ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 2:18 - Khmer Christian Bible

ពេល​នោះ​ ពួក​ជនជាតិ​យូដា​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោក​ធ្វើ​បែប​នេះ​ តើ​លោក​បង្ហាញ​ទី​សំគាល់​អ្វី​ដល់​យើង?»​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ពួកយូដា​តប​នឹង​ព្រះអង្គ​ថា​៖ “ដែល​អ្នក​ធ្វើ​ការទាំងនេះ តើ​អ្នក​បង្ហាញ​ទីសម្គាល់​អ្វី​ដល់​យើង​?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ពួក​សាសន៍​យូដា​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ដែល​លោក​ធ្វើ​ដូច្នេះ តើ​លោក​មាន​ទី​សម្គាល់​អ្វី​បង្ហាញ​យើង?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ជន‌ជាតិ​យូដា​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​មាន​ទី​សម្គាល់​អ្វី​បង្ហាញ​ឲ្យ​យើង​ដឹង​ថា លោក​មាន​សិទ្ធិ​ធ្វើ​ការ​ទាំង​នេះ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ពួក​សាសន៍​យូដា គេ​ទូល​សួរ​ទ្រង់​ថា ដែល​លោក​ធ្វើ​យ៉ាង​ដូច្នេះ នោះ​តើ​នឹង​សំដែង​ទី​សំគាល់​ណា ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ជន‌ជាតិ​យូដា​សួរ​អ៊ីសា​ថា៖ «តើ​អ្នក​មាន​ទី​សំគាល់​អ្វី បង្ហាញ​ឲ្យ​យើង​ដឹង​ថា​អ្នក​មាន​សិទ្ធិ​ធ្វើ​ការ​ទាំង​នេះ?»។

សូមមើលជំពូក



យ៉ូហាន 2:18
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ហើយ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​ក៏​ចូល​មក​ជិត​ព្រះអង្គ​ ពេល​ព្រះអង្គ​កំពុង​បង្រៀន​ ពួកគេ​ទូល​សួរ​ថា៖​ «តើ​អ្នក​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី?​ តើ​នរណា​ឲ្យ​សិទ្ធិ​អំណាច​នេះ​ដល់​អ្នក?»​


អ្នក​ខាង​គណៈ​ផារិស៊ី​ក៏​ចេញ​មក​ ហើយ​ចាប់​ផ្ដើម​សួរ​ដេញ​ដោល​ព្រះអង្គ​ ដើម្បី​ស្វែង​រក​ទី​សំគាល់​ពី​ស្ថាន​សួគ៌​ល្បង​ល​ព្រះអង្គ​


កាល​បណ្ដាជន​កំពុង​ជួប​ជុំ​គ្នា​ច្រើន​ឡើងៗ​ ព្រះអង្គ​ចាប់​ផ្ដើម​មាន​បន្ទូល​ថា៖​ «ជំនាន់​នេះ​ជា​ជំនាន់​អាក្រក់​ណាស់​ គេ​ស្វែងរក​តែ​ទីសំគាល់​ទេ​ ប៉ុន្ដែ​គ្មាន​ទីសំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​ជំនាន់​នេះ​ទេ​ ក្រៅពី​ទីសំគាល់​លោក​យ៉ូណាស​


កាល​ពួក​ជនជាតិ​យូដា​បាន​ចាត់​ពួក​សង្ឃ​ និង​ពួក​លេវី​ពី​ក្រុង​យេរូសាឡិម​ឲ្យ​មក​សួរ​លោក​យ៉ូហាន​ថា៖​ «តើ​អ្នក​ជា​នរណា?»​ គាត់​បាន​ធ្វើ​បន្ទាល់​ដូច​ត​ទៅ​


ហើយ​ពួកគេ​សួរ​គាត់​ម្ដង​ទៀត​ថា៖​ «បើ​អ្នក​មិនមែន​ជា​ព្រះគ្រិស្ដ​ ឬ​លោក​អេលីយ៉ា​ ឬ​អ្នក​នាំ​ព្រះបន្ទូល​ទេ ​ហេតុអ្វី​បាន​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដូច្នេះ?»​


ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ទៀត​ថា៖​ «បើ​ដូច្នេះ​ តើ​លោក​នឹង​ធ្វើ​ទី​សំគាល់​អស្ចារ្យ​អ្វី​ដើម្បី​ឲ្យ​យើង​ឃើញ​ ហើយ​ជឿ​លោក?​ តើ​លោក​នឹង​ធ្វើ​អ្វី?​


ពេល​គេ​យក​អ្នក​ទាំង​ពីរ​មក​ដាក់​នៅ​កណ្ដាល​ចំណោម​ ហើយ​ក៏​សួរ​ថា៖​ «តើ​អ្នក​ទាំង​ពីរ​ធ្វើ​ការ​នេះ​ដោយ​អំណាច​អ្វី​ ឬ​ដោយ​ឈ្មោះ​របស់​អ្នកណា?»​


ថា៖​ «យើង​បាន​ចេញ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​មិន​ឲ្យ​អ្នក​រាល់គ្នា​បង្រៀន​ដោយ​នូវ​ឈ្មោះ​របស់​អ្នក​នោះ​ទេ​ ប៉ុន្ដែ​ មើល៍​ អ្នក​រាល់គ្នា​បាន​បង្រៀន​ពេញ​ក្រុង​យេរូសាឡិម​ ហើយ​មាន​បំណង​យក​ឈាម​បុរស​នេះ​មក​ទម្លាក់​លើ​យើង​ទៀត​ផង»។​