នោះពួកសិស្សទូលព្រះអង្គថា៖ «នៅទីរហោឋានដូច្នេះ តើយើងរកនំប៉័ងមកពីណាឲ្យបានច្រើន ដើម្បីចម្អែតបណ្ដាជនដ៏សន្ធឹកបែបនេះ?»
យ៉ូហាន 6:5 - Khmer Christian Bible នៅពេលព្រះយេស៊ូទតទៅ នោះក៏ឃើញបណ្តាជនច្រើនកុះករកំពុងមកឯព្រះអង្គ ព្រះអង្គក៏មានបន្ទូលទៅលោកភីលីពថា៖ «តើឲ្យយើងទិញនំប៉័ងពីណាមក ដើម្បីឲ្យអ្នកទាំងនេះបរិភោគបាន?» ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ងើបព្រះនេត្រឡើង ហើយឃើញថាមានហ្វូងមនុស្សមួយក្រុមធំកំពុងមករកព្រះអង្គ ព្រះអង្គក៏មានបន្ទូលនឹងភីលីពថា៖“តើយើងទិញនំប៉័ងមកពីណា ដើម្បីឲ្យអ្នកទាំងនេះបានហូប?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវងើបព្រះនេត្រ ឃើញមនុស្សកកកុញមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលទៅភីលីពថា៖ «តើយើងទៅរកទិញនំបុ័ងនៅឯណាឲ្យមនុស្សទាំងនេះបរិភោគបាន?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូទតឃើញបណ្ដាជនមកតាមព្រះអង្គច្រើនកុះករយ៉ាងនេះ ព្រះអង្គមានព្រះបន្ទូលទៅលោកភីលីពថា៖ «តើយើងទៅរកទិញអាហារឯណាមកចែកឲ្យអ្នកទាំងនេះបរិភោគបាន?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះយេស៊ូវទ្រង់ងើបព្រះនេត្រឡើង ឃើញមនុស្សកកកុញមកឯទ្រង់ នោះទ្រង់មានបន្ទូលទៅភីលីពថា យើងនឹងទិញនំបុ័ងពីណាមក ឲ្យមនុស្សទាំងអស់នេះបានបរិភោគ អាល់គីតាប អ៊ីសាឃើញបណ្ដាជនមកតាមគាត់ច្រើនកុះករយ៉ាងនេះ អ៊ីសាសួរទៅលោកភីលីពថា៖ «តើយើងទៅរកទិញអាហារឯណាមកចែកឲ្យអ្នកទាំងនេះបរិភោគបាន?»។ |
នោះពួកសិស្សទូលព្រះអង្គថា៖ «នៅទីរហោឋានដូច្នេះ តើយើងរកនំប៉័ងមកពីណាឲ្យបានច្រើន ដើម្បីចម្អែតបណ្ដាជនដ៏សន្ធឹកបែបនេះ?»
ពេលពួកសាវកបានត្រលប់មកវិញហើយ ក៏រៀបរាប់ប្រាប់ព្រះអង្គអំពីអ្វីៗដែលពួកគេបានធ្វើ ហើយព្រះអង្គក៏នាំពួកគេចេញទៅដោយឡែកទៅក្រុងមួយឈ្មោះបេតសៃដា។
ថ្ងៃបន្ទាប់មក ព្រះយេស៊ូចង់ទៅស្រុកកាលីឡេ ហើយព្រះអង្គបានជួបលោកភីលីព ក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។
លោកភីលីពបានទៅជួបលោកណាថាណែល ហើយប្រាប់គាត់ថា៖ «យើងបានជួបព្រះអង្គ ដែលលោកម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលបានចែងទុកនៅក្នុងគម្ពីរវិន័យហើយ គឺព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែត ត្រូវជាកូនរបស់លោកយ៉ូសែប»
ពេលនោះ លោកណាថាណែលក៏សួរគាត់ថា៖ «តើមានអ្វីដែលល្អអាចចេញពីក្រុងណាសារ៉ែតបានដែរឬ?» លោកភីលីពឆ្លើយថា៖ «ចូរមកមើលចុះ»។
លោកណាថាណែលទូលសួរព្រះអង្គថា៖ «តើលោកស្គាល់ខ្ញុំយ៉ាងដូចម្ដេច?» ព្រះយេស៊ូឆ្លើយថា៖ «មុនពេលភីលីពហៅអ្នក ខ្ញុំបានឃើញអ្នកនៅក្រោមដើមល្វារួចទៅហើយ»។
តើអ្នករាល់គ្នាមិននិយាយទេឬថា នៅបួនខែទៀតដល់រដូវចម្រូតហើយ? មើល៍ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសម្លឹងមើលទៅវាលស្រែដែលទុំល្មមច្រូតហើយ