Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 2:1 - Khmer Christian Bible

1 កាល​ព្រះយេស៊ូ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម​ ស្រុក​យូដា​ នៅក្នុង​រាជ្យ​ស្ដេច​ហេរ៉ូឌ​ នោះ​មាន​ពួក​តារាវិទូ​ពី​ទិស​ខាង​កើត​បាន​ចូល​មក​ដល់​ក្រុង​យេរូសាឡិម​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 បន្ទាប់ពី​ព្រះយេស៊ូវ​ប្រសូត​នៅ​បេថ្លេហិម​ក្នុង​យូឌា នា​សម័យ​ព្រះបាទ​ហេរ៉ូឌ មើល៍! មាន​ពួក​ហោរាចារ្យ​ពី​ទិសខាងកើត​បាន​មកដល់​យេរូសាឡិម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​ព្រះ‌យេស៊ូវ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ស្រុក​យូដា ក្នុង​រាជ្យ​ព្រះ‌បាទ​ហេរ៉ូឌ មាន​ពួក​ហោរ​ពី​ទិស​ខាង​កើត​ធ្វើ​ដំណើរ​មក​ក្រុង​យេរូ‌សាឡិម សួរ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌យេស៊ូ​ប្រសូត​នៅ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា នា​រជ្ជ‌កាល​ព្រះ‌បាទ​ហេរ៉ូដ។ មាន​ពួក​ហោរា‌ចារ្យ​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត មក​ដល់​ក្រុង​យេរូ‌សាឡឹម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​ព្រះ‌យេស៊ូវ​ទ្រង់​ប្រសូត​មក នៅ​ភូមិ​បេថ្លេ‌ហិម ស្រុក​យូដា ក្នុង​រាជ្យ​ស្តេច​ហេរ៉ូឌ នោះ​មាន​ពួក​ហោរ ពី​ទិស​ខាង​កើត មក​ដល់​ក្រុង​យេរូ‌សាឡិម សួរ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អ៊ីសា​ប្រសូត​នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា នា​រជ្ជ‌កាល​ស្តេច​ហេរ៉ូដ។ មាន​ពួក​ហោរា‌ចារ្យ​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​ក្រុង​យេរូ‌សាឡឹម

សូមមើលជំពូក ចម្លង




ម៉ាថាយ 2:1
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​គាត់​មិន​បាន​រួម​ដំណេក​នឹង​នាង​ទេ​ រហូត​ដល់​នាង​ប្រសូត​បាន​បុត្រា​មួយ​អង្គ។​ គាត់​បាន​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា៖​ «យេស៊ូ»។​


បន្ទាប់​ពី​ស្ដេច​ហេរ៉ូឌ​ដឹង​ថា​ចាញ់​បោក​ពួក​តារាវិទូ​ ក៏​ខឹង​យ៉ាង​ខ្លាំង​ រួច​បាន​ចាត់​គេ​ឲ្យ​ទៅ​សម្លាប់​ក្មេង​ប្រុស​ទាំងអស់​ ចាប់​ពី​អាយុ​ពីរ​ឆ្នាំ​ចុះ​ ទាំង​នៅក្នុង​ភូមិ​បេថ្លេហិម​ និង​នៅ​ក្បែរ​ភូមិ​នោះ​ យោង​តាម​ពេល​វេលា​ដែល​ស្ដេច​បាន​សួរ​បញ្ជាក់​ពួក​តារាវិទូ។​


ពេល​ស្ដេច​ហេរ៉ូឌ​ស្លាប់​ហើយ​ ទេវតា​របស់​ព្រះអម្ចាស់​ក៏​លេច​មក​ឲ្យ​លោក​យ៉ូសែប​ឃើញ​ក្នុង​យល់សប្ដិ​នៅ​ស្រុក​អេស៊ីព្ទ​


ពេល​ឮ​ដូច្នេះ​ ស្ដេច​ហេរ៉ូឌ​ និង​មនុស្ស​ទាំងអស់​នៅក្នុង​ក្រុង​យេរូសាឡិម​ ក៏​ព្រួយ​ចិត្ត​ជាមួយ​ស្ដេច​ដែរ។​


គេ​ទូល​ស្ដេច​ថា៖​ «នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា​ ដ្បិត​ដូច​បាន​ចែង​ទុក​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា​


បន្ទាប់​មក​ ស្ដេច​ហេរ៉ូឌ​បាន​ហៅ​ពួក​តារាវិទូ​មក​ជា​សម្ងាត់​ ដើម្បី​សួរ​បញ្ជាក់​គេ​ពី​ពេល​វេលា​ដែល​ផ្កាយ​រះ​ឡើង‍។​


នៅ​សម័យ​ស្ដេច​ហេរ៉ូឌ​ ជា​ស្ដេច​ស្រុក​យូដា​ មាន​សង្ឃ​ម្នាក់​ក្នុង​ក្រុម​សង្ឃ​អ័ប៊ីយ៉ា​ ឈ្មោះ​សាការី​ មាន​ប្រពន្ធ​ម្នាក់​ឈ្មោះ​អេលីសាបិត​ ជា​ពូជ​ពង្ស​របស់​លោក​អើរ៉ុន​


ដ្បិត​ថ្ងៃ​នេះ​ ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ដែល​ជា​ព្រះគ្រិស្ដ​ដ៏​ជា​ព្រះអម្ចាស់​បាន​ប្រសូត​មក​ឯ​អ្នក​រាល់គ្នា​នៅ​ក្នុង​ក្រុង​របស់​ស្ដេច​ដាវីឌ​


កាល​ពួក​ទេវតា​បាន​ចាក​ចេញ​ពី​ពួកគេ​ទៅឯ​ស្ថានសួគ៌​វិញ​ ពួក​អ្នក​គង្វាល​ចៀម​ក៏​និយាយ​គ្នា​ថា៖​ «តោះ​យើង​ទៅ​ភូមិ​បេថ្លេហិម​ ហើយ​មើល​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នេះ​ ដែល​ព្រះអម្ចាស់​បាន​ប្រាប់​យើង​ឲ្យ​ដឹង»។​


តើ​គម្ពីរ​មិន​ចែង​ទេ​ឬ​ថា​ ព្រះគ្រិស្ដ​នឹង​យាង​មកពី​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ និង​ពី​ភូមិ​បេថ្លេហិម​ជា​ភូមិ​ដែល​ស្តេច​ដាវីឌ​បាន​រស់នៅ?»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម