ឯអស់អ្នកដែលនៅស់ ហើយជឿលើខ្ញុំ អ្នកនោះនឹងមិនស្លាប់អស់កល្បជានិច្ច តើអ្នកជឿសេចក្ដីនេះទេ?»
យ៉ូហាន 6:47 - Khmer Christian Bible ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរខ្មែរសាកល “ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលជឿខ្ញុំ មានជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះមានជីវិតអស់កល្បជានិច្ច អាល់គីតាប ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្បជានិច្ច។ |
ឯអស់អ្នកដែលនៅស់ ហើយជឿលើខ្ញុំ អ្នកនោះនឹងមិនស្លាប់អស់កល្បជានិច្ច តើអ្នកជឿសេចក្ដីនេះទេ?»
បន្តិចទៀតនេះ មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្តែអ្នករាល់គ្នានឹងឃើញខ្ញុំ ហើយដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នាក៏រស់ដែរ
ដ្បិតព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាព្រះអង្គប្រទានព្រះរាជបុត្រាតែមួយ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
ហើយអស់អ្នកដែលជឿលើព្រះរាជបុត្រា អ្នកនោះមិនជាប់ទោសឡើយ ប៉ុន្ដែអស់អ្នកដែលមិនជឿ អ្នកនោះជាប់ទោសហើយ ដោយព្រោះមិនបានជឿលើព្រះនាមនៃព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់
ដូច្នេះអ្នកណាជឿលើព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច ប៉ុន្ដែអ្នកណាមិនស្ដាប់បង្គាប់ព្រះរាជបុត្រា អ្នកនោះនឹងមិនបានទទួលជីវិតទេ ផ្ទុយទៅវិញ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នៅជាប់នឹងអ្នកនោះ»។
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាស្តាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច មិនជាប់សេចក្ដីជំនុំជម្រះទេ គឺត្រូវបានចម្លងឲ្យផុតពីសេចក្តីស្លាប់ទៅឯជីវិតវិញ។
ចូរកុំធ្វើការដើម្បីតែអាហារដែលនឹងខូចរលួយ ប៉ុន្ដែចូរធ្វើការដើម្បីអាហារដែលនៅស្ថិតស្ថេរដរាបដល់ជីវិតអស់កល្បជានិច្ច ដែលកូនមនុស្សនឹងឲ្យអ្នករាល់គ្នា ដ្បិតព្រះជាម្ចាស់ដ៏ជាព្រះវរបិតាបានដៅព្រះអង្គចំណាំទុក»។
ដ្បិតនេះហើយជាបំណងរបស់ព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រាហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច រីឯខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ»។
ប៉ុន្ដែ នេះជានំប៉័ងដែលចុះមកពីស្ថានសួគ៌ អ្នកណាដែលបរិភោគ អ្នកនោះមិនស្លាប់ឡើយ។
ខ្ញុំជានំប៉័ងជីវិតដែលចុះមកពីស្ថានសួគ៌ បើអ្នកណាបរិភោគនំប៉័ងនេះ អ្នកនោះនឹងមានជីវិតអស់កល្បជានិច្ច ហើយនំប៉័ងដែលខ្ញុំនឹងឲ្យ ដើម្បីឲ្យមនុស្សលោកមានជីវិតនោះ គឺជារូបសាច់របស់ខ្ញុំ»។
អ្នកណាបរិភោគសាច់ និងផឹកឈាមរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ
នេះជានំប៉័ងដែលចុះមកពីស្ថានសួគ៌ មិនមែនដូចជានំបុ័ងដែលដូនតារបស់អ្នករាល់គ្នាបានបរិភោគហើយស្លាប់នោះទេ ផ្ទុយទៅវិញ អ្នកណាបរិភោគនំប៉័ងនេះ អ្នកនោះនឹងមានជីវិតអស់កល្បជានិច្ច»។