យ៉ូហាន 21:13 - Khmer Christian Bible ព្រះយេស៊ូក៏យាងទៅយកនំប៉័ង និងត្រីប្រទានឲ្យពួកគេ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវយាងមកយកនំប៉័ងប្រទានដល់ពួកគេ រីឯត្រី ក៏ព្រះអង្គធ្វើដូច្នោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវក៏យាងមក យកនំបុ័ង និងត្រី ប្រទានដល់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយាងទៅជិតពួកគេ ព្រះអង្គយកនំប៉័ងមកប្រទានឲ្យគេ ហើយយកត្រីមកប្រទានឲ្យគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវក៏យាងមក យកនំបុ័ង នឹងត្រី ប្រទានដល់គេ អាល់គីតាប អ៊ីសាទៅជិតពួកគេ គាត់យកនំបុ័ងមកប្រទានឲ្យគេ ហើយយកត្រីមកប្រទានឲ្យគេដែរ។ |
ពេលពួកគេបានឡើងដល់ដីគោក ពួកគេក៏ឃើញនំប៉័ង ព្រមទាំងរងើកភ្លើងដែលមានត្រីអាំងលើនោះ។
បន្ទាប់មក ព្រះយេស៊ូក៏យកនំប៉័ងមក ហើយអរព្រះគុណ រួចចែកទៅឲ្យពួកអ្នកដែលអង្គុយតាមដែលពួកគេត្រូវការ រីឯត្រីវិញ ព្រះអង្គក៏ធ្វើដូច្នោះដែរ។
«នៅទីនេះមានក្មេងប្រុសម្នាក់មាននំប៉័ងប្រាំដុំ និងត្រីពីរ ប៉ុន្ដែតើធ្វើដូចម្ដេចគ្រាន់ បើមនុស្សច្រើនម្ល៉េះ?»
មិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ គឺសម្រាប់តែពួកសាក្សី ដែលព្រះជាម្ចាស់បានជ្រើសរើសជាមុនប៉ុណ្ណោះ នោះគឺយើងនេះហើយដែលបានបរិភោគ និងបានផឹកជាមួយព្រះអង្គក្រោយពេលព្រះអង្គរស់ពីការសោយទិវង្គតឡើងវិញ។