Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 4:53 - Khmer Christian Bible

53 នោះ​ឪពុក​បាន​ដឹង​ថា​ គឺ​នៅ​ពេល​នោះ​ឯង​ដែល​ព្រះយេស៊ូ​មាន​បន្ទូល​មក​គាត់​ថា​ កូន​ប្រុស​របស់​អ្នក​នៅស់​ទេ​ ដូច្នេះ​ហើយ​គាត់​ និង​គ្រួសារ​ទាំង​មូល​របស់​គាត់​ក៏​ជឿ​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

53 ឪពុក​បាន​ដឹង​ថា គឺ​នៅ​ម៉ោង​នោះឯង ដែល​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​:“កូន​របស់លោក​នៅរស់​ទេ” ដូច្នេះ គាត់​ក៏​ជឿ ព្រមទាំង​គ្រួសារ​ទាំងមូល​របស់​គាត់​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

53 ឪពុក​ដឹង​ថា ពេល​នោះ​ឯង​ដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​របស់​លោក​រស់​ហើយ» ហើយ​លោក​ក៏​ជឿ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​អស់​គ្នា​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

53 ឪពុក​ដឹង​ថា គឺ​នៅ​ម៉ោង​នោះ​ឯង ដែល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា“កូន​របស់​លោក​រស់​ហើយ!”។ លោក​ជឿ​លើ​ព្រះ‌យេស៊ូ ហើយ​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល​ក៏​ជឿ​លើ​ព្រះអង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

53 នោះ​ឪពុក​បាន​ដឹង​ថា គឺ​ជា​ពេល​នោះ​ឯង ដែល​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា កូន​រស់​នៅ​ទេ ហើយ​លោក​ក៏​ជឿ ព្រម​ទាំង​ពួក​ផ្ទះ​លោក​ទាំង​អស់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

53 ឪពុក​ដឹង​ថា គឺ​នៅ​ម៉ោង​នោះ​ឯង ដែល​អ៊ីសា​បាន​ប្រាប់​មក​គាត់​ថា“កូន​របស់​អ្នក​រស់​ហើយ!”។ គាត់​ជឿ​លើ​អ៊ីសា ហើយ​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល ក៏​ជឿ​លើ​អ៊ីសា​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូហាន 4:53
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​នាយ​ទាហាន​នោះ​ថា៖​ «ចូរ​ទៅ​ចុះ​ សូម​ឲ្យ​បាន​សម្រេច​ដូច​ដែល​លោក​ជឿ»​ ឯ​បាវបម្រើ​របស់​គាត់​ក៏​បាន​ជា​នៅ​វេលា​នោះ​ឯង។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ថ្ងៃ​នេះ​ សេចក្ដី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ​ ព្រោះ​គាត់​ក៏​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ដែរ​


កាល​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​នោះ​ពួក​បាវបម្រើ​របស់​គាត់ ​ក៏​មក​ជួប​គាត់​ប្រាប់​ថា​ កូន​របស់​លោក​នៅស់​ទេ​


ដូច្នេះ​គាត់​ក៏​សួរ​ពួកគេ​ពី​ពេល​វេលា​ដែល​កូន​របស់​គាត់​បាន​ធូរ​ស្បើយ​ ពួកគេ​ក៏​ប្រាប់​ថា៖​ «ជំងឺ​គ្រុន​បាន​បាត់​នៅ​ម៉ោង​មួយ​រសៀល​ម្សិល​មិញ»​


គាត់​នឹង​ប្រកាស​ប្រាប់​អ្នក​អំពី​ព្រះបន្ទូល​ដែល​ធ្វើ​ឲ្យ​អ្នក​ និង​ពួក​អ្នក​ផ្ទះ​របស់​អ្នក​ទាំង​អស់​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​


បន្ទាប់ពី​គាត់​ និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​ពិធី​ជ្រមុជទឹក​រួច​ គាត់​ក៏​ទទូច​សុំ​យើង​ថា៖​ «បើ​ពួក​លោក​យល់​ឃើញ​ថា​ ខ្ញុំ​ពិត​ជា​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​មែន​ សូម​អញ្ជើញ​ទៅ​ស្នាក់នៅ​ផ្ទះ​របស់​ខ្ញុំ!»​ ហើយ​នាង​បាន​ទទូច​រហូត​ដល់​យើង​ព្រម។​


បន្ទាប់មក​ ឆ្មាំ​គុក​បាន​នាំ​ពួកគាត់​ចូល​ទៅ​ក្នុង​ផ្ទះ​ និង​បាន​រៀបចំ​អាហារ​ឲ្យ​ពួកគាត់​ ហើយ​ឆ្មាំ​គុក​ និង​គ្រួសារ​របស់​គាត់​ទាំង​មូល​អរសប្បាយ​ណាស់​ ដោយ​បាន​ជឿ​ព្រះជាម្ចាស់។​


រីឯ​លោក​គ្រីសប៉ុស​ជា​ប្រធាន​សាលា​ប្រជុំ​ និង​ក្រុម​គ្រួសារ​ទាំង​មូល​បាន​ជឿ​លើ​ព្រះអម្ចាស់​ ហើយ​អ្នក​ក្រុង​កូរិនថូស​ជាច្រើន​ដែល​បាន​ស្ដាប់​លោក​ប៉ូល​បាន​ជឿ​ និង​បាន​ទទួល​ពិធី​ជ្រមុជទឹក​ដែរ។​


ព្រោះ​សេចក្ដី​សន្យា​នេះ​សម្រាប់​អ្នក​រាល់គ្នា​ និង​កូនចៅ​របស់​អ្នក​រាល់គ្នា​ ព្រមទាំង​សម្រាប់​អស់​អ្នក​នៅ​ឆ្ងាយ​ គឺ​អស់​អ្នក​ដែល​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​បាន​ត្រាស់ហៅ​មក​ឯ​ព្រះអង្គ​ផ្ទាល់»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម