យ៉ូហាន 21:12 - Khmer Christian Bible12 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរមកបរិភោគចុះ» ហើយគ្មានសិស្សណាម្នាក់ហ៊ានសួរព្រះអង្គថា តើលោកជាអ្នកណាទេ? ព្រោះពួកគេដឹងហើយថា នោះជាព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“មក៍! ហូបចុះ”។ ប៉ុន្តែគ្មានអ្នកណាក្នុងពួកសិស្សហ៊ានទូលសួរព្រះអង្គថា៖ “តើលោកជានរណា?” ឡើយ ពីព្រោះពួកគេដឹងហើយថា ជាព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ព្រះយេស៊ូវមានព្រះបន្ទូលហៅគេថា៖ «ចូរមកពិសាសិន» ប៉ុន្តែ គ្មានសិស្សណាមួយហ៊ានទូលសួរព្រះអង្គថា «តើអ្នកជានរណា?» ទេ ព្រោះគេដឹងថាជាព្រះអម្ចាស់ហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «នាំគ្នាមកបរិភោគទៅ»។ គ្មានសិស្សណាម្នាក់ហ៊ានសួរព្រះអង្គថា “លោកជានរណា”ឡើយ ដ្បិតគេដឹងថាជាព្រះអម្ចាស់ទាំងអស់គ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ព្រះយេស៊ូវទ្រង់ហៅគេមកថា ចូរមកពិសាសិន ប៉ុន្តែ គ្មានសិស្សណាមួយហ៊ានទូលសួរទ្រង់ថា តើអ្នកណានុ៎ះ ដោយគេដឹងថាជាព្រះអម្ចាស់ហើយ សូមមើលជំពូកអាល់គីតាប12 អ៊ីសាមានប្រសាសន៍ទៅគេថា៖ «នាំគ្នាមកបរិភោគទៅ»។ គ្មានសិស្សណាម្នាក់ហ៊ានសួរអ៊ីសាថា “លោកជានរណា”ឡើយ ដ្បិតគេដឹងថាជាអ៊ីសាជាអម្ចាស់ទាំងអស់គ្នា។ សូមមើលជំពូក |
ពេលនោះ ក្រោយពេលពួកគេបរិភោគរួច ព្រះយេស៊ូមានបន្ទូលទៅលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំជាងពួកអ្នកទាំងនេះដែរឬទេ?» គាត់ទូលឆ្លើយថា៖ «បាទ ព្រះអម្ចាស់! ព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់វិញថា៖ «ចូរឲ្យចំណីដល់កូនចៀមរបស់ខ្ញុំផង!»