ដ្បិតនេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃកិច្ចព្រមព្រៀងដែលបានបង្ហូរ ដើម្បីលើកលែងទោសបាបដល់មនុស្សជាច្រើន។
យ៉ូហាន 2:3 - Khmer Christian Bible នៅពេលអស់ស្រាទំពាំងបាយជូរ ម្ដាយរបស់ព្រះយេស៊ូប្រាប់ព្រះអង្គថា៖ «អស់ស្រាទំពាំងបាយជូរហើយ» ព្រះគម្ពីរខ្មែរសាកល នៅពេលស្រាទំពាំងបាយជូរអស់ ម្ដាយរបស់ព្រះយេស៊ូវទូលព្រះអង្គថា៖ “គេគ្មានស្រាទំពាំងបាយជូរទេ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអស់ស្រាទំពាំងបាយជូរ មាតាព្រះយេស៊ូវទូលព្រះអង្គថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ គេខ្វះស្រាទំពាំងបាយជូរ។ មាតាព្រះយេស៊ូទូលព្រះអង្គថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលស្រាទំពាំងបាយជូរអស់ហើយ នោះមាតាព្រះយេស៊ូវទូលទ្រង់ថា គេអស់ស្រាទំពាំងបាយជូរហើយ អាល់គីតាប ពេលនោះ គេខ្វះស្រាទំពាំងបាយជូរ។ ម្តាយអ៊ីសាជម្រាបអ៊ីសាថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ!»។ |
ដ្បិតនេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃកិច្ចព្រមព្រៀងដែលបានបង្ហូរ ដើម្បីលើកលែងទោសបាបដល់មនុស្សជាច្រើន។
ដូច្នេះបងប្អូនស្រីទាំងពីរបានចាត់ឲ្យគេទៅទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! មើល៍ អ្នកដែលព្រះអង្គស្រឡាញ់កំពុងឈឺហើយ»។
គេក៏អញ្ជើញព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គឲ្យទៅចូលរួមពិធីមង្គលការនោះដែរ។
ព្រះយេស៊ូក៏មានបន្ទូលថា៖ «អ្នកម្តាយអើយ! តើរឿងនេះទាក់ទងអ្វីនឹងខ្ញុំ ព្រមទាំងអ្នកម្តាយដែរ? ពេលកំណត់របស់ខ្ញុំមិនទាន់មកដល់ទេ»
ចូរកុំខ្វល់ខ្វាយអ្វីឡើយ ផ្ទុយទៅវិញ គ្រប់ការទាំងអស់ ចូរទូលព្រះជាម្ចាស់ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាដោយសេចក្ដីអធិស្ឋាន និងការទូលអង្វរ ទាំងអរព្រះគុណផង