ព្រះអង្គបានយាងទៅពាសពេញស្រុកកាលីឡេ បង្រៀននៅក្នុងសាលាប្រជុំនានារបស់ពួកគេ ហើយប្រកាសដំណឹងល្អអំពីនគរ និងបានប្រោសជំងឺរោគាគ្រប់បែបយ៉ាងក្នុងចំណោមប្រជាជនឲ្យបានជាផង។
យ៉ូហាន 6:59 - Khmer Christian Bible ព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះ នៅពេលកំពុងបង្រៀនក្នុងសាលាប្រជុំនៅក្រុងកាពើណិម។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលសេចក្ដីទាំងនេះ នៅក្នុងសាលាប្រជុំ ពេលព្រះអង្គកំពុងបង្រៀននៅកាពើណិម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលពីសេចក្តីទាំងនេះ នៅពេលព្រះអង្គកំពុងបង្រៀនគេក្នុងសាលាប្រជុំ នៅក្រុងកាពើណិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ នៅពេលព្រះអង្គបង្រៀនគេក្នុងសាលាប្រជុំ* នៅក្រុងកាពើណិម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះ ក្នុងសាលាប្រជុំ នៅកាពើណិម កំពុងដែលទ្រង់បង្រៀនគេ។ អាល់គីតាប អ៊ីសាមានប្រសាសន៍ទាំងនេះ នៅពេលគាត់បង្រៀនគេក្នុងសាលាប្រជុំ នៅក្រុងកាពើណិម។ |
ព្រះអង្គបានយាងទៅពាសពេញស្រុកកាលីឡេ បង្រៀននៅក្នុងសាលាប្រជុំនានារបស់ពួកគេ ហើយប្រកាសដំណឹងល្អអំពីនគរ និងបានប្រោសជំងឺរោគាគ្រប់បែបយ៉ាងក្នុងចំណោមប្រជាជនឲ្យបានជាផង។
ព្រះអង្គបានយាងចុះទៅក្រុងកាពើណិម ជាក្រុងមួយនៃស្រុកកាលីឡេ ហើយក៏បង្រៀននៅថ្ងៃសប្ប័ទ។
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅសម្ដេចសង្ឃថា៖ «ខ្ញុំបានប្រកាសប្រាប់មនុស្សលោកនៅទីសាធារណៈ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងនៅក្នុងព្រះវិហារជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា ហើយខ្ញុំមិនដែលនិយាយអ្វីដោយលាក់កំបាំងទេ
ក្រោយពីចុះទូកហើយ ពួកគេក៏ឆ្លងបឹងឆ្ពោះទៅក្រុងកាពើណិម រីឯព្រះយេស៊ូមិនទាន់យាងមកឯពួកគេទេ ទោះបីជាងងឹតហើយក្ដី។
ពេលបណ្ដាជនបានឃើញថា ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គមិននៅទីនោះដូច្នេះ ពួកគេក៏ចុះទូកទៅក្រុងកាពើណិមតាមរកព្រះអង្គ។