃ​ និង​ពួក​លេវី​ពី​ក្រុង​យេរូសាឡិម​ឲ្យ​មក​សួរ​លោក​យ៉ូហាន​ថា៖​ «តើ​អ្នក​ជា​នរណា?»​ គាត់​បាន​ធ្វើ​បន្ទាល់​ដូច​ត​ទៅ​


ដូច្នេះ​ពួកគេ​ក៏​តាម​រក​ព្រះយេស៊ូ​ ហើយ​ពេល​ពួកគេ​ឈរ​នៅ​ក្នុង​ព្រះវិហារ​ ក៏​និយាយ​គ្នា​ថា៖​ «តើ​អ្នក​គិត​ដូចម្តេច?​ តើ​អ្នក​នោះ​មិន​មក​ចូល​រួម​បុណ្យ​នេះ​ទេ​ឬ?»​


បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​បាន​យាង​នៅ​ក្នុង​ស្រុក​កាលីឡេ​តែ​ប៉ុណ្ណោះ​ ដ្បិត​ព្រះអង្គ​មិន​ចង់​យាង​នៅ​ក្នុង​ស្រុក​យូដា​ទេ​ ព្រោះ​ពួក​ជនជាតិ​យូដា​រក​សម្លាប់​ព្រះអង្គ។​


ទោះ​យ៉ាងណា​ក្ដី​ ក៏​គ្មាន​អ្នកណា​និយាយ​អំពី​ព្រះអង្គ​ដោយ​បើក​ចំហ​ដែរ​ ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា។​


ពេល​នោះពួក​ជនជាតិ​យូដា​ឆ្ងល់​ថា៖​ «អ្នក​នេះ​មិន​ដែល​រៀន​អ្វី​ឡើយ​ ចុះ​ហេតុអ្វី​បាន​ជា​គាត់​ចេះ​បទគម្ពីរ​ច្រើន​ម៉្លេះ?»​


ពួកគេ​សួរ​គាត់​ទៀត​ថា៖​ «តើ​អ្នក​នោះ​នៅ​ឯណា?»​ គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​មិន​ដឹង​ទេ!»