កាលព្រះយេស៊ូប្រសូតនៅភូមិបេថ្លេហិម ស្រុកយូដា នៅក្នុងរាជ្យស្ដេចហេរ៉ូឌ នោះមានពួកតារាវិទូពីទិសខាងកើតបានចូលមកដល់ក្រុងយេរូសាឡិម
យ៉ូហាន 4:54 - Khmer Christian Bible នេះជាទីសំគាល់អស្ចារ្យទីពីរ ដែលព្រះយេស៊ូបានធ្វើ នៅពេលព្រះអង្គវិលត្រលប់ពីស្រុកយូដាមកស្រុកកាលីឡេវិញ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវបានធ្វើទីសម្គាល់ទីពីរនេះ នៅពេលព្រះអង្គយាងមកពីយូឌាទៅកាលីឡេ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាទីសម្គាល់ទីពីរ ដែលព្រះយេស៊ូវបានធ្វើ ក្រោយពីព្រះអង្គយាងត្រឡប់ពីស្រុកយូដា មកស្រុកកាលីឡេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាទីសម្គាល់លើកទីពីរដែលព្រះយេស៊ូបានធ្វើ នៅពេលព្រះអង្គវិលត្រឡប់ពីស្រុកយូដាមកស្រុកកាលីឡេវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាទីសំគាល់ទី២ដែលព្រះយេស៊ូវទ្រង់ធ្វើ ក្នុងកាលដែលទ្រង់យាងត្រឡប់ពីស្រុកយូដា មកក្នុងស្រុកកាលីឡេវិញ។ អាល់គីតាប នេះជាទីសំគាល់លើកទីពីរ ដែលអ៊ីសាបានធ្វើ នៅពេលដែលគាត់វិលត្រឡប់ពីស្រុកយូដាមកស្រុកកាលីឡេវិញ។ |
កាលព្រះយេស៊ូប្រសូតនៅភូមិបេថ្លេហិម ស្រុកយូដា នៅក្នុងរាជ្យស្ដេចហេរ៉ូឌ នោះមានពួកតារាវិទូពីទិសខាងកើតបានចូលមកដល់ក្រុងយេរូសាឡិម
ពេលព្រះអង្គយាងមកដល់ស្រុកកាលីឡេ នោះពួកអ្នកស្រុកកាលីឡេបានទទួលព្រះអង្គ ព្រោះពួកគេបានឃើញការទាំងអស់ដែលព្រះអង្គបានធ្វើនៅក្រុងយេរូសាឡិមក្នុងពិធីបុណ្យ ដ្បិតពួកគេបានទៅក្នុងពិធីបុណ្យនោះដែរ។
ពេលគាត់ឮថាព្រះយេស៊ូកំពុងយាងពីស្រុកយូដាមកស្រុកកាលីឡេ នោះគាត់ក៏ចេញទៅជួបព្រះអង្គ ហើយអង្វរសុំឲ្យព្រះអង្គយាងទៅប្រោសកូនប្រុសរបស់គាត់ ដ្បិតកូននោះជិតស្លាប់ហើយ។