Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:59 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

59 ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ ក្នុង​សាលា​ប្រជុំ នៅ​កាពើ‌ណិម កំពុង​ដែល​ទ្រង់​បង្រៀន​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

59 ព្រះអង្គ​មានបន្ទូល​សេចក្ដីទាំងនេះ នៅក្នុង​សាលាប្រជុំ ពេល​ព្រះអង្គ​កំពុង​បង្រៀន​នៅ​កាពើណិម​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

59 ព្រះអង្គ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ នៅ​ពេល​កំពុង​បង្រៀន​ក្នុង​សាលា​ប្រជុំ​នៅ​ក្រុង​កាពើណិម។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

59 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ទាំង​នេះ នៅ​ពេល​ព្រះ‌អង្គ​កំពុង​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ នៅ​ក្រុង​កាពើ‌ណិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

59 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ នៅ​ពេល​ព្រះអង្គ​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ* នៅ​ក្រុង​កាពើ‌ណិម។

សូមមើលជំពូក ចម្លង

អាល់គីតាប

59 អ៊ីសា​មាន​ប្រសាសន៍​ទាំង​នេះ នៅ​ពេល​គាត់​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ នៅ​ក្រុង​កាពើ‌ណិម។

សូមមើលជំពូក ចម្លង




យ៉ូហាន 6:59
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេស៊ូវ ទ្រង់​យាង​គ្រប់​សព្វ​ក្នុង​ស្រុក​កាលី‌ឡេ ទ្រង់​បង្រៀន​ក្នុង​អស់​ទាំង​សាលា​ប្រជុំ ក៏​ប្រកាស​ដំណឹង​ល្អ​ពី​នគរ ព្រម​ទាំង​ប្រោស​ជំងឺ​គ្រប់​មុខ នឹង​អស់​ទាំង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​ជា​ផង


ទ្រង់​យាង​ចុះ​ទៅ​ដល់​កាពើ‌ណិម ជា​ទី​ក្រុង​ស្រុក​កាលី‌ឡេ ក៏​តែង‌តែ​បង្រៀន​គេ​រាល់​ថ្ងៃ​ឈប់​សំរាក


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​លោក​ថា ខ្ញុំ​បាន​និយាយ​នឹង​បណ្តា​មនុស្ស នៅ​កណ្តាល​ជំនុំ ខ្ញុំ​តែង‌តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​ក្នុង​ព្រះ‌វិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សំងាត់​ទេ


ក៏​ចុះ​ទូក​ឆ្លង​ទៅ​ឯ​កាពើ‌ណិម ពេល​នោះ​ងងឹត​ហើយ តែ​ព្រះ‌យេស៊ូវ​មិន​ទាន់​មក​ដល់​នៅ​ឡើយ


ដូច្នេះ កាល​ហ្វូង​មនុស្ស​មិន​ឃើញ​ព្រះ‌យេស៊ូវ ឬ​ពួក​សិស្ស​ទ្រង់​នៅ​ទី​នោះ គេ​ក៏​ជិះ​ទូក​ទៅ​ឯ​កាពើ‌ណិម ដើម្បី​នឹង​រក​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម