Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 4:51 - ព្រះគម្ពីរខ្មែរសាកល

51 ខណៈដែល​គាត់​កំពុង​ចុះទៅ ពួក​បាវបម្រើ​របស់​គាត់​មកជួប​គាត់ ហើយ​ប្រាប់​ថា​កូនប្រុស​របស់​គាត់​នៅរស់​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

51 កាល​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​នោះ​ពួក​បាវបម្រើ​របស់​គាត់ ​ក៏​មក​ជួប​គាត់​ប្រាប់​ថា​ កូន​របស់​លោក​នៅស់​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

51 ពេល​លោក​កំពុង​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ ពួក​បាវ​បម្រើ​របស់​លោក​មក​ជម្រាប​ថា កូន​របស់​លោក​ជា​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

51 ពេល​លោក​កំពុង​តែ​ដើរ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​បម្រើ​របស់​លោក​នាំ​គ្នា​ចេញ​មក​ជម្រាប​ថា កូន​របស់​លោក​រស់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

51 កំពុង​ដែល​លោក​ចុះ​ទៅ ស្រាប់​តែ​ពួក​បាវ​លោក​មក​ជំរាប​ថា កូន​លោក​ជា​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

51 ពេល​គាត់​កំពុង​តែ​ដើរ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​បម្រើ​របស់​គាត់​នាំ​គ្នា​ចេញ​មក​ជម្រាប​ថា កូន​របស់​គាត់​រស់​ហើយ។

សូមមើលជំពូក ចម្លង




យ៉ូហាន 4:51
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“អញ្ជើញ​ទៅ​ចុះ កូន​របស់លោក​នៅរស់​ទេ”។ អ្នក​នោះ​បាន​ជឿ​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់ ហើយ​ចេញទៅ​។


គាត់​ក៏​សួរ​ពួកគេ​អំពី​ម៉ោង​ដែល​កូនគាត់​បាន​ធូរស្បើយ នោះ​ពួកគេ​ប្រាប់​គាត់​ថា​៖ “ម៉ោង​មួយរសៀល​ម្សិលមិញ គ្រុន​បាន​ចាកចេញ​ពី​កូនរបស់លោក​ហើយ”។


ឪពុក​បាន​ដឹង​ថា គឺ​នៅ​ម៉ោង​នោះឯង ដែល​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​:“កូន​របស់លោក​នៅរស់​ទេ” ដូច្នេះ គាត់​ក៏​ជឿ ព្រមទាំង​គ្រួសារ​ទាំងមូល​របស់​គាត់​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម