Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:10 - Khmer Christian Bible

10 ប៉ុន្ដែ​ ក្រោយ​ពេល​ប្អូនៗ​របស់​ព្រះអង្គ​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​អស់​ ព្រះអង្គ​ក៏​យាង​ទៅ​ដែរ​ គឺ​ទៅ​ជា​សម្ងាត់​មិន​ឲ្យ​គេ​ដឹង​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ប៉ុន្តែ​នៅពេល​ប្អូន​ៗ​របស់​ព្រះអង្គ​ឡើងទៅ​ពិធីបុណ្យ​នោះ​ហើយ ព្រះអង្គ​ក៏​យាង​ឡើងទៅ​ដែរ មិនមែន​ដោយ​បើកចំហ​ទេ គឺ​ដូចជា​ទៅ​ដោយ​សម្ងាត់​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប៉ុន្តែ កាល​ប្អូនៗ​របស់​ព្រះ‌អង្គ​ឡើង​ទៅ​ចូល​រួម​ពិធី​បុណ្យ​ផុត​ហើយ ព្រះ‌អង្គ​ក៏​យាង​ទៅ​ដែរ តែ​មិន​ឲ្យ​អ្នក​ណា​ដឹង​ទេ គឺ​ទៅ​ដោយ​សម្ងាត់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 កាល​ប្អូនៗ​របស់​ព្រះ‌យេស៊ូ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​បុណ្យ​ផុត​អស់​ទៅ ព្រះអង្គ​ក៏​យាង​ឡើង​ទៅ​ដែរ ប៉ុន្តែ ព្រះអង្គ​យាង​ទៅ​ស្ងាត់ៗ មិន​ឲ្យ​នរណា​ឃើញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ប៉ុន្តែ កាល​ពួក​ប្អូន​ទ្រង់​ឡើង​ទៅ​ឯ​បុណ្យ​នោះ​ផុត​ហើយ នោះ​ទ្រង់​ក៏​យាង​ទៅ​ដែរ តែ​មិន​ទៅ​ជា​មួយ​នឹង​អ្នក​ណា​ទេ គឺ​ទៅ​ដោយ​សំងាត់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 កាល​ប្អូនៗ​របស់​អ៊ីសា​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​បុណ្យ​ផុត​អស់​ទៅ អ៊ីសា​ក៏​ឡើង​ទៅ​ដែរ ប៉ុន្ដែ គាត់​ទៅ​ស្ងាត់ៗ មិន​ឲ្យ​នរណា​ឃើញ​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូហាន 7:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ ដូច​ជា​សត្វ​ចៀម​នៅ​កណ្ដាល​ហ្វូង​ឆ្កែ​ចចក​ ដូច្នេះ​ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់​ ហើយ​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប​


កាល​កំពុង​មាន​បន្ទូល​នឹង​បណ្ដាជន​នៅ​ឡើយ​ នោះ​ម្ដាយ​ និង​បងប្អូន​របស់​ព្រះយេស៊ូ​បាន​ឈរ​នៅ​ខាង​ក្រៅ​ ចង់​និយាយ​ជាមួយ​នឹង​ព្រះអង្គ។​


ប៉ុន្ដែ​ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ចូរ​ធ្វើ​ឥឡូវនេះ​ចុះ​ ដ្បិត​នេះ​ជា​ការ​សមគួរ​ ដើម្បី​ឲុ្យ​យើង​សម្រេច​តាម​គ្រប់​សេចក្ដី​សុចរិត​ទាំងអស់»​ គាត់​ក៏​យល់ព្រម​នឹង​ព្រះអង្គ។​


ហើយ​នៅ​ពេល​ដែល​បងប្អូន​ព្រះអង្គ​បាន​ឮ​អំពី​ការ​នេះ​ ពួកគេ​បាន​មក​ចាប់​ព្រះអង្គ​ ពីព្រោះ​គេ​និយាយ​ថា៖​ «គាត់​វង្វេង​ស្មារតី​ហើយ»។​


ដូច្នេះ​ហើយ​ ព្រះយេស៊ូ​មិន​យាង​នៅ​ក្នុង​ចំណោម​ពួក​ជនជាតិ​យូដា​ដោយ​ចេញ​មុខ​ទៀត​ទេ​ គឺ​ព្រះអង្គ​ចាកចេញ​ពី​ទី​នោះឆ្ពោះ​ទៅ​តំបន់​ក្បែរ​ទីរហោឋាន​ ត្រង់​ក្រុង​មួយ​ឈ្មោះ​អេប្រាអិម​ រួច​ក៏​គង់​នៅ​ទី​នោះ​ជាមួយ​ពួក​សិស្ស​


ដូច្នេះ​ ប្អូនៗ​របស់​ព្រះអង្គ​ទូល​ព្រះអង្គ​ថា៖​ «ចូរ​ចេញ​ពី​ទី​នេះ​ទៅ​ឯ​ស្រុក​យូដា​ទៅ​ ដើម្បី​ឲ្យ​ពួក​សិស្ស​របស់​បង​បាន​ឃើញ​កិច្ចការ​ដែល​បង​ធ្វើ។​


គឺ​សូម្បី​តែ​ប្អូនៗ​របស់​ព្រះអង្គ​ ក៏​មិន​ជឿ​ព្រះអង្គ​ដែរ​


កាល​ព្រះអង្គ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ ព្រះអង្គ​ក៏​នៅ​ក្នុង​ស្រុក​កាលីឡេត​ទៅ​ទៀត។​


លុះ​ដល់​ពេល​កំណត់​ហើយ​ ព្រះជាម្ចាស់​ក៏​ចាត់​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​ប្រសូត​ពី​ស្រ្តី​ម្នាក់​ គឺ​ឲ្យ​ប្រសូត​នៅ​ក្រោម​គម្ពីរ​វិន័យ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម