ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ទៅចុះ កូនរបស់អ្នកនៅស់ទេ» មន្ដ្រីនោះក៏ជឿសេចក្ដីដែលព្រះយេស៊ូបានមានបន្ទូល ហើយគាត់ក៏ចេញទៅ។
យ៉ូហាន 4:51 - Khmer Christian Bible កាលគាត់កំពុងធ្វើដំណើរទៅនោះពួកបាវបម្រើរបស់គាត់ ក៏មកជួបគាត់ប្រាប់ថា កូនរបស់លោកនៅស់ទេ ព្រះគម្ពីរខ្មែរសាកល ខណៈដែលគាត់កំពុងចុះទៅ ពួកបាវបម្រើរបស់គាត់មកជួបគាត់ ហើយប្រាប់ថាកូនប្រុសរបស់គាត់នៅរស់ទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកកំពុងធ្វើដំណើរនៅតាមផ្លូវ ពួកបាវបម្រើរបស់លោកមកជម្រាបថា កូនរបស់លោកជាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកកំពុងតែដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ពួកបម្រើរបស់លោកនាំគ្នាចេញមកជម្រាបថា កូនរបស់លោករស់ហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងដែលលោកចុះទៅ ស្រាប់តែពួកបាវលោកមកជំរាបថា កូនលោកជាហើយ អាល់គីតាប ពេលគាត់កំពុងតែដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ពួកបម្រើរបស់គាត់នាំគ្នាចេញមកជម្រាបថា កូនរបស់គាត់រស់ហើយ។ |
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ទៅចុះ កូនរបស់អ្នកនៅស់ទេ» មន្ដ្រីនោះក៏ជឿសេចក្ដីដែលព្រះយេស៊ូបានមានបន្ទូល ហើយគាត់ក៏ចេញទៅ។
ដូច្នេះគាត់ក៏សួរពួកគេពីពេលវេលាដែលកូនរបស់គាត់បានធូរស្បើយ ពួកគេក៏ប្រាប់ថា៖ «ជំងឺគ្រុនបានបាត់នៅម៉ោងមួយរសៀលម្សិលមិញ»
នោះឪពុកបានដឹងថា គឺនៅពេលនោះឯងដែលព្រះយេស៊ូមានបន្ទូលមកគាត់ថា កូនប្រុសរបស់អ្នកនៅស់ទេ ដូច្នេះហើយគាត់ និងគ្រួសារទាំងមូលរបស់គាត់ក៏ជឿព្រះអង្គ។